ពិធីករ​ទូរទស្សន៍​ហង្សមាស លោក សាន់ ពិសាល (រូប​ពី​ហ្វេសប៊ុក)

ជម្លោះបែកផ្សែងរវាងពិធីករ សាន់ ពិសាល និងស្ត្រីដែលអះអាងថាជាអតីតគូស្នេហ៍

ជម្លោះនៅលើបណ្ដាញហ្វេសប៊ុកកាន់តែបែកផ្សែងខ្លាំងឡើងរវាងពិធីករទូរទស្សន៍ហង្សមាសលោក សាន់ ពិសាល និងនារីម្នាក់ដែលអះអាងថាគឺជាអតីតប្ដីប្រពន្ធនឹងគ្នា។ អ្នកទាំងពីរមិនត្រឹមតែប្រើប្រព័ន្ធហ្វេសប៊ុក ដើម្បីធ្វើការបំផ្លាញដល់កិត្តិយសគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបោះជំហានឈានដល់ដល់ជម្រើសប្រើផ្លូវច្បាប់ ដើម្បីដោះស្រាយជម្លោះដាក់គ្នាផងដែរ។

កញ្ញា ខេមរៈ ស្រីពៅ តារាចម្រៀងផលិតកម្មសាន់ដេ កាលពី២ឆ្នាំុមុន

ខេមរៈ ស្រីពៅ លេច​ដំណឹង​​អកុសល​ខណៈ​បង​ប្រុស​មិន​ភ្ញាក់​ផ្អើល

ក្នុងប៉ុន្មានថ្ងៃនេះ កាន់តែបែកខ្ទរខ្លាំងនូវព័ត៌មានថាតារាចម្រៀងផលិតកម្មសាន់ដេ កញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីរបស់លោក ខេមៈ សិរីមន្ត បានទទួលមរណភាពនិងខ្លះថាកំពុងសម្ងំទៅព្យាបាលនៅក្រៅប្រទេសដោយសារតែនាងប្រើឡេខុស។ ប៉ុន្តែឆ្លើយតបនឹងបញ្ហានេះ បងប្រុសរបស់នាងបានប្រកែក ដោយអារម្មណ៍មិនភ្ញាក់ផ្អើលនិងចាត់ទុកថានោះគ្រាន់តែជារឿងធម្មតារបស់តារាល្បីម្នាក់។

អ្នក​នាង​ ខាត់ សុឃីម នាពេល​កន្លង​មក (រូបភាព​៖ វង្ស សុម៉ាលីន)

ខាត់ សុឃីម ស្ដោះហើយលេបវិញរឿងលក់ផ្ទះនៅផ្សារដេប៉ូ

នៅទីបំផុត តារាចម្រៀងពហុជំនាញ ខាត់ សុឃីម បានប្រកាសប្ដូរចិត្តលែងលក់ផ្ទះនៅផ្សារដេប៉ូ បើទោះជាអ្នកនាង និងស្វាមីបានប្រកាសក្ដែងៗថាមិនកែប្រែជំហរនោះ។ យ៉ាងណាក៏ដោយ អ្នកនាងបញ្ជាក់ថា ហេតុផលដែលនាំឲ្យខ្លួនស្ដោះហើយលេបវិញនោះគឺដោយសារតែមានសម្ពាធផ្ទួនៗធ្វើឲ្យប៉ះពាល់ដល់ជីវភាព និងផ្លូវចិត្តប៉ុណ្ណោះ។

កញ្ញាសាសា អតីតពិធីការិនីទូរទស្សន៍ស៊ីធីអ៊ិន

ឪពុកសាសាពេញចិត្តតុលាការកាត់ទោសលោកឧកញ៉ា សុខ ប៊ុន

មួយថ្ងៃបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសឲ្យដឹងពីកាត់ទោសចំពោះលោកឧកញ៉ាសុខ ប៊ុន ពីបទប្រើអំពើហិង្សាលើអតីតពិធីការិនីCTNកញ្ញាសាសា ឪពុករបស់នាងបានអះអាងថាការកាត់ទោសនោះគឺលោកពេញចិត្ត។ កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ តុលាការរាជធានីភ្នំពេញ​បាន​សម្រេចកាត់ទោស លោក សុខ ប៊ុន អតីតប្រធានសមាគមអ្នកវាយតម្លៃ អចលនទ្រព្យនៅកម្ពុជា ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំនិងពិន័យជាប្រាក់ចំនួន៦លានរៀល។