លោក ស ខេង ថាការលុបបំបាត់បញ្ហាគ្រឿងញៀននឹងបរាជ័យបើមន្ត្រីនៅពីក្រោយបទល្មើស
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការព្រួយបារម្ភថា ទិសដៅលុបបំបាត់គ្រឿងញៀននឹងបរាជ័យ បើសិនមន្ត្រីជំនាញនៅតែជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការព្រួយបារម្ភថា ទិសដៅលុបបំបាត់គ្រឿងញៀននឹងបរាជ័យ បើសិនមន្ត្រីជំនាញនៅតែជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន បានច្រានចោលការចោទប្រកាន់លើរូបលោកថាបានប្រព្រឹត្តអំពើពុករលួយ ហើយលោកហៅការចោទប្រកាន់នេះថា មានចេតនាបង្ខូចកិត្តិយសរូបលោកតែប៉ុណ្ណោះ។
មន្ត្រីអង្គការសង្គមស៊ីវិលជំរុញជាថ្មីទៀតទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឱ្យបង្ហាញលទ្ធផលនៃការស៊ើបអង្កេតលើសំណុំរឿងអតីតមេកងរាជអាវុធហត្ថខេត្តរតនគិរី និងស្នងការរងនគរបាលខេត្តកណ្តាល ឱ្យសាធារណជនបានដឹង។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារអបអរឆ្នាំថ្មីដោយភ្ជាប់ក្នុងសារជូនពរឆ្នាំថ្មីកម្រាស់៥ទំព័រដែលចេញកាលពីថ្ងៃទី៣ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ក្រៅពីបង្ហាញពីសមិទ្ធិផលរបស់រដ្ឋាភិបាល កំណើនសេដ្ឋកិច្ច វិធានការនានា ដែលលោកហៅថា ដើម្បីរក្សាស្ថេរភាពនយោបាយ មេដឹកនាំរូបនេះក៏បានប្តេជ្ញាថា រដ្ឋាភិបាលនឹងបន្តវះកាត់លើយន្តការធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ ក្នុងនោះមានទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយផងដែរ។ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយផងដែរ។
សង្គមស៊ីវិលទទូចឱ្យមានការកំណត់ពេលវេលាជាក់លាក់ណាមួយ ដើម្បីឈានទៅសន្និដ្ឋានឬ ចាត់វិធានការផ្លូវច្បាប់ និងបង្ហាញដល់សាធារណជនឱ្យបានដឹងលម្អិត ជុំវិញការស៊ើបអង្កេតទៅលើសំណុំរឿងអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងស្នងការរងនគរបាលខេត្តកណ្តាល។
អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសបើកការស៊ើបអង្កេតទៅលើទ្រព្យសម្បត្តិរបស់មន្ត្រីនគរបាលម្នាក់ដែលបម្រើការងារនៅឯក្នុងខេត្តកណ្ដាល បន្ទាប់ពីរូបថតដែលត្រូវបានចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងថា មន្ត្រីនគរបាលរូបនោះជូនបណ្ណាការតម្លៃរាប់សិបម៉ឺនដុល្លារដល់គូដណ្ដឹង។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានរ៉យទ័រ អង្គការក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (Financial Action Task Force) ហៅកាត់ថា FATF នឹងដាក់កម្ពុជាក្នុងបញ្ជីពណ៌ប្រផេះរបស់ខ្លួន ដោយអាចនឹងត្រួតពិនិត្យលំហូរហិរញ្ញវត្ថុ វិនិយោគ និង ពាណិជ្ជកម្ម ចេញនិងចូលប្រទេសកម្ពុជា។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោក គឹម រស្មី ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដកហូតតួនាទី និងបណ្ដេញចេញពីក្របខណ្ឌថែមទៀត បន្ទាប់ពីសារព័ត៌មានចុះផ្សាយថា លោកបានប្រកាសចែកលុយដល់កូនៗរបស់លោកជាសាធារណៈ។
អង្គការតម្លាភាពកម្ពុជា កាលពីម្សិលមិញបានចេញរបាយការណ៍ស្រាវជ្រាវមួយរកឃើញថា ប្រទេសកម្ពុជានៅតែមានអំពើពុករលួយខ្ពស់ជាងគេដដែល បើប្រៀបធៀបទៅនឹងប្រទេសជាសមាជិកអាស៊ានផ្សេងទៀត។ របាយការណ៍ដដែល បង្ហាញថា មូលហេតុចំបងមួយដែលធ្វើឲ្យកម្ពុជានៅតែមានបញ្ហាកើតឡើងនេះ ដោយសារ ដំណើរការប្រជាធិបតេយ្យធ្លាក់ចុះ។
អង្គការតម្លាភាពហៅកាត់ថា (TI) រកឃើញថាកម្ពុជា ធ្លាក់ចុះ១ពិន្ទុសម្រាប់សន្ទស្សន៍អំពើពុករលួយក្នុងឆ្នាំ២០១៨ បើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៧ ហើយពិន្ទុនោះក៏ទាបបំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ានផងដែរ។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម