ខួប១៩ឆ្នាំ៖ សង្គមស៊ីវិលនៅតែទទូចឱ្យរដ្ឋអំណាចរកឃាតករពិតករណីឃាតកម្មលើលោក ជា វិជ្ជា
បើទោះបីជាឃាតកម្មលើអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា កន្លងទៅរយៈពេល ១៩ឆ្នាំទៅហើយក្តៅ ប៉ុន្តែឃាតករពិត និងអ្នកនៅពីក្រោយខ្នងនៅពុំទាន់ត្រូវបានរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់នៅឡើយ ខណៈក្រុមអ្នកធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងការងារ នៅតែទទូចចង់បានយុត្តិធម៌ពិត។