កម្មកររោងចក្រ ហ៊ឹង ជីង

កម្មករ​ និង​​ភាគី​រោងចក្រ​ ហ៊ឹង ជីង ចោទ​គ្នា​ជុំ​វិញ​ការ​ប៉ះ​ទង្គិច​អំឡុង​ពេល​តវ៉ា​ទារ​ប្រាក់​អតីតភាព​ការងារ

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ ហ៊ឹង ជីង បាន​ចោទ​ថៅកែ​ និង​រដ្ឋបាល​រោងចក្រ​នេះ​​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ពួកគេ​អំឡុង​ពេល​ពួកគេ​តវ៉ា​ទាមទារ​ប្រាក់​អតីតភាព​ការងារ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ប៉ុន្តែ ភាគី​រោងចក្រ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

ផែនទីតំបន់សក្តានុពលប្រេងកាត និងឧស្ម័នប្លុក៨ របស់កម្ពុជា

ក្រុមហ៊ុន​កាណាដា​ Angkor ប្រកាស​ថា ទទួល​បាន​ការ​អនុម័ត​ឲ្យ​រុក​រក​រ៉ែ​នៅ​ភាគ​អាគ្នេយ៍​កម្ពុជា

ក្រុមហ៊ុនកាណាដា Angkor Gold Corp. បានប្រកាសថា ខ្លួន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​​ស្រាវជ្រាវ និងរុករករ៉ែប្រេង និងឧស្ម័ន​នៅ​តំបន់​ប្លុក ៨ ដែល​មាន​ទំហំ ៧៣០០​គីឡូម៉ែត្រ​ការ៉េ ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា។

កន្លែងចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋដែលរស់នៅបឹងសំរោង

សាលារាជធានីថា នឹងរៀបចំបឹងសំរោងជាប្រយោជន៍សាធារណៈ

សាលារាជធានីភ្នំពេញ បានណែនាំឱ្យប្រជាពលរដ្ឋរស់នៅក្នុងបរិវេណផ្ទៃបឹងសំរោងទាំងអស់ រៀបចំឯកសារត្រៀមដោះស្រាយទទួលសំណងតាមគោលនយោបាយ ហើយឈប់នៅអាស្រ័យផលទីនោះ ដោយប្រគល់ឱ្យអាជ្ញាធររៀបចំជាកន្លែងបម្រើប្រយោជន៍សាធារណៈ។​

ការកាប់បំផ្លាញ ព្រៃឡង់

Al Jazeera៖ បទល្មើសព្រៃឈើនៅកម្ពុជាមិនមានអ្នកអាចទប់ស្កាត់បានទេ

របាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មានអន្តរជាតិ​ Al Jazeera ចេញផ្សាយនៅដើមខែសីហានេះ បង្ហាញថា បទល្មើសព្រៃឈើពាក់ព័ន្ធជាមួយឧកញ៉ាមួយចំនួននៅកម្ពុជាមិនមានអ្នកណាអាចទប់ស្កាត់បាននោះទេ។​

អាជ្ញាធរ​ហុងកុង​ព្រមានថា បាតុកម្ម​អាច​នឹង​រុញ​ទីក្រុង​ធ្លាក់​ក្នុងគ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ

រដ្ឋបាលទីក្រុងហុងកុង ព្រមានដល់ក្រុមបាតុករ នៅព្រឹកថ្ងៃទី ០៥ ខែសីហា នេះ ដោយថា ពួកគេអាចនឹងច្រានស្ថានការណ៍​នៅទីក្រុងឱ្យផុងចូលទៅក្នុងភាពវឹកវរខ្លាំង បន្ទាប់ពីចលនាចុះផ្លូវធ្វើ​បាតុកម្មទាមទារឱ្យលោកស្រី Carrie Lam លាលែងពីតំណែង ឈានដល់សប្តាហ៍ថ្មី។

កម្ពុជា អរគុណរដ្ឋមន្រ្តីការបរទេសអាមេរិកដែល​ផ្តល់យុត្តិធម៌រឿងមូលដ្ឋានយោធាចិននៅរាម

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងអំណរគុណ​រដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក ដោយលោកថាបាន​ផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធទៅនឹងរបាយការណ៍នៃការតាំងមូលដ្ឋានកងទ័ពចិននៅក្នុងទឹកដីខេត្តព្រះសីហនុ​។