រថយន្តកិនដល់ថ្នាក់ អេ រដ្ឋា ​ឲ្យកៅអី៤នាក់ទៅ បឺត សង្ឃឹម ទាំងបង្ខំ

ជារឿង​​សោកស្ដាយយ៉ាង​ខ្លាំងដែល​​​​​កីឡាករ​ អេ រដ្ឋា ត្រូវបាន​​គ្រូបង្វឹករបស់គេ គឺ​ អេ ភូថង ប្រកាសថា​​​ កំពុងប្រឈម​នឹង​ពិការភាពប្រសិនបើខ្វះការ​​​ព្យាបាល​​​​​ដិតដល់បន្ត ក្នុងពេលដែល​គេ​​ក្រៅពីនៅមានសភាព​គួរអោយបារម្ភនៅឡើយ ក៏​​ត្រូវជ្រុះបាត់កៅអី​​​​ឡើងទៅវគ្គ​​៤នាក់ ព្រោះតែ​មិន​អាចឡើងប្រកួតបាននោះផង។

អ្នកគ្រូ គង់ ណារី ទទួលមរណភាព​ទាំងមិនបានសម្រេចបំណង​​តូចមួយ

​​​វិរៈសិល្បការិនីជើង​​ចាស់ល្បីឈ្មោះ អ្នកគ្រូ គង់ ណារី បានទទួលមរណភាព​​យ៉ាង​គួរឲ្យសោកស្ដាយ​បំផុត​ ​​​កាលពីរសៀលថ្ងៃទី​​២០ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីបាន​ចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ​ព្រះ​កុសុមៈអស់ច្រើនថ្ងៃ ​​ដោយជំងឺក្រិនថ្លើម និងទាចទឹក។​

ព្រះកាយ ច័ន្ទ ប្រកាសថា​បានសម្រេចក្តីសុបិន្ត ​

​បើទោះជាមានការបារម្ភថាការសម្ដែងក្នុងរឿង​​ «​​ពិសស្នេហ៍» ​​​ដែលតម្រូវអោយ​​ខ្លួន​​​​​សម្ដែងជា​​តួរបាំ​ ហើយត្រូវគ្រងឈុតបុរាណ និង​​ត្រូវ​​​ផាត់មុខអោយសក្បុស​ដូច​​​​​តួ​ថ្លុក​​​​ក្ដី ក៏តារាសម្ដែងកញ្ញា ព្រះកាយ ច័ន្ទ បាន​អះអាងថា ​​នាង​​​​​មានអារម្មណ៍​សប្បាយចិត្ត​ដោយបានចាត់ទុកថា​​​ នេះជាភាពយន្តទី១ ដែលនាង​​​​បានសម្ដែង​ដូច​ក្ដីសុបិន្តរបស់ខ្លួន​ ព្រោះតែ​​​​​​​​​​​មុន​​ជោគជ័យនៅក្នុងវិថីសិល្បៈ នាងក៏ជាអ្នករបាំ។

បញ្ចប់​​ព្រឹត្តិការណ៍ប្រដាល់​នៅ​វិមានឈ្នះឈ្នះ សៀវ ង៉ុយ ដណ្ដើមបានកៅអី​​៨នាក់

នៅទីបំផុតការប្រដាល់អន្តរជាតិដែលបានរៀបចំ​​ឡើងនៅក្នុងព្រឹត្តិការណ៍​សម្ពោធវិមានឈ្នះ-ឈ្នះ ត្រូវបានបញ្ចប់ហើយ ដោយការប្រកួត​នៅថ្ងៃចុងក្រោយ​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០១៨ ​​​ដែលជាព្រឹត្តិការណ៍​បញ្ចប់ក្នុងពិធី​​ឆ្លង​ឆ្នាំនោះ ​​កីឡាករ ​​​សៀវ ង៉ុយ ដែល​មានឈ្មោះឡើងប្រកួត​​ដណ្ដើម​យក​​កៅអី​​៨នាក់ គឺជាអ្នក​ដណ្ដើមបានជ័យជម្នះ។

តារា៣ដួងរួមគ្នាផលិតភាពយន្តខ្នាតធំមួយ ដោយមិនយកប្រាក់សម្តែង ព្រមទាំង​​​​​​​​រ៉ៃអង្គាសប្រាក់គ្នាថែម

​ចាត់ទុកជាលើកទី​១ដែល​​តារា​៣ដួងបានមូលមតិគ្នាផលិតភាពយន្ត​​ខ្នាតធំ ដោយ​ស្ម័គ្រចិត្តសម្ដែង​មិនយកថវិកា ​ហើយថែមទាំង​​រ៉ៃអង្គាសប្រាក់​គ្នា​​​​​​​ដើម្បីបានទុនផលិតភាពយន្តមួយ​​ ដើម្បីប្រជែងទីផ្សារទៅទៀត។

កម្ពុជា​បើកការប្រកួត គុនខ្មែរពិភពលោក យ៉ាងកក្រើក​មិនធ្លាប់មាន

ក្នុងចំណោមព្រឹត្តិការណ៍ទាំងអស់​ដែលបានបង្ហាញខ្លួន​នៅក្នុង​​មហាព្រឹត្តិការណ៍​​​​​​​​សម្ពោធវិមាន​​​អនុស្សាវរីយ៍​នយោបាយឈ្នះឈ្នះ ដែល​​​គេចាត់ទុកថា​​​​​​​​​ព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរពិភពលោក ដែលបានរៀបចំឡើងដោយប៉ុស្ដិ៍លេខ​​៥ នៅក្នុងបរិវេណ​​​​​ពហុកីឡាស្ថាន​​មរតក​​តេជោ ទទួលបានការ​ចាប់អារម្មណ៍ខ្លាំងក្លាជាងគេ បើធៀប​នឹង​​​ការប្រគំតន្រ្តី និងពិពណ៌​ផលិតផលដែលគេបានឃើញដដែល​​​​រួចមកហើយ។

ក្រោយបញ្ចប់ក្ដី ទេព បូព្រឹក្ស ប្រកាសបែងចែកសំណង១ម៉ឺនដុល្លារជួយសង្គម

ក្រោយ​សម្រេចចិត្ត​បញ្ចប់ចម្រូងចម្រាស់​ផ្លូវច្បាប់​ក្រោមហេតុផលទទួលយកការសម្របសម្រួល និង​សំណង​​​ទឹកប្រាក់ត្រឹមតែ​​១ម៉ឺនដុល្លារ តារា​ចម្រៀងកញ្ញា ទេព បូព្រឹក្ស​ បានអះអាងថា ​កញ្ញា​​​នៅតែរក្សាជំហរ​​​​​យក​ទឹកប្រាក់សំណងដែលខ្លួនទទួលបាន​ទៅជួយដល់សង្គមដដែល បើទោះជា​ចំនួនដែលនាង​​ទទួលបាន​​​បានត្រឹមតែ​​​​​​​​១ភាគ១០​​​នៃសំណើ​រ​។

ក្រុមតារាសម្ដែងមួយក្រុមលើកពាន​​បាល់ទាត់

​​ធ្លាប់តែឮថា​​​តារាភាពយន្ត​​ពូកែសម្ដែង តែ​សម្រាប់​​ក្រុមតារា​មួយក្រុមនេះ​ មិនត្រឹមតែមាន​សមត្ថភាព​ខ្លាំង​​ខាងផ្នែក​​សម្ដែងប៉ុណ្ណោះទេ ប៉ុន្តែក៏មានថ្វីជើង​​​​​​​ល្អៗ​មិនអាច​​មើលស្រាលផងដែរ នៅពេលដែល​​​ពួកគេ​​ប្រមូល​ផ្ដុំគ្នា​ជាក្រុមបាល់ទាត់មួយក្រុម​ ដោយ​​​​​​​​ប្រើឈ្មោះខ្លួន​ថា​ «ក្រុម​​បាល់ទាត់​តារា​មហាហង្ស»។ ​​​​

អេ ភូថង រន្ធត់ចិត្ត រឿង​កូនសិស្សត្រូវ​​ឡិចស៊ីស៥៧០ ​កិនពាក់កណ្ដាលខ្លួន​ ​

កូនសិស្សប្រដាល់គុនខ្មែររបស់លោក អេ ភូថង ត្រូវបានរថយន្តឡិចស៊ីសបុករបួសធ្ងន់ធ្ងរ ហើយបើករត់គេចដោយពុំទទួលខុសត្រួវ កាលពីយប់ថ្ងៃទី២៥​​​ ខែធ្នូ។

តារាចម្រៀង ទេព បូព្រឹក្ស ប្តឹងម្ចាស់ភោជនីយដ្ឋានទារ១០ម៉ឺនដុល្លារ ក្នុងករណីជះស្រាបៀរ

តារាចម្រៀង ទេព​​​ បូព្រឹក្ស បានប្តឹងម្ចាស់ភោជនីយដ្ឋានមួយក្នុងទីក្រុងភ្នំពេញ​​​ ទាមទារប្រាក់១០ម៉ឺនដុល្លារ បន្ទាប់ពីមានបុរសម្នាក់ជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរមកលើរូបនាង ខណៈដែលកំពុងច្រៀងកាលពីយប់មិញ។