ប្រជាពលរដ្ឋខ្មែរនិងអ៊ីស្លាមប្រមូលទិន្នផលនេសាទត្រី សម្រាប់យកទៅធ្វើផ្អកប្រហុកទុកប្រើប្រាស់ក្នុងគ្រួសារនិងសម្រាប់លក់ដូរ ស្ថិតនៅគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

បទយកការណ៍៖ ប្រជានេសាទថាទន្និផលត្រីប្រហុកសម្បូរ ខណៈតម្លៃក៏ចុះថោកដែរ

តាមបណ្ដោយច្រាំងទន្លេសាប​ នៅម្ដុំគីឡូម៉ែត្រលេខ៩ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង៩ព្រឹក​ សំឡេង​អ៊ូអរបានបន្ទឺឡើង ស្របពេលក្លិនឆ្អាបត្រី ក៏ចាប់ផ្តើម​សាយ​​ភា​យក្លិន​​​ឡើងដែរ។ ​​មនុស្ស​​ចាស់​ក្មេង ​ស្រី​​ប្រុស​ កំពុង​មមា​ញឹក​ប្រមូល​ផល​ត្រីដែល​បានមកពីអ្នកនេសាទក្នុងរដូវត្រី​​នាឆ្នាំ​នេះ ដោយ​ទឹកមុខ​ញញឹម​ញញែម ខណៈ​ផល​ត្រីនៅឆ្នាំ​នេះ ត្រូវ​បានប្រជានេសាទ​បញ្ជាក់​ថា សម្បូរជាងឆ្នាំមុន ហើយតម្លៃក៏ចុះ​ថោក​ជាងឆ្នាំមុនដែរ។

យុវតី ពុន ស៊ីថា ឈរអានសៀវភៅនៅក្នុងបណ្ណាល័យនៃវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ខេត្តរតនគិរី។

បទយកការណ៍៖ ជនជាតិដើមភាគតិចខ្លះចាប់ផ្ដើមរើខ្លួនពីការរៀបការនៅវ័យក្មេង

តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី ក្នុ​ង​ឆ្នាំសិក្សា២០១៩-២០២០ ខេត្ត​នេះមា​​នគ្រឹះ​ស្ថានមធ្យមសិក្សាសាធារណៈចំនួ​ន៣០ ក្នុងនោះមានអនុវិទ្យាល័យ១៨ វិទ្យាល័យ១២ មាន​ថ្នាក់សរុប​១៧៧ បុគ្គលិកបង្រៀនសរុបចំនួន៥៣៣នាក់។

បុរសម្នាក់ជិះម៉ូតូកាត់ពីមុខសាលាបឋមសិក្សា​ស្រែ​ក្លេង ក្នុង​ភូមិ​ឡាំ​មេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រ​ដា ខេត្តមណ្ឌលគិរី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

សាលា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​បើក​ដំណើរការ​វិញ ប៉ុន្តែ​សិស្ស​មក​ពី​ជនបទ​មួយចំនួន​ត្រូវ​បន្ត​ធ្វើ​ការងារ

បន្ទាប់ពីការទ្រាំនឹ​ងការរៀនពីចម្ងាយតាមប្រព័ន្ធអនឡាញអស់រយៈពេលជាងមួយឆ្នាំ នៅពេលដែលសាលាត្រូវបានបិទនិងបើកជាបន្តបន្ទាប់ក្នុងរយៈពេលពីរឆ្នាំនេះ សិស្សានុសិស្សទូទាំងប្រទេសកម្ពុជាក៏បានត្រលប់ទៅរៀនក្នុងថា្នក់វិញដោយការប្រុងប្រយ័ត្ន។ ប៉ុន្តែសម្រាប់ក្មេងៗ​មកពីជនបទ វិបត្តិ​កូវីដ-១៩ បានធ្វើ​ឱ្យសេដ្ឋកិច្ចគ្រួសារពួកគេកាន់តែលំបាក ដែលបណ្ដាលឱ្យពួកគេត្រូវសម្រេចចិត្តបោះបង់ការសិក្សា ហើយទៅរកការងារធ្វើ។

ទិដ្ឋភាពថតពីលំហអាកាសនៅក្នុងតំបន់កោះនរា នៃរាជធានីភ្នំពេញ។

កោះរបស់អ្នកមាន៖ ប្រជា​ពលរដ្ឋ​លើកឡើង​ពី​ផល​ប៉ះពាល់​ដោយ​គម្រោង​អភិវឌ្ឍន៍​ក្នុង​តំបន់​កោះនរា

គម្រោងរបស់ Vue Aston មិនមែនជាគម្រោងតែមួយគត់នៅ​ក្នុងការអភិវឌ្ឍនេះ​នោះ​ទេ។ គម្រោងកោះនរា ទំហំ១២៥​ហិកតា គ្រប់គ្រងដោយក្រុមហ៊ុន​វិនិយោគទុន​អានិកជន​កម្ពុជា (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ក៏គ្រោងនឹងដាក់ទឹកប្រាក់វិនិយោគចំនួន២,៥ពាន់លានដុល្លារអាមេរិក ដើម្បីប្រែក្លាយចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេបាសាក់នេះផងដែរ។ ការអភិវឌ្ឍដើម្បី​ពង្រីកទំហំកោះធម្មជាតិតូចមួយដែលស្រដៀងទៅនឹងកោះពេជ្រ ដោយក្រុមហ៊ុន OCIC នេះ ត្រូវបានរំពឹងថា នឹងប្រែក្លាយរូបភាពនៃតំបន់ក្នុងខណ្ឌច្បារអំពៅ។

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ អ្នកស្រី មា រាម (អាវបៃតង) អាយុ៥៨ឆ្នាំ រួមនឹងសមាជិក៤នាក់ទៀត ឈរនៅទីតាំងផ្ទះរបស់អ្នកស្រី ក្នុងស្ថានភាពខ្ទេចខ្ទីដោយត្រូវក្រុមសន្តិសុខក្រុមហ៊ុន UDG រុះរើនិងកម្ទេច នៅសល់តែបន្ទះរនាបតែប៉ុណ្ណោះ។

បទយកការណ៍៖ ពលរដ្ឋ​រស់នៅ​ក្រោម​ការ​គំរាមកំហែង​ពី​ការ​រុះរើ​ដោយ​សន្តិសុខ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុង​ខេត្តកោះកុង

រាល់ពេល​​ដែល​អ្នកស្រុក​​​​ត្រូវ​ចាក​ចេញពី​ភូមិ​តានី អ្នកស្រុកម្នាក់ទៀត​ចាំបាច់ត្រូវ​តែមកចាំនៅទីតាំង​ ដើម្បីមើលថែរក្សាការពារ​​ដីនិងផ្ទះសម្បែងនៅក្នុងភូមិ។ បើពុំដូច្នេះទេ សន្តិសុខ​ប្រចាំការរបស់ក្រុមហ៊ុន​ចិន ​«ញូ​ញៀន​ ឌឹវើ​លុប​មែន​ គ្រុប​ (Union​ Development​ Group​)» នៅទីនោះដែលប្រដាប់ដោយឧបករណ៍នានាមួយចំនួន ពេលខ្លះមានទាំងកាំភ្លើងផងដែរនោះ នឹងមករុះរើផ្ទះរបស់ ពួកគេជាក់ជាមិនខាន។

អ្នកស្រី សុខ ស្រីដា ផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធបញ្ហាដែលប្រជាពលរដ្ឋមួយចំនួនរស់នៅលើផ្ទះបណ្ដែតទឹកកំពុងប្រឈម ស្ថិតក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ពលរដ្ឋរស់នៅផ្ទះបណ្ដែតទឹកក្នុងភូមិបាក់ព្រា បន្តចំណាកស្រុកក្រោយទិន្នផលនេសាទធ្លាក់ចុះ ​

ប្រជាពលរដ្ឋមួយចំនួន​រស់នៅលើផ្ទះបណ្ដែតទឹកក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បាននាំគ្នាធ្វើចំណាកស្រុកជាបន្តបន្ទាប់ ក្រោយពីមុខរបរនេសាទត្រីរបស់ពួកគេបាន​ធ្លាក់ចុះខ្លាំង​ក្នុងរយៈពេលប្រមាណ៣ឆ្នាំចុងក្រោយនេះ។ ​

ព្រះតេជព្រះគុណ ឡឹង រាជា ស្ថាបនិកបណ្ណាល័យមួយក្នុងវត្តសែន្យទាវ កំពុងពិនិត្យមើលសកម្មភាពរៀន និងអានសៀវភៅរបស់សិស្សានុសិស្សក្នុងបណ្ណាល័យនេះ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

បទយកការណ៍៖ បណ្ណាល័យ​ក្នុង​វត្ត​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ​ទាក់​ទាញ​យុវជន​ឱ្យ​មាន​ទម្លាប់​អាន​សៀវភៅ​និង​ចូល​កៀក​ព្រះពុទ្ធ​សាសនា

បណ្ណាល័យ​មួយ​ដែលរៀបចំបង្កើតឡើងនៅក្នុងវត្តអារាម ក្នុងខេត្តកំពង់ស្ពឺ បានផ្តល់​ឱកាសដល់​យុវជនឱ្យ​​​មាន​ទម្លាប់​ក្នុងការអានសៀវភៅ ព្រមទាំង​ផ្សារ​ភ្ជាប់​វិស័យ​អប់រំ​ទៅ​និង​ព្រះពុទ្ធ​សាសនាទៀតផង។​

យុវតី អឿត ហំ បង្ហាញឯកសារទាក់ទងការងារនិងការសិក្សា នៅក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

បទ​យកការណ៍​៖ អឿត ហំ ពិការ​ភ្នែក រៀន​ចប់​បរិញ្ញាបត្រ​និងប្ដេជ្ញា​បង្កើត​របរ​ផ្ទាល់​ខ្លួន

ប្រែប្រួលពីភ្នែកភ្លឺទៅជាងងឹតទាំងស្រុងពេលអាយុ១៧ឆ្នាំដោយ​សារ​តែ​ជំងឺ បាន​ធ្វើឱ្យយុវតីម្នាក់​បាក់​ទឹក​ចិត្ត​យ៉ាងខ្លាំង ដែលអារ​​ម្មណ៍បែបនេះមិនមានមនុស្សច្រើនទេដែលយល់។ ទោះយ៉ាងណា ពេល​និយាយ​ពី​អនាគត​ គាត់ហាក់ដូចជារីករាយនិង​​មានជំនឿចិត្តមាំ ក្នុង​ការ​បង្កើតរបរ​ផ្ទាល់ខ្លួន​និងធ្វើកិច្ចការដែលធ្លាប់ស្រមៃតាំងពីកុមារមក។​

លោក ឡេង ផាត ជាអ្នកធាក់ស៊ីក្លូដឹកធុងសហគមន៍ចល័ត ក្រោមយុទ្ធនាការសប្បុរសធម៌របស់គម្រោង Local4Local (លូខលហ្វរលូខល)។

បទយកការណ៍៖ អ្នក​ជួប​ការ​លំបាក​អាច​ទទួល​អាហារ​ពី​ធុង​សហគមន៍​១០​ទីតាំង​នៅ​ភ្នំពេញ

នៅតាម​បណ្ដោយ​ផ្លូវ​មាត់​ទន្លេ ជិត​ព្រះ​បរម​រាជវាំង​ក្នុង​រាជធានីភ្នំពេញ ស៊ីក្លួមួយ​​របស់លោក ឡេង ផាត ដែល​មានដឹកធុង​ចម្រុះ​ពណ៌មួយ​នៅ​ពី​មុខ ហើយ​សរសេរអក្សរនៅជាប់ធុងនោះ​ថា «អ្នកមានដាក់ អ្នកខ្វះដក» មានផ្ទុកទៅដោយ មី ត្រីខ ទឹកសុទ្ធ ថ្នាំពេទ្យ ថ្នាំដុសធ្មេញ ជាដើម កំពុង​តែចត​រង់ចាំ​ចែក​ដល់​អ្នក​លំបាក​ខ្វះ​ខាត​តាម​ចិញ្ចើម​ផ្លូវ ហើយ​ក៏​រង់ចាំ​ទទួ​លការ​បរិច្ចាគ​អាហារហូប​ចុកនិង​សម្ភារ​ផ្សេងៗ​ពី​សប្បុរស​ជ​នវិញ​ផង​ដែរ។

ព្រះគ្រូចៅ​អធិការ​វត្តភ្នំព្រះទេវៈ​បានដឹកនាំ​កូនសិស្ស​គ្រប់ព្រះអង្ឃ​ដាំកូនត្នោត​ក្នុងព្រៃ​សហគមន៍ ស្ថិតនៅក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

ព្រះ​​សង្ឃ​ដាំ​ដើម​​ត្នោត​​៥​ម៉ឺន​ដើម ដើម្បី​បង្កើន​អត្តសញ្ញាណ​ជាតិ​

ព្រះសង្ឃ​នៅក្នុង​វត្តប្រាសាទ​សែនជ័យ ហៅវត្ត​ភ្នំ​ព្រះទេវៈ ស្ថិត​នៅក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កំពុង​តែ​មមាញឹក​​ក្នុងការដាំ​ដើមត្នោត​៥​ម៉ឺន​ដើម ដើម្បី​បង្កើន​ចំនួន​រុក្ខជាតិ​តំណាង​អត្តសញ្ញាណជាតិ​​និង​បង្កើត​ជាទីតាំង​មាន​ដើម​ត្នោតច្រើន​នៅក្បែរ​តំបន់​អង្គរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ