ផលិតករភាពយន្តខ្មែរថាបន្តផលិត ទោះដឹងថាខាត

ក្នុងពិធីក្រុងពាលី​រឿង ​​«​វិញ្ញាណស្នេហ៍​» របស់​​ផលិតកម្ម​​​ B&S Good Day កាលពី​ថ្ងៃទី​​២៤ ខែតុលា ​ផលិតករ​​​របស់ភាពយន្តមួយនេះ បានថ្លែងបញ្ជាក់ថា ​ការ​ផលិត​ភាពយន្តរបស់ខ្លួន​ ​មិនសូវទទួលបាន​​​​ផលចំណេញ​កាក់​​កបនោះទេ ដោយសារតែការ​ផលិត​កើនឡើង ​​តម្លៃ​តួ​កើនឡើង ​​​​ហើយការចំណាយ​លើគុណភាពរឿង​ក៏ខ្ពស់​ជាងមុន ប៉ុន្តែ​ក្រឡេកមកមើលចំណូល គឺ​​​​​​នៅមានកម្រិត។

​លាភ រដ្ឋា ​រំពឹង​កើនទីផ្សារ ក្រោយកាន់ពាន

ការប្រកួត​ជើងឯក​នៅប៉ុស្ដិ៍លេខ​​៥ កាលពីថ្ងៃទី​​១៣ ​​​តុលា កីឡាករ លាភ រដ្ឋា បានក្លាយជាម្ចាស់ជើង​​​ឯក​ក្នុងការប្រកួតជ្រើសរើសជើងឯក​ក្នុងប្រភេទទម្ងន់​​​៦០គីឡូក្រាម​​​​ដូចការចង់បាន ​បើទោះជា​ជ័យជម្នះរបស់លោកបានកើតឡើងមាន​គឺដោយសារតែភាគី​​ម្ខាង​ទៀត​​ភ្លាត់ស្នៀត ព្រោះតែ​សម្រុក​វាយខ្លាំង ហើយ​ភ្លេច​ការពារខ្លួន។

ភ្លាត់​ជើង​ឯក​​លើកមុន ឥលូវ លាភ រដ្ឋា ​ឡើងវគ្គ​ផ្ដាច់ព្រ័ត្រជាថ្មី

ក្រោយ​​​​​​​​​​​ឈ្នះពិន្ទុ​​លើកីឡាករ ឡុង រ៉ាមី មកពីក្លិប​ខ្លារខិន​មានរិទ្ធិ ​​​​កីឡាករ លាភ រដ្ឋា មកពីក្លិបដីឡូតិ៍មានរិទ្ធិ​ ខេត្តបន្ទាយមានជ័យ ​ត្រូវ​គេមើលឃើញថា​​​​​​​មានសំណាង​ក្ដាប់តំណែង​​​ជើងឯករង​ដោយស្វ័យប្រវត្តិ ​ដោយសារតែលោក​គឺជាបេក្ខភាពមួយរូប​ក្នុងចំណោម​​២នាក់ ​ត្រូវឡើងទៅប្រកួត​​​​​​​ក្នុងវគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប៉ុស្ដិ៍លេខ​​​៥ ក្នុងព្រឹត្តិការណ៍ ជើងឯក TV5 BOXING KNOCK OUT SERIES ( K-Cement) សម្រាប់ប្រភេទទម្ងន់​​​៦០គីឡូក្រាម។

អូន ឧស្សាហ៍ ​ថា​​​​​​​តារា​​សិល្បៈមាន​ឥទ្ធិពល ចំពោះក្មេង​ៗ​ដាច់ស្រយាល

កាលពី​ថ្ងៃទី​​២៩ កញ្ញា តារាសម្ដែងលោក អូន ឧស្សាហ៍​ ដែលរួមដំណើរជាមួយ​នឹង​​​​​ផលិតករ និងតារាៗរបស់​មហាហង្ស បានអះអាងថា ​​​​​​​​​​​តារាសិល្បៈ​ពិតជាមានឥទ្ធិពលខ្លាំង​ណាស់ ​​ក្នុងការ​​​​​​​​​​​​​​​បំផុស​អោយមានការ​យកចិត្តទុកដាក់​ភាគ​ចំពោះ​ក្មេងៗ នៅ​ក្នុងសហគមន៍​ក្រីក្រដាច់ស្រយាល​។

កីឡាករ​​២រូប មិនអស់ចិត្ត ក្រោយ​លទ្ធផលរកចាញ់​ឈ្នះ​មិន​ឃើញ

​​ក្រោយបញ្ចប់ការប្រកួត​​​​នៅ​​ប៉ុស្ដិ៍លេខ​​៥ កាលពីថ្ងៃទី​២២ កញ្ញា កីឡាករ​​​​២រូបគឺ ពុទ្ធ ម៉ាណូយ មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិ៍សែនជ័យ និងកីឡាករ មាឃ វណ្ណរ៉ា មកពីក្លិបរាជសីហ៍ខេត្តរតនៈគីរី បានបង្ហាញ​អារម្មណ៍​មិនអស់ចិត្ត​ដូចគ្នា ​​​​​បន្ទាប់ពីលទ្ធផលដែលបានស្ដែងឡើង​​​​មិនអាច​អោយពួកគេដឹងថា​អ្នកណាខ្លាំងជាងអ្នកណា​​​​​។ ​​កីឡាករ​ទាំង​ពីរ​បានទាំងប្រកាស​ស្នើសុំ ឲ្យមានការប្រកួតជាថ្មី​​នោះផង ព្រោះតែរឿង​​មិនអស់ចិត្តរបស់ខ្លួន​។

ការពិត ព្រាប សុវត្ថិ ទៅកូរ៉េ​ដើម្បី​បំណង​​​​​​៣នៅពីក្រោយគម្រោងសម្ដែង

ខុសពីតារា​ផ្សេងទៀត ដែលចាកចេញទៅកាន់ប្រទេសកូរ៉េកាលពីយប់​ថ្ងៃទី​​២២ កញ្ញា ក្នុងគម្រោងទៅសម្ដែងតែមួយមុខ លើឆាកតន្ត្រី ដើម្បីក្រសោប​យកការគាំទ្រ សម្រាប់តារាចម្រៀងលោក ព្រាប សុវត្ថិ បែរជា​​បានប្រកាស​ថាខ្លួនទៅ​​កាន់ទីនោះ ក៏ព្រោះតែបំណង​​៣​​ផ្សេង​ក្រៅពីនោះ​ប៉ុណ្ណោះ។ យ៉ាងណាមិញ លោកថា​​បើទោះជា​អ្វីដែលបានគ្រោង​ឡើង បានផល​​​ ឬមិនបាន​ផលក៏​លោកមិនសូវ​​ជាខ្វល់នោះ​ដែរ។

ឌុច លីដា ប្រកែកគ្មានចម្រូង​ចម្រាស់​ក្នុងរឿង​​«ណូលីណូឡា»

ក្នុងពិធីសម្ពោធរឿង​«ណូលីណូឡា»គេឃើញតារាសម្ដែង កញ្ញា ឌុច លីដា បង្ហាញខ្លួន​ព្រមជាមួយនឹង​ស្នាម​​ញញឹម ផ្ទុយ​ស្រឡះទាំងស្រុងពី​ការលើកឡើងថា​​នាង និង​ផលិតករ​​​រឿងនេះ​​ផ្ទុះ​រឿង​​ចម្រូងចម្រាស់នឹងគ្នា ដោយមានទាំង​ការ​ប៉ាន់ស្មានថា​នឹង​​អវត្តមាន​ក្នុង​ថ្ងៃ​​​សម្ពោធរឿង។

ស្ងាត់ៗ អតីតកីឡាករ បឺត ខាំ ក្លាយជាអ្នកជំនួញដីធ្លី

អមដោយការប្រកាសថានឹងបោះបង់ការប្រដាល់ បូករួមទាំងអាជីពបង្វឹកសិស្សដោយលែងងាកក្រោយ អតីតកីឡាករជើងខ្លាំង បឺត ខាំ បានអះអាងថា ខ្លួនបានក្លាយជាអ្នកជំនួញដីធ្លីហើយ ដោយលោកមិនមែនជាភ្នាក់ងារនាំភ្ញៀវអោយទិញដីឡូតិ៍នោះទេ តែគឺជាម្ចាស់ភាគហ៊ុន ដែលចេញរកស៊ីជំនួញនេះ ជាចំណែកផ្ទាល់ខ្លួនតែម្ដង។

ស្វែង សុជាតា ប្រឹងហាត់ក្បាច់គុនល្បុក្កតោ

ក្នុងពិធីក្រុងពាលីរបស់ផលិតកម្ម LD កាលពីថ្ងៃទី១៣ កញ្ញា មុននេះ អ្នកនាង ស្វែង សុជាតា បានអះអាងថា អ្នកនាងរាល់ថ្ងៃ ប្រឹងចំណាយពេលទៅហ្វឹកហាត់ក្បាច់គុនល្បុក្កតោខ្លាំងណាស់ បើទោះជាអ្នកនាងមានវ័យកាន់ជ្រេ និងមិនដែលមានផលិតករណាម្នាក់ តម្រូវអោយអ្នកនាងសម្ដែងជាតួវាយតប់។

ព្រាប សុវត្ថិ ប្រកាសច្រៀងតែបទចាស់ៗ ក្នុងគម្រោងច្រៀងនៅប្រទេសកូរ៉េ

ខុសពីការរំពឹងទុកដែលថា តារាចម្រៀងលោក ព្រាប សុវត្ថិ នឹងកញ្ជ្រោលឆាកតន្ត្រីនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាមួយនឹងបទថ្មីៗដែលមានការគាំទ្រក្នុងស្រទាប់យុវវ័យ។