ពលករ​ខ្មែរ​មក​ពី​ថៃ​ថា​ពួក​គេ​ឆ្លង​ជំងឺ​កូវីដ-១៩​អំឡុង​ពេល​ធ្វើ​ចត្តា​ឡីស័ក​នៅ​បន្ទប់​រួម​គ្នា

ពលករខ្មែរមួយចំនួនដែលវិលត្រឡប់ពីប្រទេសថៃតាមច្រកព្រំដែនខេត្តបាត់ដំបងនិងបន្ទាយមានជ័យ លើកឡើង​​​​ថា ពួ​​កគេបានឆ្លងជំងឺកូវីដ-១៩ អំឡុងពេលធ្វើ​ចត្តាឡីស័កនៅប​ន្ទ​ប់រួមគ្នាតែម្តង ខណៈមន្រ្តីសុខាភិបាលថា ករណីបែបនេះអា​ច​ប​ណ្តាលមកពីកា​​រមិនគោ​រពវិធានអនាម័យនិងគម្លាតសុវត្ថិភាព។

ពលករខ្មែរបម្រើការផ្នែកសាងសង់ រស់នៅនិងធ្វើការក្នុងខេត្តផាធំថានី ប្រទេសថៃ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។ (ផ្តល់ឱ្យ)

សង្គម​ស៊ីវិល​បារម្ភ​ថា​ ពលករ​ខ្មែរ​អាច​ជួប​គ្រោះថ្នាក់​សុខភាព​ក្រោយ​ថៃ​ផ្អាក​តេស្ត​កូវីដ-១៩

សង្គមស៊ីវិលបារម្ភពីគ្រោះថ្នាក់សុខភាពចំពោះពលករខ្មែរ បន្ទាប់ពីរដ្ឋាភិបាលថៃប្រកាសផ្អាកយុទ្ធនាការធ្វើតេស្តសំណាករកក​រណីវិជ្ជមានកូវីដ-១៩លើពលករបរទេសនៅតាមតំបន់និងសហគមន៍​ពួកគេរស់នៅកាលពីសប្តាហ៍មុន ខណៈករណីឆ្លងក្នុងប្រ​ទេស​​នេះ​កើនឡើងខ្លាំង។

តំណាងសហជីពណាហ្គាវើលដ៍ បានយកញត្តិជាមួយស្នាម​មេដៃអ្នកគាំទ្រ​ជាង២ ០០០នាក់​ (២ ០៤៩នាក់​) ទៅដាក់នៅក្រសួងការងារ ដើម្បីប្តឹងទាមទារឱ្យក្រុមហ៊ុនកាស៊ីណូមួយនេះបញ្ឈប់ការកាត់បុគ្គលិកជាង១ ០០០នាក់ ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។

សហជីព​ណាហ្គាវើលដ៍​រក្សា​ជំហរ​ទាមទារ​រហូត​ដល់​ក្រុមហ៊ុន​ព្រម​ទទួល​បុគ្គលិក​ចូល​ធ្វើ​ការ​វិញ

ប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ថា ពួកគេនឹងបន្តការទាមទាររហូតដល់បុគ្គ​លិ​កដែលមិនព្រមទទួលយ​កការបញ្ឈប់ចំនួនជាង៣៧០នាក់ឱ្យបានចូលធ្វើការវិញ បើទោះជាក្រុមហ៊ុនរក្សាជំហរមិនកែប្រែនិងស្នើដល់ក្រុមអធិការកិច្ចការងារឱ្យបញ្ឈ​ប់សមាជិកសហជី​​​ពទាំងអស់ក្តី។

ពលករខ្មែរបម្រើការផ្នែកសាងសង់ រស់នៅនិងធ្វើការក្នុងខេត្តផាធំថានី ប្រទេសថៃ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។ (ផ្តល់ឱ្យ)

ពលករ​ខ្មែរ​នៅ​ថៃ​ជិត​៩​ពាន់​នាក់​​ឆ្លង​ជំងឺ​កូវីដ-១៩​ ខណៈ​​ពលករ​​ខ្លះ​ប្រឈម​ការ​ដាច់​ស្បៀង

មន្ត្រីសង្គមស៊ីវិលអះអាងថា មាន​ព​លករខ្មែរប្រមាណជិត៩ ០០០នាក់ (៨ ៨៥៤នាក់) បាន​ឆ្លងជំងឺកូវីដ-១៩​ នៅ​ក្នុងប្រ​ទេសថៃ និងរាប់ម៉ឺននាក់ផ្សេងទៀតកំ​ពុ​ងជាប់ក្នុងតំបន់បិទខ្ទប់ ខណៈតួលេខឆ្លងថ្មីក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះ បានហក់ឡើងដល់ជាង១០ ០០០ករណី​ក្នុងមួយថ្ងៃៗចាប់ពីចុង​សប្តាហ៍មុនមក។

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង កាលពីពេលកន្លងទៅ។

មេ​​ដឹក​នាំ​អតីត​​បក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​​ជំហរ​តស៊ូ​គ្រប់​វិធី​​ដើម្បី​បើក​លំហ​ប្រជា​​ធិបតេយ្យ​នៅ​កម្ពុជា

ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បង្ហាញឆន្ទៈបន្ត​ការតស៊ូផ្នែកនយោ​បា​យដោយសន្តិវិធីរហូត លុះត្រាតែមាន​ការបើកចំហលំហប្រជាធិបតេយ្យសម្រាប់ពលរដ្ឋកម្ពុជាឡើងវិញ ក្រោមវត្តមានរបស់គ​ណបក្សនេះនៅ​ក្នុងការបោះឆ្នោ​​ត​ដែលសេរីនិងយុត្តិធម៌​អាចជឿទុកចិត្តបាន។

ក្រុមបុគ្គលិកក្រុមហ៊ុន ស៊ីនទ្រី ប្រមូលផ្ដុំគ្នានៅយានដ្ឋានយានយន្តក្រុមហ៊ុនផ្ទាល់ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

អតីត​ប្រធាន​សហជីព​និង​កម្មករ​ស៊ីនទ្រី​ ស្នើ​ក្រុម​ហ៊ុន​ថ្មី​យក​ចិត្ត​ទុក​ដាក់​លើ​សុវត្ថិ​ភាព​កម្មករ

​អតីតប្រធានសហជីពកម្មករក្រុមហ៊ុន ស៊ីនទ្រី ស្នើ​​ក្រុម​ហ៊ុន​ថ្មីដែលទទួលបាន​សិទ្ធិ​ប្រមូល​សំរាម គិត​​គូរ​ពីសុ​វត្ថិ​ភាពនិងសុខភាពរបស់កម្មករនិយោជិត និង​ត្រូវ​ផ្តល់​សំណង​សមរម្យ​តាម​ច្បាប់ ក្នុងករណីមានកម្មករណាម្នាក់ជួបគ្រោះថ្នាក់​ពេល​បំពេញការងារ ខណៈ​ពួក​គេ​អះ​អាង​ថា ការ​ងារប្រមូលសំរាមជាការងារ​ងាយប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។

មន្ត្រីជំនាញសុខាភិបាលរៀបចំបូជាសពបុរសអាយុ៦៤ឆ្នាំម្នាក់ដែលមានជំងឺកូវីដ-១៩ នៅឈាបនដ្ឋានវត្តព្រែកស្វាយ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

អាជ្ញាធរ​​ថា​ កំណើន​ករណី​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​ធ្វើ​ឱ្យ​សព​រាប់​សិប​នាក់​មិន​ទាន់​បូជា​

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា សពអ្នកជំងឺកូវីដ-១៩ ប្រមាណ៥០នាក់ កំពុងដាក់ក្លាសេរង់ចាំការ​បូជា ខណៈទីប៉ាឆាបូជាស​ព​អ្នកជំងឺនៅមានកម្រិត​និង​មិនអាចឆ្លើយតបអត្រាអ្នកស្លាប់ដោយសារជំងឺ​កំពុង​មាន​ការកើនឡើងនេះបានទាន់ពេ​លវេលា។

មន្រ្តី​ជាន់​ខ្ពស់​រំឭក​​ថា​ ការ​ចាក់​វ៉ាក់សាំង​មិន​អាច​បង្ការការ​ចម្លង​ជំងឺ​កូវីដ-១៩​ទាំង​ស្រុង​ទេ

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានគូសបញ្ជាក់ជាថ្មី​ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនអាចកា​រពារការចម្លងនៃជំងឺផ្លូវដង្ហើមនេះ​បានទាំងស្រុងនោះទេ ប៉ុន្តែ​វាអាចកាត់បន្ថយអាត្រាភាពធ្ងន់ធ្ងរនិងគ្រោះថ្នាក់​ដល់​អាយុជីវិត​រប​​ស់អ្ន​កជំងឺ។

អតីត​ចៅសង្កាត់​អូរ​ចា នៅ​ខេត្តបាត់ដំបង និង​ជាសកម្ម​ជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេ​ត មក​ចូលរួម​គាំទ្រ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ក្នុង​ថ្ងៃ​សវនាការ​នៅ​សាលាដំបូង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន​)

អតីត​សកម្ម​ជន​បក្ស​សង្គ្រោះ​ជាតិ​ឈប់​បញ្ចេញ​មតិ​រិះគន់​ដើម្បី​សុវត្ថិ​ភាព​និង​ជីវភាព​គ្រួសារ

អតីតសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនសម្រេចបញ្ឈប់ការបញ្ចេញមតិរិះគន់អំពីបញ្ហាន​យោបាយនិង​បញ្ហាភាពអ​យុ​ត្តិ​​​ធម៌ក្នុងសង្គម ដោយសារបារម្ភពីសុវត្ថិភាព បន្ទាប់ពីរងការគំរាម​​កំហែង ការចា​ប់ដាក់ពន្ធនាគារ និងការលបវាយប្រហារលើ​​​អតីតសហការីក្នុងគណបក្សជាបន្តបន្ទាប់។

លោក ប៊ូ រ៉ាវី ដែលជាអតីតកម្មករផ្នែកកើបសំរាមក្រុមហ៊ុន ស៊ីនទ្រី កាន់បង្កាន់បើកប្រាក់បៀវត្សចុងក្រោយប្រចាំខែមិថុនាហើយត្រូវបើកនៅខែកក្កដា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

កម្មករ ​ស៊ីនទ្រី​ ខកចិត្ត​នឹង​​ក្រុមហ៊ុន​បញ្ឈប់​ពួកគេ​ដោយ​មិន​ជូន​ដំណឹង​ជា​មុន

ខណ្ឌដង្កោ រាជធានីភ្នំពេញ៖ កម្មករក្រុមហ៊ុន ស៊ីនទ្រី មួយចំនួនខកចិត្តចំពោះក្រុមហ៊ុនដែលបញ្ឈប់ពួកគេដោយមិ​នផ្តល់ដំ​ណឹង​ជា​​មុន និងបារម្ភថា​មិនទទួលបានប្រាក់ខែចុងក្រោយពេញលេញ ប​ន្ទា​ប់ពីឱ្យពួកគេផ្តិតមេដៃសន្យាមិនប្តូរទៅក្រុមហ៊ុនថ្មី ដែលធ្វើ​ឱ្យ​​​កម្មកររាប់រយនា​ក់​ត្រូវប្រ​ឈ​មភាពគ្មានកា​រ​ងា​​រធ្វើ។