នាយករដ្ឋមន្ត្រីណែនាំឱ្យក្រសួងអប់រំពិនិត្យមើលលទ្ធភាពបើកសាលារៀនឡើងវិញ
តាមរយៈសារសំឡេងពិសេសនៅថ្ងៃទី៣១ ខែសីហានេះ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានកត់សម្គាល់ថា ស្ថានភាពឆ្លងជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ និងខេត្ត-ក្រុងមួយចំនួនបានធ្លាក់ចុះជាបន្តបន្ទាប់។ លោកថា ករណីនេះ ជាចំណុចវិជ្ជមានមួយក្នុងការត្រៀមបើកឡើងវិញនូវដំណើរការសាលារៀនផងដែរ។