ព្រះរាជពិធីបុណ្យសពសម្ដេចក្រុមព្រះ ប្រារព្ធឡើងនៅមុខវត្តបទុមវតី ក្រោមព្រះរាជវត្តមានព្រះមហាក្សត្រនិងឥស្សរជននានា
ព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ត្រូវបានបូជាដោយព្រះភ្លើង នៅព្រឹកថ្ងៃពុធនេះ នៅមុខវត្តបទុមវតី រាជធានីភ្នំពេញ ក្រោមការយាងប្រោសព្រះរាជទានព្រះភ្លើងដោយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី។