សង្គម​​ស៊ីវិល​ថា​​ការ​ដាក់​លក្ខ​ខណ្ឌ​ចាក់​វ៉ាក់សាំង​ដើម្បី​បាន​ប្រឡង​ចូល​ជា​មន្ត្រី​រាជការ​ នឹង​ប៉ះពាល់​ធនធាន​មនុស្ស​ធ្ងន់ធ្ងរ​

ក្រុមអង្គការសមាគមបានទាមទារទៅរដ្ឋាភិបាលឱ្យលុបចោលវិញ​នូវការដាក់លក្ខខណ្ឌ​ចាក់វ៉ាក់សាំងសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីចូលក្របខណ្ឌរដ្ឋ ដោយថា ការកំណត់បែបនេះនឹងធ្វើ​ឱ្យ​​ប៉ះពាល់ដល់ធនធានមនុស្សធ្ងន់​ធ្ងរ ខណៈ​រដ្ឋាភិបាលទើបនឹងបានផ្តល់វ៉ាក់សាំង​​ត្រឹមជាង១លាននាក់ ក្នុងចំណោមពលរដ្ឋជិត១៦លាននាក់នោះ។

ក្រសួង​បរិស្ថាន​ណែនាំ​អភិបាល​ខេត្ត​ទាំងអស់​បញ្ឈប់​​ការ​​បញ្ជាក់​ការ​កាន់​កាប់​ដី​ក្នុង​តំបន់​ការពារ​

ក្រសួងបរិស្ថាន ណែនាំទៅ​អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ និងត្រូវធ្វើមោឃភាពចោលរាល់ការចុះហត្ថលេខាឬការបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារ រួមទាំងតំបន់របៀងអភិរក្សជីវចម្រុះផងដែរ។

​ កម្មករ​ជាង​៣០​នាក់​នៅ​កំពង់ឆ្នាំង​រង​របួស​ធ្ងន់​ស្រាល​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​

កម្មករ-កម្មការិនីជាង​៣០នាក់ដែលធ្វើការងារនៅរោងចក្រមួយក្នុង​ខេត្តកំពង់ឆ្នាំង បានរងរបួស​ធ្ងន់និង​​ស្រាលដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ពេល​ពួកគេជិះរថយន្តទៅបំពេញការងារ នៅថ្ងៃព្រហស្បតិ៍នេះ។

កម្មករ​រោងចក្រ​មួយ​នៅ​ខេត្ត​កណ្តាល​សុំ​ថៅកែ​ផ្តល់​ប្រាក់​ឈ្នួល​ពេញ​ពេល​​ឈប់​សម្រាក​ ក្រោយ​​​រោងចក្រ​ផ្ទុះ​​កូវីដ-១៩​

កម្មករ-កម្មការិនី បម្រើការងារ​នៅរោងចក្រ ចេង ហាវ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្នើសុំឱ្យថៅកែផ្តល់ប្រាក់ឈ្នួល​ពេញ និង​​សុំច្បាប់ឈប់សម្រាករយៈពេល១៤ថ្ងៃ ដោយបារម្ភពីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ក្រោយពីកម្មករ​រោងចក្រនេះជាច្រើននាក់ឆ្លង​ជំងឺកូវីដ-១៩។

ពលរដ្ឋ​នៅ​កំពង់​ឆ្នាំង​បិទ​កំណាត់​ផ្លូវ​ជាតិ​​លេខ​៥​ ក្រោយ​មិន​មាន​ដំណោះ​​ស្រាយ​​រឿង​ដី​ធ្លី​

ប្រជាពលរដ្ឋជិត២០០នាក់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រយៈពេលជិតកន្លះម៉ោង ក្រោយមិនមានដំណោះស្រាយពាក់ព័ន្ធបញ្ហាដីធ្លីរបស់ពួកគាត់។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​២​នាក់​នៅ​ឧត្តរ​មានជ័យ​ ស្នើ​ពន្យារពេល​ចូល​បំភ្លឺ​នៅ​តុលាការ

ពលរដ្ឋមានជម្លោះដីធ្លី២នាក់ នៅក្រុងសំរោង ខេត្តឧត្តរ​មាន​ជ័យ បានស្នើសុំ​​ពន្យារ​ពេល​ចូលបំភ្លឺចំពោះមុខ​តុលាការ ពាក់​ព័ន្ធ​ការចោ​ទប្រកាន់​ថា បាន​កាប់រានព្រៃ ឈូសឆាយដីព្រៃ និង​ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃរបស់រដ្ឋ។

ពលរដ្ឋ​ជាង​១០០​គ្រួសារ​​នៅ​ខេត្ត​ឧត្តរ​មានជ័យ​ ស្នើ​​អាជ្ញាធរ​ដោះ​ស្រាយ​ដី​ធ្លី​និង​កុំ​ប្តឹង​ពួក​គាត់​

ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅក្រុងសំរោង ខេត្តឧត្តរ​​មានជ័យ បានអំពាវនាវទៅ​អាជ្ញាធរពាក់ព័ន្ធជួយ​​ដោះ​ស្រាយវិវាទ​ដីធ្លីរបស់ពួកគាត់​ និងសុំទៅតុលាការកុំចាត់ការលើបណ្តឹងប្រឆាំងពលរដ្ឋ២នាក់ពាក់ព័ន្ធនឹង​ជម្លោះដីធ្លីនេះ។

បុរសជាអ្នកថតរូបបម្រើឱ្យស្ថាប័នសារព័ត៌មានមួយ ថតសកម្មភាពក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋនិងអាជីវកររស់នៅនិងធ្វើអាជីវកម្មនៅផ្សារចាស់ ក្រុងភ្នំពេញ ដែលសង្ស័យថាបានពាក់ព័ន្ធនឹងការឆ្លងសហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

អង្គការ-​សមាគម​​ចំនួន​៤​ ស្នើ​​​ក្រសួង​​ផ្តល់​​សិទ្ធិ​ដល់​អ្នក​សារ​ព័ត៌មាន​ចូល​យក​ព័ត៌មាន​នៅ​តំបន់​​ក្រហម​

អង្គការ-សមាគមអ្នកសារព័ត៌មានចំនួន៤ អំពាវនាវទៅក្រសួងព័ត៌មាន ស្តារឡើងវិញនូវ​​​​​​សិទ្ធិរបស់អ្នកសារព័ត៌​មាន​ក្នុងការ​ចូលទៅយកព័ត៌មានដោយសុវត្ថិភាពនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។

ពលរដ្ឋ​ថា​ដី​ជាង​៣​ពាន់​ហិកតា​ក្នុង​​សហ​គមន៍​មួយ​នៅ​ឧត្តរ​មានជ័យ​ រង​ការ​ទន្ទ្រាន​​និង​ទិញ​លក់​យ៉ាង​អនា​​ធិប​តេយ្យ​

ពលរដ្ឋអះអាងថា ដីជាង៣ ០០០​ហិកតា របស់សហគមន៍មួយស្ថិតក្នុងភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងរងការទន្ទ្រានយកធ្វើកម្មសិទ្ធិនិងទិញលក់ពីសំណាក់ជនខិលខូចយ៉ាងអនាធិប​តេយ្យ ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធនៅឡើយ។

ក្រុម​ប្រឹក្សា​ការងារ​ដាក់​ចេញ​វិធាន​ការ​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ពេល​បើក​ដំណើរ​ការ​រោងចក្រ​ឡើង​វិញ​

គណៈកម្មការប្រឹក្សាការងារ បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៅពេលបើកឱ្យដំណើរការអាជីវកម្មឡើងវិញរបស់រោងចក្រសហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាល។