តុលាការ​​ឃុំ​ខ្លួន​​បុរស​​ម្នាក់​ ក្រោយ​​ស៊ី​ដាច់​​លុយ​៧៦​ម៉ឺន​​ដុល្លារ​​រឿង​​រត់​ការ​​សុំ​​ចូល​សញ្ជាតិ​

​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុ​មហ៊ុន ហ្គោល​វែល ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ដោយ​ចោទប្រកាន់​ពី​បទ «រំលោភ​លើ​សេចក្តី​ទុកចិត្ត​ពិសេស​ដោយ​អភិបាល»។

មន្រ្តី​ទូត​កម្ពុជា​ជួយ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ខុស​ច្បាប់​ជាង​៤០​នាក់​​មក​មាតុភូមិ​វិញ​

មន្ត្រីទូត​កម្ពុជា ឱ្យដឹងថា ស្ថានកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃនិង​ម៉ាឡេស៊ី បានជួយ​សម្របសម្រួលជាមួយអាជ្ញាធរថៃនិងម៉ាឡេស៊ី ដើម្បីជួយពលរដ្ឋខ្មែរជាង៤០នាក់ដែលបានធ្វើចំណាក​ស្រុក​ដោយ​ខុសច្បាប់​ទៅកាន់ប្រទេសទាំងនោះ​ ឱ្យ​បាន​ត្រឡប់មកកម្ពុជាវិញ។

សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ពង្រឹង​ការអនុវត្ត​សកម្មភាព​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ស្រ្តី ជំរុញ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អនុវត្ត​ផែនការ​សកម្មភាព​ជាតិស្ដីពី​«ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី»ឱ្យ​មាន​ប្រសិទ្ធភាព ស្រប​ពេល​ដែល​ពួក​គេ​មាន​ក្តី​បារម្ភ​ពី​ការ​កើនឡើង​នូវ​អំពើ​ហិង្សា​លើ​យេនឌ័រ ក្នុង​អំឡុង​មាន​វិបត្តិ​ជំងឺ​កូ​វីដ១៩។

បុរសពីរនាក់ជិះម៉ូតូកាត់មុខតុលាការកំពូល រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ពេលពួកគេឃ្លាំមើលសវនការសំណុំរឿងមន្ត្រីCNRP

សមត្ថកិច្ចរាជធានីភ្នំពេញ នៅថ្ងៃនេះ បានចាប់ឃាត់ខ្លួនអតីត​​សកម្មជន​គណបក្សសង្រ្គោះជាតិ (CNRP)​ចំនួន​​​​ ៤នាក់ ដែលប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ខណៈតុលាការកំពុងបើក​សវនការ​លើសំណុំរឿងរបស់អតីត​​មន្រ្តី និងសកម្មជនបក្សនេះ​​ ។

នគរ​បាល​​ខេត្ត​មណ្ឌល​គិរី​​ប្រាប់​​ជន​ជាតិ​ភាគ​តិច​​ម្នាក់​​កុំ​​បង្ហោះ​​ប៉ះពាល់​​កិត្តិយស​​សមត្ថ​កិច្ច​​

នគរបាល​ខេត្តមណ្ឌលគិរី ណែនាំ​តំណាង​ជនជាតិ​ដើម​ភាគតិច​ម្នាក់​ដែល​សកម្ម​ក្នុង​រឿង​ការពារ​ដីធ្លីនិង​ព្រៃឈើ ចៀសវាង​ការ​បង្ហោះ​ពាក្យពេចន៍​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​សមត្ថកិច្ច ប៉ុន្តែ​តំណាង​ជនជាតិ​ដើម​ភាគតិច​រូប​នេះ​ចាត់ទុក​ករណីនេះ​ថា​ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញមតិ។

សកម្មភាពដុតកម្ទេចគ្រឿងញៀនដែលរឹបអូសបាន ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

សមត្ថ​កិច្ច​​បង្ក្រាប​​គ្រឿង​ញៀន​​បាន​​ជាង​៣​ពាន់​​គីឡូ​ក្រាម​ក្នុង​​ឆ្នាំ​២០២០​ កើន​​ជាង​​ឆ្នាំ​​ចាស់​៤​ដង​

​សមត្ថកិច្ច​ជំនាញ ក្នុងរយៈពេល​ពេញ​មួយឆ្នាំ២០២០ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង​១ម៉ឺន​ករណី ក្នុង​នោះបាន​ចាប់ខ្លួន​មនុស្ស​ជាង២ម៉ឺន​នាក់ និង​គ្រឿងញៀន​ជាង៣ពាន់​គីឡូក្រាម ដែល​ចំនួន​បទល្មើស​នេះ​មានការ​កើនឡើង​ជាង​ឆ្នាំមុន។

អាជ្ញាធរ​​ខេត្ត​មណ្ឌល​គិរី​ លើក​ពេល​​សាក​សួរ​​តំណាង​​ជន​ជាតិ​​ដើម​​ភាគ​តិច​​ម្នាក់​​ទៅ​​សប្តាហ៍​​ក្រោយ​

​តំណាង​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្តមណ្ឌលគិរី​ម្នាក់ ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្តមណ្ឌលគិរី បានសម្រេច​លើកពេល​សាកសួរ​រូប​គាត់ ពាក់ព័ន្ធ​នឹង​ការ​សរសេរ​រិះគន់​លើ​បណ្ដាញ​សង្គមទៅ​សប្តាហ៍​ក្រោយ​វិញ។

តំណាង​​ជន​ជាតិ​​ដើម​​ភាគ​តិច​​ម្នាក់​​នឹង​​ចូល​​បំភ្លឺ ​ក្រោយ​​ស្នង​ការ​​ខេត្ត​មណ្ឌល​គិរី​​កោះ​ហៅ​​រឿង​​បង្ហោះ​​សារ​​រិះ​គន់​​

តំណាង​ជនជាតិ​ដើម​ភាគតិច​ម្នាក់ដែល​សកម្ម​ក្នុង​រឿង​ដីធ្លីនិង​ព្រៃឈើ គ្រោង​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត នៅ​ថ្ងៃពុធ​ស្អែក តាម​ការ​កោះហៅ​របស់​សមត្ថកិច្ច​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​សារ​រិះគន់​រឿង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​លើ​បណ្ដាញ​សង្គម។

តុលាការ​ត្បូងឃ្មុំ សម្រេចឱ្យ​​​ឃុំខ្លួន​តំណាងកសិករ​ម្នាក់ ពាក់ព័ន្ធនឹងបទសមគំនិតក្នុងអំពើ​ញុះញង់

សម្ព័ន្ធសហគមន៍កសិករកម្ពុជា ឱ្យដឹងថា តំណាងសហគមន៍កសិករម្នាក់ ដែលសកម្មក្នុងការតវ៉ារឿងដីធ្លី នៅខេត្តត្បូងឃ្មុំ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តនេះ សម្រេច​ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ក្រោមបទចោទ សមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្ត​អំពើបង្ក​ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

លោកស ខេង៖ គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០មានជាង៣ពាន់លើក ថយចុះ២៣%ធៀបឆ្នាំចាស់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យដឹងថា ​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំង​ប្រទេស នៅអំឡុងឆ្នាំ ២០២០ កើត​មានជាង ៣០០០លើក តែ​អត្រាគ្រោះថ្នាក់​​នេះមានការ​​​ថយចុះជាង ២០ភាគរយ បើធៀប​នឹង​ឆ្នាំចាស់ ក្នុងនោះចំនួន​​អ្នកស្លាប់ និងអ្នករងរបួស ក៏មានការថយចុះដែរ​។