សមាជិកនៃកងកម្លាំងតាលីបង់បាញ់កាំភ្លើងទៅលើអាកាស ដើម្បីបំបែកស្ត្រីអាហ្វហ្កានីស្ថាន ក្នុងអំឡុងពេលពួកគេប្រមូលផ្តុំគ្នាដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលក្រុមបាតុករនិយាយថាជាការរឹតបន្តឹងរបស់តាលីបង់លើស្ត្រី នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​តាលីបង់​ផ្លាស់ប្ដូរ​គោលនយោបាយ​រឹតត្បិត​ចំពោះ​ស្ត្រី

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យក្រុមតាលីបង់ផ្លាស់ប្ដូរគោលនយោបាយដែលផ្ដោតលើស្ត្រី និងកុមារី នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដោយព្រមានចំពោះការរំលោភសិទ្ធិមនុស្សកាន់តែអា​ក្រក់នៅក្នុងប្រទេសនេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចូលរួមសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ( Eurasian Economic Union) នៅទីក្រុង Bishkek ប្រទេស Kyrgyzstan ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

លោក ពូទីន ហាមមិនឱ្យនាំចេញប្រេងទៅកាន់បណ្ដាប្រទេសដែលចូលរួមកំណត់តម្លៃប្រេងរបស់រុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃអង្គារ បានឆ្លើយតបចំពោះការកំណត់តម្លៃប្រេងរុស្ស៊ីរបស់លោកខាងលិច ដោយចុះហត្ថលេខាលើក្រឹត្យមួយ ដែលហាមប្រាមការផ្គត់ផ្គង់ប្រេងឆៅ និងផលិតផលប្រេង ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រាប់រយៈពេល៥ខែ ចំពោះបណ្តាប្រទេសដែលអនុវត្តការកំណត់តម្លៃប្រេងរបស់រុស្ស៊ី។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី 蔡英文 អំឡុងពេលចុះពិនិត្យសមយុទ្ធយោធាដែនអាកាស នាចុងខែកក្កដា ឆ្នាំ២០២២។

តៃវ៉ាន់​នឹង​បង្កើន​រយៈពេល​នៃ​កាតព្វកិច្ច​យោធា​ដល់​១ឆ្នាំ ដោយសារ​ការ​គំរាមកំហែង​ពី​ចិន​កាន់តែខ្លាំងឡើង

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) បាននិយាយនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់នឹងបង្កើនរយៈពេលនៃកាតព្វកិច្ចយោធាចាប់ពី៤ខែ ដល់១ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដោយសារមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន។

ប្រទេសកូរ៉េខាងត្បូង៖ ទាហានកូរ៉េខាងត្បូងម្នាក់ឈរ ដោយនៅពីចម្ងាយជាទង់ជាតិកូរ៉េខាងជើងដោតបង្ហាញស្ថិតនៅភូមិ Gijungdong របស់ប្រទេសកូរ៉េខាងជើង ដែលឃើញពីភូមិPanmunjom ក្នុងតំបន់គ្មានយោធា (DMZ) ក្នុងទីក្រុង Paju ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។

យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់កូរ៉េខាងជើងហោះឆ្លងចូលកូរ៉េខាងត្បូង

យោធាកូរ៉េខាងត្បូងបាននិយាយថា យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់កូរ៉េខាងជើង ចំនួន៥គ្រឿង បានហោះឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ ហើយកូរ៉េខាងត្បូងបានព្យាយាមដេញបាញ់ទម្លាក់ដ្រូនទាំងនោះ។

អ្នក​តវ៉ា​ម្នាក់​កាន់​បដា​ដែល​មាន​រូប​លោកស្រី​ អ៊ុងសាន ស៊ូជី ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ​២០២១។

តុលាការ​របប​យោធា​មីយ៉ាន់ម៉ា​នឹង​ប្រកាស​សាលក្រម​ចុងក្រោយ​ចំពោះ​ករណី​លោកស្រី អ៊ុងសាន ស៊ូជី

តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា នឹងប្រកាសសាលក្រមចុងក្រោយចំពោះករណីលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នៅថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នេះ។

បុរស​ម្នាក់​កាយព្រិល​នៅ​ចំណត​រថយន្ត​ ក្នុង​ក្រុង Kitami ខេត្ត Hokkaido ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ២០២២។

ព្រិលធ្លាក់ខ្លាំង​នៅ​ប្រទេស​ជប៉ុន សម្លាប់​មនុស្ស​១៧នាក់ និង​របួស​រាប់សិបនាក់

មន្ត្រី​គ្រប់គ្រងគ្រោះមហន្តរាយជប៉ុន បាននិយាយកាលពីថ្ងៃចន្ទថា ព្រិល​ធ្លាក់​ខ្លាំង​នៅតំបន់ភាគ​ច្រើន​នៃ​ប្រទេស​ជប៉ុន​បាន​សម្លាប់​មនុស្ស​ចំនួន១៧​នាក់ និង​របួស​ជាង៩០​នាក់ និង​ធ្វើ​ឱ្យ​ផ្ទះ​​រា​ប់​រយខ្ន​ង​គ្មាន​អគ្គិសនី​ប្រើប្រាស់។

យន្តហោះចម្បាំង F-16V នៅឯមូលដ្ឋានទ័ពអាកាស ខណៈដែលយោធាតៃវ៉ាន់ធ្វើសមយុទ្ធសម្រាប់ការពង្រឹងការត្រៀមខ្លួនមុនចូលឆ្នាំចិន ចំពេលមានការគំរាមកំហែងកើនឡើងពីប្រទេសចិន នៅទីក្រុង Chiayi កោះតៃវ៉ាន់ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

តៃវ៉ាន់​ថា​យន្តហោះ​កងទ័ពអាកាស​ចិន​ចំនួន​៤៣គ្រឿង​បាន​ហោះ​ឆ្លងកាត់​ខ្សែបន្ទាត់​នៃ​ច្រកសមុទ្រតៃវ៉ាន់

ក្រសួងការពារជាតិតៃវ៉ាន់ ប្រកាសឱ្យដឹងនៅថ្ងៃទី២៦ ខែធ្នូនេះថា ទីក្រុង​ប៉េកាំង​កំពុង​បន្តសកម្ម​ភាព​យោធា​របស់​ខ្លួន​នៅ​ជិតដែនកោះមួយនេះ ក្រោយពីយន្តហោះចំនួន៤៣​គ្រឿងរបស់​កងទ័ព​អាកាសចិន បានហោះឆ្លងកាត់ខ្សែប​ន្ទាត់ [មធ្យម] នៃច្រកសមុទ្រតៃវ៉ាន់ កាលពីម្សិលមិញ។

UNHCR ថា​ជនជាតិ​រ៉ូហ៊ីងយ៉ា​យ៉ាងហោចណាស់​១៨០នាក់​ទំនង​ជាបានស្លាប់

ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយថា ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា យ៉ាងហោចណាស់ចំនួន១៨០នាក់ ដែលរសាត់អណ្ដែតនៅលើសមុទ្រអស់ជាច្រើនសប្តាហ៍ បន្ទាប់ពីចាកចេញពីប្រទេសបង់ក្លាដែសកាលពីខែវិច្ឆិកា ទំនងជាបានស្លាប់ដោយសារលិចទូកដ៏ទ្រុឌទ្រោមនៅខែនេះ។

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដើរបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ មុនការសម្រេចរបស់តុលាការធម្មនុញ្ញ ស្តីពីពេលដែលអាណត្តិនាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំរបស់លោកនឹងបញ្ចប់ នៅឯវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឈរឈ្មោះក្នុងការបោះឆ្នោតអាណត្តិក្រោយទៀត

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ​នៅ​ថ្ងៃ​សុក្រនេះឱ្យដឹងថា រូបលោកនឹងបន្តឈរឈ្មោះសម្រាប់​អាណត្តិក្រោយ​មួយ​ទៀត ​ក្នុង​ការ​បោះឆ្នោត​សកល​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ខែ​ឧសភា ​ឆ្នាំ​ក្រោយ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមប្រឹក្សាក្រសួងការពារជាតិ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

លោក ពូទីន ថារុស្ស៊ីចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា រុស្ស៊ីចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយដំណោះស្រាយការទូត គឺពិតជាមានសារៈសំខាន់ក្នុងករណីនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ