បទវិភាគ៖ តើយុទ្ធសាស្ត្របញ្ច​កោណ លោក ហ៊ុន ម៉ាណែត ដោះ​ស្រាយ​វិបត្តិ​កសិករ​បាន​កម្រិត​ណា?

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក្នុងខែសីហា ឆ្នាំ​២០២៣ បានក្លាយជាត្រីវិស័យថ្មី សម្រាប់កម្ពុជាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យ​ឆ្នាំ​២០៣០ ជាប្រទេសដែលមានចំណូល​មធ្យមកម្រិតខ្ពស់។

បទវិភាគ៖ តើ​ហេតុអ្វី​ច្បាប់​សមុទ្រ​ក្លាយ​ជា​ច្រក​​យុទ្ធ​សាស្ត្រ​​ជាមួយ​​ថៃ​​និង​​វៀត​​ណាម​​ក្រោយ​​កម្ពុជា​​ព្រងើយ​​កន្តើយ​​ជាង​​៤ទសវត្សរ៍​​មក​​នេះ?

ការសម្រេចចិត្តជាប្រវត្តិសាស្ត្ររបស់រដ្ឋសភាកម្ពុជា ក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ ឬ UNCLOS នៅដើមឆ្នាំ២០២៦ គឺជាព្រឹត្តិ​ការណ៍​​ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រនយោបាយការបរទេសរបស់គណបក្សប្រជាជនកម្ពុជា។

បទយកការណ៍៖ ក្រុម​​យុវជន​និង​​និស្សិត​​ផ្ញើ​​សារ​​ឲ្យ​​រដ្ឋាភិ​បាល​​ពន្លឿន​​ចាត់​វិធាន​ការ​​​ទាមទារ​​ដី​​ខ្មែរ​​មក​​វិញ​

ថៃឈ្លានពានដីខ្មែរ តាមបណ្ដោយព្រំ​ដែន​ជាង ៤០ទីតាំង ក្រោយសង្គ្រាម ២១​ថ្ងៃ​កន្លង​មក ជាប្រធានបទមួយ ក្នុងចំណោមប្រធានបទផ្សេងៗទៀត ដែលក្រុមយុវជនរស់នៅតាមបណ្តាខេត្ត/ក្រុងមួយចំនួន ជជែកវែកញែកសួរ​ដេញ​ដោល​​គ្នា សម្ដែងមតិក្នុងបំណងរកមធ្យោ​បាយជំរុញឱ្យភាគីពាក់ព័ន្ធដោះស្រាយ ទាមទារដីខ្មែរដែលសៀមឈ្លាន​ពាន​ត្រឡប់​មកវិញឱ្យបានឆាប់។

បទយកការណ៍៖ ​ស្ត្រីពីការជើងនៅខេត្តកំពង់ស្ពឺតស៊ូមើល​ថែ​កូន និង​ប្តី​បាក់​ជើង​​​ដោយ​សារ​ការ​ងារ​សំណង់

ការតស៊ូក្នុងជីវិតដោយសុចរិត ជាតម្លៃមួយរបស់មនុស្សគ្រប់ៗរូប ដែលមិនខុស​ពីពលរដ្ឋខ្មែរជាច្រើន កំពុងរស់នៅក្នុងស្ថានភាពលំបាក អ្នកស្រី នេត សុភាព ជាស្ត្រីពិការជើងពីកំណើត ក៏កំពុង​ជំនះនឹងភាពលំបាកដូចគ្នានេះ ដោយ​ទទួលបន្ទុកមើលថែកូន និងប្តីដែល​រងគ្រោះពីការងារសំណង់។

វិភាគ៖ តើកម្ពុជាត្រូវត្រៀមខ្លួនបែបណា​ពី​សញ្ញា​អាសន្ន​ព្រំដែន​ជាមួយ​រដ្ឋាភិ​បាល​ថ្មី​ថៃ​របស់​អានុ​ទិន?

ការវិវត្តនៃសភាពការណ៍នយោបាយនៅក្នុងប្រទេសថៃ ក្រោយការបោះ​ឆ្នោត​សកល​នា​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ បាន​បង្ហាញឱ្យឃើញនូវល្បែងនយោបាយដ៏ឆ្លាតវៃ និងស៊ីជម្រៅបំផុតដែលក្រុមអ្នក​មានអំណាចថៃបានរៀប​ចំ​ឡើង។

បទយកការណ៍៖ ជីវិត​​ស្ត្រី​ម្នាក់​នៅ​ភូមិ​ព្រៃ​ចាន់​ពរ​​កូន​​រត់​គេច​​ពី​​ការ​​បាញ់​​រះ​របស់​ទ័ព​ថៃ​ខណៈ​​ប្តី​​ជាប់​ដៃ​​​​ច្បាំង​

តង់ពណ៌ខៀវតម្រៀបគ្នាស្ទើរតែគ្រប់ច្រកល្ហកពាសពេញបរិវេណវត្តចាន់ស៊ី (វត្តចាន់ស៊ីរតនារាម) ក្នុងស្រុកអូរជ្រៅ បានក្លាយជាជំរំបណ្ដោះអាសន្នរបស់មនុស្ស​រាប់ពាន់នាក់ ដែលជាជនភៀស​សឹក​មកពីភូមិព្រៃចាន់ និងភូមិជោគ​ជ័យ។

វិភាគ៖ ហេតុអ្វីថៃបន្ត​គំរាម​ឈ្លាន​ពាន​ទោះ​ដណ្តើម​ដី​ខ្មែរ​បាន​រាប់​សឹប​កន្លែង?

បើទោះបីការធ្វើសង្គ្រាមឈ្លាន​ពាន​២១​ថ្ងៃ ថៃ​បានដណ្តើមកាន់កាប់ទឹកដីខ្មែរ រហូតដល់៤១ទីតាំងក្តី តែថៃ មិនបញ្ឈប់ត្រឹម​នេះទេ ដោយជាញឹកញាប់ គេសង្កេត​ឃើញ​មានការប៉ះទង្គិចគ្នាដោយពាក្យសម្តី រវាងទាហានខ្មែរនៅជួរមុខ ជាមួយទាហានថៃ ខណៈទាហានថៃព្យាយាមពង្រីកទីតាំងឈរ​ជើង​ចូល​ដី​ខ្មែរ។

ស្ថាន​ទូត​​ប្រាប់​ឱ្យយើ​ង​បង់​លុយ៖ ជន​ជាតិ​ម៉ាឡេស៊ី​​មួ​យ​គូ​​អស់​​សង្ឃឹម​​ក្រោយ​​រត់​​ចេញ​​​​ពី​​ក្រុម​​ឆបោក​​​​អនឡាញ​​​​​​នៅ​​​ក​ម្ពុជា

ខណៈដែលកម្ពុជាកំពុងស្ថិតក្រោមខ្សែភ្នែកមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយ​សារ​តែការកើនឡើងនូវករណីឆបោក​អន​ឡាញ ហើយជនបរទេសជាច្រើនរងគ្រោះពីការជួញដូរ និងការបោកប្រាស់ឱ្យធ្វើការក្នុងឧស្សាហកម្មខុសច្បាប់ទាំងនេះ ស្វាមី-ភរិយាមួយគូ ជាជនជាតិម៉ាឡេ​ស៊ី បានរៀបរាប់ពីបទពិសោធន៍ដែល​ត្រូវបានក្រុមឧក្រិដ្ឋជននៅកម្ពុជា បង្ខំឲ្យបោកបញ្ឆោតអ្នកដទៃកាលពីឆ្នាំ​២០២៤ និង​២០២៥ ដែលនាពេល​នោះ ពួក​​គេ​នៅជាគូដណ្តឹងនឹងគ្នានៅឡើយ។

វិភាគ៖ កំហុសយុទ្ធសាស្ត្រជាមួយ​ថៃឆ្ពោះ​ទៅ​រ​កកា​រ​ពឹង​ផ្អែក​លើ​វៀត​ណាម​កាន់​តែ​ជ្រៅ​ឬ?

ក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកាន់តែមានភាពស្មុគស្មាញ នាឆ្នាំ២០២៥ និងឈានចូលឆ្នាំ ២០២៦ ឥរិយាបថការបរទេសរបស់កម្ពុជា បានបង្ហាញនូវភាពផ្ទុយគ្នាស្រឡះ រវាងការប្រើប្រាស់វោហាសាស្ត្រជាតិនិយមរឹងត្អឹងដាក់ថៃ និងការរក្សា​នូវភាពស្ងប់ស្ងាត់ដ៏ហ្មត់ចត់បំផុតជាមួយវៀតណាម។

វិភាគ៖ តើមានកក្តាអ្វីខ្លះធ្វើឱ្យអំពើ​​អយុត្តិធម៌​​កាន់តែ​រីកធំ​ក្នុង​​សង្គម​​ខ្មែរ?

សង្គមខ្មែរបច្ចុប្បន្នត្រូវបានគេមើលឃើញ​នៅនឹងភ្នែកថា បាននិងកំពុងរួម​រិត​ទៅដោយវិបត្តិចាក់ស្រែស រាប់ចាប់តាំង​ពីអំពើអយុត្តិធម៌ អំពើពុករលួយបក្ខពួកនិយមជាប្រព័ន្ធពេញបន្ទុក ការឈ្លានពានទឹកដីតាមអំពើចិត្តពីថៃ អំពើ​ឆបោកគ្រប់ទម្រង់ ការដាក់ប្រាក់វិនិយោគ​មិនអាចដកប្រាក់បានវិញ ទិញ​ផ្ទះទិញដីបង់ប្រាក់គ្រប់ចំនួន​មិនបានផ្ទះមិនបានដី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ