នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចូលរួមសម័យប្រជុំពិសេសនៃ Knesset សភារបស់អ៊ីស្រាអែល ដើម្បីអនុម័ត និងស្បថក្នុងរដ្ឋាភិបាលស្តាំនិយមថ្មី នៅទីក្រុង Jerusalem ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

អ៊ីស្រាអែលថ្កោលទោសការបោះឆ្នោតរបស់ UN ដែលស្នើឱ្យមានដំណោះស្រាយលើការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល

អ៊ីស្រាអែល បានថ្កោលទោសការបោះឆ្នោតមួយរបស់មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែលស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ)​ ផ្តល់យោបល់លើការចាត់វិធានការផ្លូវច្បាប់ទាក់ទងនឹងការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល។

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva លើកដៃនៅវិមាន Planalto ក្នុងទីក្រុង Brasilia ក្រោយជាប់ឆ្នោតជាប្រធានាធិបតីប្រទេសប្រេស៊ីល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

អតីត​ប្រធានាធិបតី​ប្រេស៊ីល លោក Luiz Inacio Lula da Silva ជាប់ឆ្នោត​សាជាថ្មី​ក្រោយ​ចេញ​ពី​ពន្ធនាគារ

អតីតប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានស្បថចូលកាន់តំណែងសាជាថ្មីកាលពីថ្ងៃអាទិត្យ ក្រោយ​ចេញ​ពី​ពន្ធនាគារ និង​បន្ទា​ប់​ពី​ឈ្នះឆ្នោត​ទល់​នឹង​ដៃ​គូ​ប្រកួតប្រជែង​របស់​លោក គឺលោក Jair Bolsonaro ដែលជាប្រធានាធិបតីផុតអាណត្តិ ហើយ​លោកបាន​ប្តេជ្ញា​ជួយ​សង្គ្រោះប្រទេស​ដែលញាំញីដោយភាពអត់ឃ្លាន ភាព​ក្រីក្រ និង​ការ​ប្រកាន់​ពូជសាសន៍។

រូបថតឯកសារ៖ សម្ដេចប៉ាប Benedict XVI ធ្វើដំណើរចាកចេញនៅចុងបញ្ចប់នៃពិធីបុណ្យណូអែលក្នុង Saint Peter's Basilica នៅបុរីវ៉ាទីកង់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩។

ពិធីបុណ្យសពអតីតសម្ដេចសង្ឃប៉ាប Benedict នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

ព្រះសពរបស់អតីតសម្ដេចសង្ឃកាតូលិកប៉ាប បេណេឌីគ ទី១៦ (Pope Benedict XVI) ដែលសុគតក្នុងព្រះជន្ម៩៥ព្រះវស្សា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នឹងត្រូវតម្កល់ទុកនៅក្នុងព្រះវិហារ St. Peter’s Basilica ទីក្រុងរ៉ូម (Rome) ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទនេះ សម្រាប់រយៈពេលបីថ្ងៃ មុនពេលដែលពិធីបុណ្យសពរបស់ទ្រង់ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា សប្ដាហ៍នេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅទីក្រុង Ciudad Juarez ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពម៉ិកស៊ិកមកដល់ពន្ធនាគាររដ្ឋ Cereso លេខ៣ បន្ទាប់ពីជនមិនស្គាល់មុខបានចូលទៅក្នុងពន្ធនាគារ ហើយបានបាញ់ប្រហាររំដោះអ្នកទោសជាច្រើននាក់ ដែលបណ្តាលឱ្យមានរបួស និងស្លាប់។

មនុស្ស​១៤នាក់​ស្លាប់ ខណៈ​អ្នកទោស​ជាង​២០នាក់​រត់គេចខ្លួន​ក្នុង​ការវាយប្រហារ​នៅ​ពន្ធនាគារ​មួយ​ក្នុង​ប្រទេសម៉ិកស៊ិក

យ៉ាងហោចណាស់ មានមន្ត្រីសន្តិសុខពន្ធនាគារ១០​នាក់ និងអ្នកទោសចំនួន៤​នាក់ផ្សេងទៀតបានស្លាប់​នៅក្នុ​ង​ការ​​វា​យ​ប្រហារ​​ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅ​ពន្ធនាគារ​រដ្ឋមួយកន្លែង តាមបណ្ដោយព្រំដែនប្រទេស​ម៉ិកស៊ិក ដែលបង្កឡើងដោយខ្មាន់កាំភ្លើងមួយក្រុម។

មនុស្ស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​បី​លើក​ឡើងនៅ​មុខ​ផ្ទាំង​បដា​ដែល​មាន​រូប​លោកស្រី​ អ៊ុងសាន ស៊ូជី អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ ២០២១។

តុលាការ​យោធា​មីយ៉ាន់ម៉ា​ប្រកាស​សាលក្រម​ចុងក្រោយ​ឱ្យ​លោកស្រី អ៊ុងសាន ស៊ូជី ជាប់​ពន្ធនាគារ​៧ឆ្នាំទៀត

តុលាការយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ បានប្រកាសសាលក្រមចុងក្រោយ ដោយផ្តន្ទាទោសលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ពីបទពុករលួយចំនួន៥ករណី និងដាក់ពន្ធនាគាររយៈពេល៧ឆ្នាំបន្ថែមទៀត ដែលធ្វើឱ្យលោកស្រីត្រូវជាប់ពន្ធនាគារសរុបរយៈពេល៣៣ឆ្នាំ។

ប្រជាពលរដ្ឋ​នៅ​ទីក្រុងកៀវ​ត្រូវ​ជម្លៀសខ្លួន​ទៅកាន់​លេនដ្ឋាន ខណៈ​សំឡេង​ស៊ីរ៉ែន​បន្លឺ​ពេញ​ទីក្រុង

នៅព្រឹកថ្ងៃសុក្រនេះ ប្រជាពលរដ្ឋនៅទីក្រុងកៀវ (Kyiv) ត្រូវបានតម្រូវឱ្យជម្លៀសខ្លួនទៅកាន់លេនដ្ឋាន ខណៈសំឡេងស៊ីរ៉ែនបានបន្លឺពេញទីក្រុង មួយថ្ងៃបន្ទាប់ពីរុស្ស៊ីវាយប្រហារតាមអាកាសយ៉ាងគំហុក។

យោងតាមយោធាអាមេរិក បានឱ្យដឹងថា យន្តហោះចម្បាំង J-11 របស់កងទ័ពជើងទឹកចិន ត្រូវបានគេកត់ត្រាថា ហោះហើរជិតយន្តហោះ RC-135 របស់កងទ័ពអាកាសអាមេរិក នៅក្នុងដែនអាកាសអន្តរជាតិ លើសមុទ្រចិនខាងត្បូង នៅក្នុងរូបភាពពីវីដេអូដែលបានថតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២២។

យន្តហោះចម្បាំងអាមេរិកនិងចិនហៀបនឹងប៉ះគ្នានៅដែនអាកាសសមុទ្រចិនខាងត្បូង

យោធាអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះចម្បាំងចិនមួយគ្រឿងហោះចូលកៀកនឹងយន្តហោះចម្បាំងអាមេរិកចម្ងាយប្រហែលជា៣ម៉ែត្រពីគ្នា នៅក្នុងដែនអាកាសនៃសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ កាលពីសប្តាហ៍មុន ហើយយន្តហោះចម្បាំងអាមេរិកត្រូវបង្ខំចិត្តគេចចេញ ដើម្បីចៀសវាងការប៉ះទង្គិចគ្នានៅក្នុងដែនអាកាសអន្តរជាតិ។

លោក Martin Griffiths អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ ប្រាប់អ្នកសារព័ត៌មានអំពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

ប្រធានផ្នែកកិច្ចការជំនួយរបស់ UN នឹងបំពេញទស្សនកិច្ចនៅអាហ្វហ្កានីស្ថាន ជុំវិញការហាមឃាត់ស្ត្រីមិនឱ្យធ្វើការក្នុង NGO

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានផ្នែកកិច្ចការជំនួយរបស់អង្គការសហប្រជាជាតិ លោក​ ម៉ាទីន ហ្គ្រីហ្វីត (Martin Griffiths) នឹងបំពេញទស្សនកិច្ចនៅប្រទេសអាហ្វហ្កានីស្ថាន ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ និងជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលដឹកនាំដោយតាលីបង់ បន្ទាប់ពីបានហាមឃាត់ស្រ្តីមិនឱ្យធ្វើការនៅក្នុងវិស័យជំនួយ ឬអង្គការក្រៅរដ្ឋាភិបាល (NGO)។

កុមារ​១៨នាក់​ស្លាប់​នៅ​ប្រទេស​អ៊ូសបេគីស្ថាន បន្ទាប់​ពី​ផឹកថ្នាំ​ស៊ីរ៉ូ​ផ្ដាសាយ​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា

ក្រសួងសុខាភិបាលប្រទេសអ៊ូសបេគីស្ថានបាននិយាយថា យ៉ាងហោចណាស់កុមារ១៨នាក់បានស្លាប់បន្ទាប់ពីផឹកថ្នាំប្រភេទជាស៊ីរ៉ូ (syrup) ដែលផលិតដោយក្រុមហ៊ុនផលិតថ្នាំឥណ្ឌាឈ្មោះ Marion Biotech Pvt Ltd.។

អ្នក​ធ្វើ​ដំណើរ​ដើរ​អូសអីវ៉ាន់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ប៉េកាំង ​ចំពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

ប្រទេសមួយចំនួនតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរមកពីប្រទេសចិន

បណ្ដាប្រទេសមួយចំនួនក្នុងនោះរួមមាន សហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងតៃវ៉ាន់ ជាដើម តម្រូវឱ្យអ្នកដំណើរមកពីប្រទេសចិនធ្វើតេស្តរកជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Shine នៅថ្ងៃទី២៨​ ខែធ្នូ ឆ្នាំ២០២២។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ