គ្រឿងញៀនដែលរឹបអូសបានកាលពីពេលកន្លងទៅ។

ការ​បង្ក្រាប​គ្រឿង​ញៀន​៦​ខែ​ដើម​ឆ្នាំ​កើន​ឡើង​​ បើ​ទោះ​​ផ្ទុះ​កូវីដ-១៩​កាន់​តែ​ខ្លាំង

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកគ្រឿងញៀន បានអះអាងថា នៅត្រីមាសទី១​ ដើម​ឆ្នាំ២០២១នេះ ការបង្ក្រាបគ្រឿងញៀនមានការកើនឡើងខ្ពស់ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ បើទោះកម្ពុជា​កំពុងជួបវិបត្តិកូវីដ-១៩ក៏ដោយ​។

ប្រាសាទ​សំបូរ​ព្រៃគុក​បាន​​ទទួល​ការ​គាំពារ​ជា​អន្តរជាតិ​​ ក្រោយ​ស្ថិត​ក្នុង​​បញ្ជី​​​បេតិ​ក​​ភណ្ឌ​​ពិ​ភព​​​​​​លោក

ប្រមុខរដ្ឋាភិបាលបញ្ជាក់ថា ក្រោយចុះបញ្ជីជា​សម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក​ បានក្លាយជាតំបន់​ទេសចរ​ណ៍វប្បធម៌ប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយ និងទទួលបានការ​គាំ​ពារ​ជា​អន្តរជាតិ។

មន្ត្រីជំនាញសុខាភិបាលរៀបចំបូជាសពបុរសអាយុ៦៤ឆ្នាំម្នាក់ដែលមានជំងឺកូវីដ-១៩ នៅឈាបនដ្ឋានវត្តព្រែកស្វាយ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​រិះគន់​​ចំពោះ​ការ​បញ្ជា​ទិញ​ក្តារ​មឈូស​ពី​ប្រទេស​ថៃ​

ពលរដ្ឋនិងសង្គមស៊ីវិលមួយចំនួនបានបង្ហាញការហួសចិត្តនិងភ្ញាក់ផ្អើលចំពោះព័ត៌មាននៃការ​ទិញក្តារមឈូសពីប្រទេសថៃ សម្រាប់ដាក់សពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅកម្ពុជា។

លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនិងវឌ្ឍនភាពដឹកនាំរបស់ពន្ធនាគារខេត្តកំពង់ធំ និងពន្ធនាគារខេត្តសៀមរាប កាលពីដើមខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Supt. Gen. Chhem Savuth, Director General of Prisons)

មន្ត្រី​អនុរក្ស​និង​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនា​គារ​ខេត្ត​សៀមរាប​​ជិត​២០​នាក់​វិជ្ជមាន​​​ជំងឺ​កូវីដ-១៩​

មន្ត្រីអនុរក្សនិងអ្នកជាប់ឃុំជិត២០នាក់នៅពន្ធនាគារខេត្តសៀមរាប បាន​ឆ្លង​​ជំងឺ​កូវីដ-១៩ ដែលករណីនេះ អាជ្ញាធរ​បានដាក់អ្នកពាក់ព័ន្ធឱ្យនៅដាច់ដោយឡែក ដើម្បីទប់ស្កាត់រលកចម្លងក្នុងពន្ធនាគារ។

តំណាងពលករខ្មែរប្រមាណ២០នាក់បានយកញត្តិទៅដាក់នៅរដ្ឋសភាថៃ ក្នុ​ងទីក្រុងបាងកក ដើម្បីស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលថៃ​លើបញ្ហាប្រឈមរបស់ពលករខ្មែរចំនួន៥ចំណុច អំឡុងការរាលដាលនៃកូវីដ-១៩ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មូលនិធិពលករខ្មែរប្រចាំប្រទេសថៃ)

ពលករ​ខ្មែរ​នៅ​ថៃ​ដាក់​ញត្តិ​ស្នើ​រ​ដ្ឋា​ភិបាល​ថៃ​​ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​អំឡុង​រីក​រាល​ដាល​​ជំងឺ​កូវីដ-១៩

ពលករខ្មែរដែលកំពុងស្នាក់នៅនិង​ធ្វើការក្នុងប្រទេសថៃមួយចំនួនបានដាក់ញត្តិទៅរដ្ឋសភាថៃ ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលនៃប្រទេសនេះជួយអន្តរាគមន៍ដោះស្រាយបញ្ហាឯកសារផ្លូវច្បាប់ ការស្នាក់នៅ ធ្វើការ និងការ​ព្យា​បា​​លអ្នកដែលឆ្លងជំងឺកូវីដ-១៩ឱ្យបានសមរម្យដូចពលរដ្ឋថៃ។

មន្ត្រីថាការធ្វើយុទ្ធនាការលើបណ្តាញសង្គមមិនអាចការពារ​សកម្មជនបរិស្ថានពីអំពើល្មើសបានទេ

​មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ​លើកឡើងថា ​យុទ្ធនាការទាមទារឱ្យ​មា​ន​ការដោះលែង​សកម្មជន​បរិស្ថាន​ទាំង​៦រូប មិន​អាចការពារដល់ជនជាប់ចោទបានឡើយ ប៉ុន្តែជាការបិទបាំងអំពើល្មើសច្បាប់របស់ពួកគេតែប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនា​ការ​លើ​បណ្តាញ​សង្គម​ស្នើ​​តុលាការ​ទម្លាក់​បទ​ចោទ​​និង​ដោះលែង​សកម្ម​​ជន​បរិស្ថាន​

ក្រុមយុវជនស្រឡាញ់បរិស្ថាន និងអង្គការសង្គមស៊ីវិលមួយចំនួនបាននាំគ្នាធ្វើយុទ្ធនាការ​លើបណ្តាញសង្គមទាមទារឱ្យ​​មានការដោះលែងនិង​ទម្លាក់ចោល​រាល់​បទ​ចោទ​ប្រកាន់​​ទៅ​លើសកម្មជន​បរិស្ថាន​ដែលត្រូវបានចាប់និងឃុំខ្លួនជាបន្តបន្ទាប់។

មន្ត្រី​ជំនាញ​បង្ក្រាប​​អាល់កុល​ក្លែង​ក្លាយ​​ជាង​៧​ពាន់​​លីត្រ​នៅ​រាជ​ធានី​ភ្នំពេញ

មន្រ្តីអគ្គនាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះបង្ក្រាបអាល់កុលក្លែងក្លាយ ឬមេតាណុល​ ជាង៧ ០០០លីត្រ ស្ថិតនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១​។

ក្រសួង​ទុក​ពេល​បន្ថែម​៧​ថ្ងៃ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​នៅ​ក្រុង​ចំនួន៣ ស្នើ​​សុំ​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋា​ភិបាល​

ក្រសួងសង្គមកិច្ច ទុកពេល១សប្តាហ៍ទៀតសម្រាប់ពលរដ្ឋទីទ័លក្រក្នុងក្រុងភ្នំពេញ​ ក្រុងតាខ្មៅ និ​ងក្រុ​​ងព្រះសីហនុដែលរងផ​លប៉ះពាល់ផ្នែកជីវភាពអំឡុងការបិទខ្ទប់ អាចស្នើសុំបើកប្រា​ក់​ឧបត្ថម្ភពីរដ្ឋាភិបាលតាមរយៈកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ដែលបានចាប់ផ្តើមកាលពីខែមុន។

សង្គម​ស៊ីវិល​ស្នើ​​អាជ្ញាធរ​ខេត្ត​កំពត​​កុំ​យក​សព​អ្នក​ឆ្លង​កូវីដ-១៩​​បូជា​នៅ​​ក្បែរ​ជើង​ភ្នំ​ទៀត​

មន្ត្រីសង្គមស៊ីវិលអំពាវនាវទៅអាជ្ញាធរនិងក្រុមគ្រូពេទ្យ គួរតែរៀបចំកន្លែងបូជាសពអ្នកឆ្លងជំងឺកូវីដ-១៩នៅទីតាំងមួយល្អសមរម្យ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន​និងសុខភាពពលរដ្ឋ ព្រមទាំងរក្សាភាពថ្លៃថ្នូរដល់សព ជាជាងយកទៅបូជានៅកណ្តាលវាលក្បែរជើងភ្នំ។