តំណាងពលករខ្មែរ និងក្រុមមូលនិធិពលករខ្មែរប្រចាំប្រទេសថៃ ប្រមូលផ្ដុំគ្នាដាក់ញត្តិស្នើសុំបណ្ណការងារស្របច្បាប់ នៅពីមុខក្រសួងការងារថៃ ក្នុងទីក្រុងបាងកក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (ផ្តល់ឱ្យ)

មូល​និធិ​ពលករ​ខ្មែរ​ដាក់​ញត្តិ​ស្នើ​ទៅ​ក្រសួង​ការងារ​ថៃ​បន្ត​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលករ​ខ្មែរ​

ក្រុមមូលនិធិពលករខ្មែរប្រចាំប្រទេសថៃ បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅក្រសួងការងារថៃ នៅព្រឹ​ក​ថ្ងៃច​ន្ទនេះ ដើម្បីស្នើឱ្យរដ្ឋាភិបាលថៃផ្តល់ភាពស្របច្បាប់ និងការផ្តល់បណ្ណធានារ៉ាប់រងរបប​សន្តិសុខសង្គមដល់ពលករខ្មែរដែ​លកំពុងជួបទុក្ខលំ​បាកដោយសារបញ្ហារាតត្បាតជំងឺកូវីដ-១៩។

នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ន អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ នាំយកផ្លែមៀនជាអំណោយរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនពលករធ្វើចត្តាឡីស័កតាមមណ្ឌល និងមណ្ឌលព្យាបាល នៅមណ្ឌលធ្វើចត្តាឡីស័កស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ​ថា​គ្មាន​​​​ករណី​ពុល​ផ្លែ​តាង៉ែន​​នៅ​មណ្ឌល​ចត្តា​ឡីស័ក​ តែ​ពលរដ្ឋ​​​ថា​​​មាន​​​ពុល

រដ្ឋបាលខេត្តបន្ទាយមានជ័យ បដិសេធលើការចុះផ្សាយព័ត៌មាន​ជុំវិញ​ករណីពុលផ្លែមៀនប៉ៃលិន ឬ​តាង៉ែន ដែល​ជាអំណោយរបស់នាយករដ្ឋមន្ត្រី នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទឹកជោរ ខណៈពលករដែលជាប់ចត្តាឡីស័កនៅទីនោះមួយចំនួនអះ​អា​​ង​ថា ពិតជាមា​នការពុ​ល​មែន។

នៅថ្ងៃទី១៣ សីហា ឆ្នាំ២០២១ ថ្នាក់ដឹកនាំខេត្ត មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យនិងសម្របសម្រួលដំណើរធ្វើតេស្តសុខភាព (ធ្វើតេស្តរហ័ស) ដល់ពលករត្រឡប់មកពីប្រទេសថៃ នៅច្រកអូរបីជាន់ និងច្រកបឹងត្រកួន មុននឹងយកទៅធ្វើចត្តាឡីស័កបន្តនៅតាមមណ្ឌលចត្តាឡីស័កចំពោះករណីពលករណាដែលអវិជ្ជមាន និងករណីវិជ្ជមានកូវីដ-១៩ តម្រូវយកទៅព្យាបាលនៅតាមទីតាំងកំណត់។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​​បន្ត​​​បិទ​ខ្ទប់​តំបន់​ឆ្លង​​​​វីរុស​ ដែលតា​ ខណៈ​​ពលករ​​ប​ន្ត​​សម្រុក​​មក​​កម្ពុជា​​វិញ

អាជ្ញាធរ​ខេត្តជាប់ព្រំដែន​មួយចំនួនកំពុងបិទខ្ទប់តំបន់ណា​ដែលរកឃើ​ញករណីឆ្ល​ង ដើម្បីទប់ស្កាត់ការរីករា​ល​ដាលមេរោគបំ​ប្លែ​​​​ង​ថ្មី “ដែ​ល​តា” ខណៈពលករខ្មែរបន្តសម្រុកត្រឡប់​មកពីប្រទេស​ថៃ​វិញ ក្នុងរយៈ​ពេល​ប៉ុន្មាន​​​ថ្ងៃចុងក្រោយ​នេះ បន្ទាប់​ពី​ទ្វារ​ព្រំដែន​​បើ​ក​ឡើងវិញ។​

ជនរងគ្រោះដោយបាត់បង់លុយវិនិយោគនៅក្រុមហ៊ុន GFX (GoldFX Investment) ប្រមូលផ្ដុំគ្នាដាក់ញ្ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី ក្រុងតាខ្មៅ ដើម្បីស្នើសុំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួ​យ​អន្តរាគមន៍ដោះស្រាយឱ្យក្រុមហ៊ុនផ្តល់សំណងសមរម្យលើលុ​យដែលពួ​កគេបានបាត់ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ (ជនរងគ្រោះ)

ពលរដ្ឋ​បាត់​លុយ​នៅ​ក្រុមហ៊ុន​ GFX​ នាំ​គ្នា​ដាក់​ញ្ញត្តិ​សុំ​អន្តរា​គមន៍​ពី​នាយក​រដ្ឋ​មន្រ្តី

ពលរដ្ឋប្រមាណ១០០នាក់ដែលមានបញ្ហាបាត់លុយវិនិយោគនៅក្រុមហ៊ុន GFX (GoldFX Investment) បាននាំ​គ្នា​ទៅ​ដាក់ញត្តិ​ស្នើសុំ​ការជួយអ​ន្ត​​រាគមន៍ពីលោ​​​​​​​​​កនា​យករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់​ពីពួកគេមិនទាន់​ទទួលបានដំណោះស្រា​យពីក្រុមហ៊ុន ក្រោមការស​ម្របសម្រួលពីជំនួយការផ្ទាល់របស់ប្រមុខរដ្ឋាភិបាល។

មន្រ្តី​សហជីព​ថា​ បុគ្គលិក​កាស៊ីណូ​ប៉ោយប៉ែត​៩០​ភាគរយ​បាត់បង់​ការងារ​ដោយសារ​កូវីដ-១៩​

មន្រ្តីសហជីពការងារប្រចាំខេត្តបន្ទាយមានជ័យ លើកឡើងថា បុគ្គលិកកាស៊ីណូប្រមាណ៩០ភាគរយនៅក្រុងប៉ោយប៉ែត កំ​ពុ​ង​​បា​ត់បង់ការងារដោយសារបញ្ហារីករា​ល​ដាលនៃជំងឺកូវីដ-១​៩ ក្រោយ​​អាជីវកម្មល្បែង​នៅតំបន់ជាប់ព្រំដែនប្រទេសថៃមួយនេះបន្តបិ​ទទ្វារ។

អតីតប្រធានប្រតិបត្តិក្រុងច្បារមន និងជាក្រុមប្រឹក្សាជាប់ឆ្នោតក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្គ្រោះជាតិ អ្នក​ស្រី ជុំ សោភ័ណ្ឌ ថតនៅក្នុងបន្ទប់ជួលមួយកន្លែងនៅជាយក្រុងបាងកក ប្រទេសថៃ។ (ផ្ដល់ឱ្យ)

អតីត​មន្រ្តី CNRP​ ដែល​ភៀស​ខ្លួន​នៅ​ថៃ​ថា​ខ្លួន​កំពុង​ប្រឈម​បញ្ហា​ជីវភាព​និង​បារម្ភ​​ពី​​សុវត្ថិភាព

មន្រ្តីអតីតគណបក្សសង្គ្រោះជាតិ (CNRP) មួយចំនួនលើកឡើងថា ពួកគេ​កំពុង​ប្រឈម​នឹងបញ្ហា​​ជីវ​ភាពនិង​បារម្ភពី​សុវត្ថិភាព ខណៈ​​ពួកគេ​​​កំពុង​​រស់នៅជាជនភៀសខ្លួ​ននៅប្រទេសថៃ ដើម្បី​គេចចេញពីការចាប់ខ្លួននិងការគំរាមកំហែង​​​របស់អាជ្ញាធរកម្ពុជា។

គ្រូពេទ្យជំនាញចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សចាស់វ័យ៦០ឆ្នាំឡើង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នក​ជំនាញ​ថា​ ការ​ប្រើ​វ៉ាក់សាំង​ដូស​ទី​៣​​ឆ្លាស់​គ្នា​មិន​ទាន់​មាន​ការ​ណែ​នាំ​ពី​អង្គការ​​សុខភាព​ពិភព​លោក

អ្នកជំនាញខាងមេរោគវិទ្យា លើកឡើងថា ការប្រើប្រាស់វ៉ាក់សាំងដូសទី៣របស់ក្រុមហ៊ុនមួយ ទៅចាក់ឱ្យអ្នកដែលបានចាក់​វ៉ាក់សាំង២ដូស​របស់​ក្រុម​ហ៊ុន​មួយ​ផ្សេង​ទៀត ដើម្បីជំរុញ​ប្រព័ន្ធការ​ពារ​រាង​កាយប្រ​ឆាំងនឹងវីរុស​កូវីដ-១៩ និងវីរុស​បំប្លែងខ្លួនថ្មី មិ​ន​ទាន់មានការណែនាំពីអង្គការសុខភាពពិភពលោកនៅឡើយ។

បន្ទប់ស្នាក់នៅរបស់ពលករខ្មែរដែលបំពេញការងារនៅប្រទេសថៃ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (Matt Surrusco)

ពលករ​ខ្មែរ​បន្ត​ទ្រាំ​រស់​នៅ​ប្រទេស​ថៃ ក្រោយ​មិន​អាច​វិល​មក​ស្រុក​កំណើត​

ពលករខ្មែរមួយចំនួនបន្តទ្រាំរស់នៅក្នុងប្រទេសថៃ បន្ទាប់ពីពួកគេបាត់បង់ការងារ ហើយមិនអាចវិលត្រឡប់មកស្រុកកំណើតវិញ ដោ​យសារវិធានការបិទខ្ទប់ការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់រដ្ឋាភិបាល និងការបារម្ភខ្លាចនាំយកមេរោគកូវីដ-១៩ទៅច​ម្លងក្នុងសហគមន៍។

កម្ពុជា​សម្រេច​បិទ​ខ្ទប់​អ្នក​ដំណើរ​ពី​ថៃ​និង​ខេត្ត​៨​ ក្រោយ​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​ឆ្លង​ចូល​សហគមន៍

រដ្ឋាភិបាលកម្ពុជាសម្រេចបិទខ្ទប់អ្នកដំណើរឆ្លងកាត់មកពីប្រទេសថៃតាមច្រកព្រំដែនផ្លូវគោកជាបណ្តោះអាសន្ន និងការធ្វើដំណើរឆ្លងកាត់ខេត្តចំ​នួ​ន​៨ បន្ទាប់ពីរកឃើញវីរុសបំប្លែងខ្លួនថ្មីប្រភេទ “ដែលតា” ឆ្លងក្នុងសហគមន៍៨ករណី និងករណីពាក់ព័ន្ធពលករត្រឡប់ពីប្រទេសថៃជាង៣០ករណី រាប់ទាំងបុគ្គលិកពេទ្យ៣នាក់នៅសប្តាហ៍នេះ។

អាជ្ញាធរ​ថា​បុគ្គលិក​ពេទ្យ​៣​នាក់​ឆ្លង​រីរុស​កូវីដ-១៩ “ដែលតា” ក្រោយ​ពិនិត្យ​ពលករ​ត្រឡប់​ពី​ថៃ

អាជ្ញាធរខេត្តឧត្ដរមានជ័យ លើកឡើងថា បុគ្គលិកពេទ្យ៣នាក់ឆ្លងវីរុសកូវីដ-១៩ ប្រភេទ “ដែ​លតា” បន្ទាប់ពីពួកគេត្រួតពិនិត្យសុខភាពពលករខ្មែរត្រឡប់ពីប្រទេសថៃនៅច្រកព្រំដែនអូរស្មាច់ បើទោះជាពួកគេពាក់ឈុតការពារមេរោគឆ្លងតាមលក្ខណៈបច្ចេ​កទេសត្រឹមត្រូវក្តី។