ចិន ប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគី​ណាមួយលើវេណេស៊ុយអេឡា

រដ្ឋាភិបាលក្រុងប៉េកាំង បានចេញមុខជំទាស់​ទៅ​នឹងការ​​ចាត់វិធានការជាឯកតោភាគី​ណាមួយប្រឆាំង​ប្រទេសវេណេស៊ុយអេឡា ក្រោយ​ពីសហរដ្ឋ​អាមេរិក​បាន​ទណ្ឌកម្មលើក្រុមហ៊ុន​ប្រេងរបស់​រដ្ឋ​អាមេរិកឡាទីនមួយនេះ។

ព័ត៌មាន​ឯកជន​របស់​មនុស្ស​ផ្ទុក​មេរោគ​អេដស៍​ជាង​១​ម៉ឺន​នៅ​សិង្ហបុរី​បាន​បែក​ធ្លាយ​លើ​អនឡាយ

ការ​លេច​ធ្លាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន ឬ​ព័ត៌មាន​ឯកជន​របស់​មនុស្ស​ជាង ១​ម៉ឺន​នាក់​ បាន​ក្លាយ​ទៅ​ជា​សំណុំ​រឿង​ដ៏​លេច​ធ្លោ​នៅ​ក្នុង​សង្គម​សិង្ហបុរី​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​រំលោភ​លើ​ព័ត៌មាន​សម្ងាត់​​របស់​បុគ្គល​ឯកជន។

អាមេរិក​ចោទ​ក្រុមហ៊ុន Huawei ថា បាន​លួច​បច្ចេកវិទ្យា​ និង​រំលោភ​ច្បាប់​អាមេរិក

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​ផ្សាយ​ថា តុលាការ​អាមេរិក​បាន​ទម្លាយ​ឲ្យ​ដឹង​អំពី​បទ​ចោទ​ប្រកាន់​ ២​ករណី​ទៅ​លើ​​ក្រុមហ៊ុន​ Huawei ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ដ៏​ធំ​របស់​ប្រទេស​ចិន ហើយ​ការ​ចោទ​ប្រកាន់​នេះ នឹង​រឹត​តែ​ធ្វើ​ឲ្យ​មហា​អំណាច​ចិន និង​អាមេរិក កាន់​តែ​មាន​ភាព​តាន​តឹង​នឹង​គ្នា​ថែម​ទៀត ក្នុង​នោះ​មាន​ទាំង​ករណី​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​ក្រុមហ៊ុន​មួយ​នេះ​ពី​សំណាក់​អាជ្ញាធរ​កាណាដា ទៅតាម​សំណើ​ចាប់​ខ្លួន​ធ្វើ​ឡើង​ដោយ​អាមេរិក។

មេដឹកនាំ​ម៉ាឡេស៊ី​សង្ឃឹម​ថា នឹង​កាត់​បន្ថយ​ទំហំ​បំណុល​ដ៏​មហិមា​ក្នុង​រយៈ​ពេល​២​ឆ្នាំ

ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernema បាន​ចុះ​ផ្សាយ​ថា នាយករដ្ឋ​មន្ត្រី​ លោក មហាធៀ មហាមេធ រំពឹង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ នឹង​អាច​កាត់​បន្ថយ​ទំហំ​បំណុល​សាធារណៈ​របស់​ប្រទេស​នេះ​បាន នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ​នេះ។

ស្លាប់​យ៉ាង​តិច​​១៨​នាក់​ក្រោយ​ការ​​វាយ​ប្រហារ​លើ​វិហារ​មួយ​​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន​

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ចុះ​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១៨​នាក់ ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ពេល​គ្រាប់​បែក ២​គ្រាប់ ត្រូវ​បាន​បំផ្ទុះ​វាយ​ប្រហារ​លើ​វិហារ​កាតូលិក​មួយ​កន្លែង ស្ថិត​នៅ​លើ​កោះ​មួយ​នៅ​ភាគ​ខាង​ត្បូង​​ប្រទេស​ហ្វីលីពីន ដែល​ជា​មូលដ្ឋាន​រឹង​មាំ​របស់​ពួក​ឧទ្ទាម​ឥស្លាម។

ត្រាំ ព្រមចាញ់បក្សគូប្រជែង ដើម្បីបញ្ចប់ភាពជាប់គាំងរដ្ឋាភិបាល

ប្រធានាធិបតីសហរដ្ឋអាមេរិកយល់ព្រមទម្លាក់គោលបំណងសាងសង់ជញ្ជាំងនៅតាមព្រំដែនជាមួយប្រទេសម៉ិចស៊ិកសិន ដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយ អាចទទួលបានថវិកាសម្រាប់ឲ្យមន្ត្រីដំណើរដូចធម្មតាវិញ។​

មេបក្សប្រឆាំងនៅវេណេស៊ុយអេឡាពិចារណាលើកលែងទោសឲ្យលោក ម៉ាឌូរ៉ូ

មេដឹកនាំគណបក្សប្រឆាំងនៅវេណេស៊ុយអេឡា លោក Juan Guaido ដែលប្រកាសខ្លួនឯងថា ជាប្រធានាធិបតីបណ្តោះអាសន្ននោះបានថ្លែងថា លោកកំពុងតែពិចារណាក្នុងការលើកលែងទោសដល់ប្រធានាធិបតីបច្ចុប្បន្នលោក​ Maduro។

វៀតណាម​ចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យសញ្ជាតិអូស្រ្តាលី

សកម្មជនគាំទ្រចលនាប្រជាធិបតេយ្យមួយរូប​សញ្ជាតិអូស្ត្រាលីដើមកំណើតវៀតណាម ត្រូវអាជ្ញាធរទីក្រុងហាណូយចាប់ខ្លួន នៅពេលធ្វើដំណើរទៅស្រុកកំណើត។​

ចិន ​ច្រានចោលការចោទប្រកាន់​របស់​អាមេរិកដែលថាខ្លួន​ជា​ការគំរាម​កំហែង​ដ៏ធំ​

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បាន​បន្ថែម​ថា ចិនតែងតែដើរតួនាទីជាស្ថាបករសន្តិភាព​ អ្នកចូលរួម​ក្នុងការ​អភិវឌ្ឍ និង​ជា​អ្នកថែរក្សា​សណ្ដាប់​ធ្នាប់​​ពិភពលោក។ លោកស្រី Hua Chunying ក៏បាន​ប្រាប់​ទៅ​អាមេរិក​ផងដែរ​ថា​ គួរតែ​បោះបង់​​នូវការ​ចោទប្រកាន់ ​និង​គំនិត​ដែល​ហួសសម័យ​បែបនេះ​ទៅ។

អាមេរិក​ ​ទទួលស្គាល់​មេបក្សប្រឆាំងជាប្រធានាធិបតី​វេណេស៊ុយអេឡាជំនួសលោក ម៉ាឌូរ៉ូ​

សហរដ្ឋអាមេរិក បាន​ប្រកាសទទួលស្គាល់​ប្រធានរដ្ឋសភានិង​ជា​មេដឹកនាំបក្សប្រឆាំង ជាប្រធានាធិបតី​ប្រទេស​​វេណេស៊ុយអេឡាបណ្ដោះអាសន្នជំនួសប្រធានាធិបតីបច្ចុប្បន្ន​លោក​ នីកូឡាស ម៉ាឌូរ៉ូ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ