កម្មករសញ្ជាតិមីយ៉ាន់ម៉ាដែលធ្វើការនៅខេត្តមួយនៃប្រទេសចិន ព្រំដែនចិន-មីយ៉ាន់ម៉ា។

ពលករ​មីយ៉ាន់ម៉ា​ធ្វើការ​នៅ​ក្នុង​ប្រទេសចិន​រៀបរាប់​ពី​ទុក្ខលំបាក​របស់​ពួកគេ

កម្មកររោងចក្រសញ្ជាតិមីយ៉ាន់ម៉ាភាគច្រើន​ដែលធ្វើការនៅទីក្រុង Guangyuan ប្រទេសចិន ជាប់​ព្រំ​ដែន​មីយ៉ាន់ម៉ា បានជួបប្រទះនូវលក្ខខណ្ឌការងារដ៏លំបាក និងអំពើអមនុស្សធម៌​ជាច្រើនពីសំណាក់និយោជក​ជាជនជាតិចិន ខណៈដែលពួកគេមួយចំនួនក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារអស់រយៈពេលជាយូរ និងរារាំងមិនឱ្យជួបគ្រួសាររបស់ពួកគេផងដែរ។

លោកស្រី អ៊ុងសាន ស៊ូជី ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅឯអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក កាលពីពេលកន្លងទៅ។

រដ្ឋមន្រ្តី​ការបរទេស​ហ្វីលីពីន​ថា​លោកស្រី ស៊ូជី ជាប់​ពាក់ព័ន្ធ​នឹង​សន្តិភាព​នៅ​មីយ៉ាន់ម៉ា

រដ្ឋ​មន្រ្តី​ការបរទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញ​ថា អតីត​មេដឹកនាំដែលត្រូវបានទម្លាក់​ពី​តំណែង លោកស្រី អ៊ុងសាន ស៊ូជី គឺជាបុគ្គលមួយរូបដែលមិនអាចខ្វះបានក្នុងការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យរបស់​ប្រទេស​ដែលគ្រប់គ្រងដោយរបបយោធាមួយនេះឡើងវិញ។

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

លោក ចូ បៃឌិន នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ

សេតវិមានបានប្រកាសឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន គ្រោងនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃសុក្រសប្ដាហ៍នេះ។

ប្រធានាធិបតី Rodrigo Roa Duterte ថ្លែងនៅក្នុងកម្មវិធីមួយកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។

ប្រធានាធិបតី​ហ្វីលីពីន ថា​ខ្លួន​នឹង​មិន​សុំទោស​ចំពោះ​ការស្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ឡើយ

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ​ឌុយទែរតេ (Rodrigo Duterte) បានថ្លែងឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា លោកនឹងមិនសុំទោសជាដាច់ខាតចំពោះការស្លាប់បាត់បង់ជីវិត​របស់​អ្នក​ប្រើប្រាស់និង​ជួញដូរគ្រឿងញៀន​ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកឡើយ។

លោកស្រី Ursula Von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប។

គណៈកម្មការ​អឺរ៉ុប​ព្រមាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ប្រសិនបើ​ប្រទេស​នេះ​ឈ្លានពាន​អ៊ុយក្រែន

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី Ursula Von der Leyen បានឱ្យដឹងនៅថ្ងៃសុក្រនេះថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី ប្រសិនបើយោធារបស់ប្រទេសមួយនេះឈ្លានពានអ៊ុយក្រែន។

សកម្មជននយោបាយតៃវ៉ាន់បារម្ភពីការទាញយកផលប្រយោជន៍ដោយបក្សប្រឆាំងពីលទ្ធផលប្រជាមតិ

សកម្មជននយោបាយជាច្រើននៅតៃវ៉ាន់ មានការព្រួយបារម្ភចំពោះការប្រើប្រាស់លទ្ធផលប្រជាមតិនៅថ្ងៃទី១៨ ខែធ្នូ ដោយគណបក្សប្រឆាំង​គួមីងតាង (Kuomintang) ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។

ពលរដ្ឋមីយ៉ាន់ម៉ា ខកចិត្តចំពោះការសម្រេចឱ្យលោកស្រី អ៊ុងសាន ស៊ូជី ជាប់ពន្ធនាគារ

ប្រជាពលរដ្ឋនៅទីក្រុង យ៉ាំងហ្គូន (Yangon) ប្រទេសមីយ៉ាន់ម៉ា បាន​សម្តែងការខកចិត្តជុំវិញការចេញ​សាលក្រមសម្រេចកាត់ទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ប្រឆាំង​នឹង​អតីត​មេដឹក​នាំ​មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ធ្វើឡើងដោយ​តុលាការដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រងដោយ​របបយោធា។

រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) ជួបពិភាក្សាជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​ លោក Saifuddin Abdullah ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

អាមេរិក​នឹង​ពិនិត្យ​មើល​ពី​វិធានការ​ដាក់​សម្ពាធ​លើ​មីយ៉ាន់ម៉ា​បន្ថែម​ទៀត

រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) បានឱ្យដឹងនៅថ្ងៃពុធនេះថា អាមេរិកកំពុងតែពិនិត្យមើលពីអ្វីដែល​ជា​ចំណាត់ការបន្ថែមទៀត ដើម្បីចាត់វិធានការប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ដោយលោកបញ្ជាក់ថា​ មេដឹកនាំតំបន់​អាស៊ីអាគ្នេយ៍​ត្រូវ​បាន​អញ្ជើញ​​ឱ្យ​ជួប​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​ជាមួយលោកប្រធានាធិបតី​ ចូ បៃឌិន។

អ្នកស្រី Annalena Baerbock រដ្ឋមន្ត្រីកា​របរទេសអាល្លឺម៉ង់​ ថ្លែងក្នុងជំនួបពិភាក្សាមួយកាលពីពេលកន្លងទៅ។

អាល្លឺម៉ង់​ថា រុស្ស៊ី​អាច​នឹង​ជួប​ផល​វិបាក​ធ្ងន់ធ្ងរ​ប្រសិនបើ​ខ្លួន​ឈ្លានពាន​អ៊ុយក្រែន

រដ្ឋមន្ត្រីកា​របរទេសអាល្លឺម៉ង់​ថ្មី អ្នកស្រី Annalena Baerbock បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា រុស្ស៊ីអាច​នឹង​ប្រឈម​មុខ​នឹងផលវិបាកធ្ងន់ធ្ងរប្រសិនបើខ្លួនឈ្លានពានអ៊ុយក្រែន។

ប្រធានាធិបតី Rodrigo Roa Duterte ថ្លែងនៅក្នុងកម្មវិធីមួយកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។

លោក ឌុយទែរតេ សម្រេច​ដក​បេក្ខភាព​ប្រកួត​ប្រជែង​អាសនៈ​ក្នុង​ព្រឹទ្ធសភា​ហ្វីលីពីន

អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោតហ្វីលីពីន បានឱ្យដឹងថា ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ​ឌុយ​ទែរតេ (Rodrigo Duterte) នៅថ្ងៃអង្គារនេះ បានសម្រេចដកបេក្ខភាពរបស់ខ្លួន សម្រាប់ការ​ប្រកួត​ប្រជែង​​ធ្វើ​ជាសមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ឆ្នាំ​ក្រោយ​។ នេះបើតាមការផ្សព្វផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ