អ្នកនាំពាក្យពន្ធនាគារថា លោក រ៉ុង ឈុន មានបញ្ហាភ្នែកធ្ងន់ធ្ងររង់ចាំការវះកាត់
អ្នកនាំពាក្យពន្ធនាគារឱ្យដឹងនៅថ្ងៃអង្គារនេះថា លោក រ៉ុង ឈុន ដែលបានជាប់ពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ កំពុងមានបញ្ហាភ្នែកធ្ងន់ធ្ងរ រង់ចាំការកំណត់ពេលវេលាដើម្បីធ្វើការវះកាត់ ដោយបញ្ហានេះ គ្រួសាររបស់លោកកំពុងបារម្ភជាខ្លាំង។