ប្រធានបទ៖ ប្រឈម​ចំណូល​ធ្លាក់ចុះ ពលរដ្ឋ​ចង់ឃើញ​ជនបរទេស​ចម្រុះ​ជាតិសាសន៍​មក​វិនិយោគ​នៅ​ក្រុងព្រះសីហនុ

បុរសម្នាក់​បានចាប់ផ្ដើមដោះ​​​ស្លាកឈ្មោះកា​​ស៊ីណូមួ​យកន្លែង​នៅក្នុងសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ដែលបានបិទអាជីវកម្មរួច។​ គ្រប់បង្អួចទាំងអស់នៃអាគារនេះសុទ្ធតែបិទជិត​ ចំណែក​ជណ្ដើរដែក​នៅចំហៀងអាគារនេះ​មាន​វល្លិ​ដុះព័ទ្ធ​​ជិត​។

សកម្មភាពចាក់បំពេញដីនៅសមុទ្រក្នុងខេត្តកំពត ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។

រដ្ឋាភិបាល​កាត់ឆ្វៀល​ផ្ទៃសមុទ្រ​៦០០​ហិកតា​ឱ្យ​ក្រុមហ៊ុន​ឯកជន​សម្រាប់​គម្រោង​កំពង់ផែ​ខេត្តកំពត

​រាជរដ្ឋាភិបាល​បាន​សម្រេចកាត់ផ្ទៃដីសមុទ្រទំហំ៦០០ហិកតាក្នុងខេត្ត​កំពត ​ឱ្យទៅ​ក្រុមហ៊ុន​ឯកជនមួយ​ដើម្បី​អភិវឌ្ឍកំពង់ផែ​ថ្មីមួយក្នុងតម្លៃទុនវិនិយោគប្រមាណ​១,៧ពាន់​លាន​ដុល្លារ។

អតិថិជនដែលបានដាក់លុយវិនិយោគនៅក្រុមហ៊ុន GoldFX Investment បាននាំគ្នាតវ៉ាទាមទាររកដំណោះស្រាយពីក្រុមហ៊ុនករណីបាត់លុយវិនិយោគនៅក្រុមហ៊ុននេះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ពលរដ្ឋ​ជាង​៤០០នាក់​ដែល​បាត់​លុយ​វិនិយោគ​នៅ​ក្រុមហ៊ុន GFX ព្រម​យក​សំណង​ទាំង​មិនពេញចិត្ត

មេធាវី​តំណាង​ឱ្យ​ក្រុម​ហ៊ុន GFX (GoldFX Investment) អះអាងថា ពលរដ្ឋ​ជាង៤០០នាក់​ដែលបានដាក់លុយ​វិនិយោគ​​នៅ​ក្នុង​ក្រុម​ហ៊ុន GoldFX បានព្រ​ម​ព្រៀង​ទទួល​យក​ប្រាក់​សំណង​នូវ​​ទឹក​ប្រាក់​ចំនួន​៣០ភាគរយ​នៃ​ទឹក​ប្រាក់​សរុប​ដែលពួក​គេ​បាន​បាត់​បង់។

ជំនួបសវនាការរវាងប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន ជាមួយឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា លោក ម៉ាទីន វែវរ៉ា (Martin Vavra) នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។(ហ្វេសប៊ុក លោក ហេង សំរិន)

រដ្ឋាភិបាល​​ឆែក​​សន្យា​​ជំរុញ​​អ្នក​​វិនិយោគ​​មក​​បណ្តាក់​​ទុន​​នៅ​​កម្ពុជា

ប្រធានរដ្ឋសភាកម្ពុជាបានឱ្យដឹងថា រដ្ឋាភិបាលឆែកតាមរយៈឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួន បានសន្យា​នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ក្រោយជំងឺរាតត្បាតកូវីដ-១៩ បានធូរស្បើយនោះ។

អតិថិជនដែលបានដាក់លុយវិនិយោគនៅក្រុមហ៊ុន GoldFX Investment បាននាំគ្នាតវ៉ាទាមទាររកដំណោះស្រាយពីក្រុមហ៊ុនករណីបាត់លុយវិនិយោគនៅក្រុមហ៊ុននេះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ពលរដ្ឋ​បាត់​លុយ​នៅ​ GFX​ ប្រើ​បណ្ដាញ​សង្គម​ដើម្បី​បន្ត​ការ​ទាមទារ​សំណង​ពី​ម្ចាស់​ក្រុមហ៊ុន​

ពលរដ្ឋបាត់លុយវិនិយោគនៅក្រុមហ៊ុន GFX Investment ប្រើ​បណ្ដាញសង្គម Facebook ដើម្បីបន្តទទូច​ទាមទារសំណង និ​ង​ស្នើសុំអន្តរាគមន៍ពីមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលដែលត្រូវជាសាច់ញាតិម្ចាស់ក្រុមហ៊ុន បន្ទាប់ពីលោកនា​យករដ្ឋមន្រ្តី ហ៊ុន សែ​​ន​ ណែនាំឱ្យប្តឹងទៅតុលាការ បើពួកគេនៅតែមិនអាចស្វែងរកការសម្របសម្រួលណាមួយបាន។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជួបប្រជុំជាមួយលោក ឆុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េខាងត្បូង នៅសាធារណរដ្ឋកូរ៉េខាងត្បូង អំឡុងថ្ងៃទី០៦-០៨ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation - Cambodia)

កម្ពុជា-​កូរ៉េខាងត្បូង​ គ្រោង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​នៅ​ខែ​តុលា​ខាង​មុខ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម​ បានឱ្យដឹងថា កម្ពុជា-កូរ៉េខាងត្បូង នឹងត្រៀមចុះហត្ថលេខា​ផ្លូវការលើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ខែ​តុលា​ខាង​មុខ ដែលអាចនាំទំនិញកម្ពុជាជាង១ម៉ឺនមុខចេញដោយរួចពន្ធ ខណៈការចរចា​កិច្ចព្រមព្រៀងនេះបានបិទបញ្ចប់កាលពីខែកុម្ភៈ ឆ្នាំ២០២១។

អតិថិជនដែលបានដាក់លុយវិនិយោគនៅក្រុមហ៊ុន GoldFX Investment បាននាំគ្នាតវ៉ាទាមទាររកដំណោះស្រាយពីក្រុមហ៊ុនករណីបាត់លុយវិនិយោគនៅក្រុមហ៊ុននេះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អតិថិជន​ GoldFX​ គ្រោង​ប្តឹង​ក្រុមហ៊ុន​ទៅ​តុលាការ​​តាម​ការ​ណែនាំ​របស់​​នាយក​រដ្ឋ​មន្រ្តី

អតិថិជន​រងគ្រោះបាត់លុយ​​វិនិយោគ​នៅក្រុមហ៊ុន GoldFX Investment គ្រោងប្តឹងក្រុមហ៊ុនទៅតុលាការតាមការណែនាំពីលោកនាយករដ្ឋមន្រ្តី បើពួកគេនៅតែមិនទទួលបានការសម្របសម្រួលផ្តល់​ប្រាក់​សំណង​សមស្រប​​តាម​ការទាមទារត្រឡប់មកវិញ។

ជនរងគ្រោះដោយបាត់បង់លុយវិនិយោគនៅក្រុមហ៊ុន GFX (GoldFX Investment) ប្រមូលផ្ដុំគ្នាដាក់ញ្ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី ក្រុងតាខ្មៅ ដើម្បីស្នើសុំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួ​យ​អន្តរាគមន៍ដោះស្រាយឱ្យក្រុមហ៊ុនផ្តល់សំណងសមរម្យលើលុ​យដែលពួ​កគេបានបាត់ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ (ជនរងគ្រោះ)

ពលរដ្ឋ​បាត់​លុយ​នៅ​ក្រុមហ៊ុន​ GFX​ នាំ​គ្នា​ដាក់​ញ្ញត្តិ​សុំ​អន្តរា​គមន៍​ពី​នាយក​រដ្ឋ​មន្រ្តី

ពលរដ្ឋប្រមាណ១០០នាក់ដែលមានបញ្ហាបាត់លុយវិនិយោគនៅក្រុមហ៊ុន GFX (GoldFX Investment) បាននាំ​គ្នា​ទៅ​ដាក់ញត្តិ​ស្នើសុំ​ការជួយអ​ន្ត​​រាគមន៍ពីលោ​​​​​​​​​កនា​យករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់​ពីពួកគេមិនទាន់​ទទួលបានដំណោះស្រា​យពីក្រុមហ៊ុន ក្រោមការស​ម្របសម្រួលពីជំនួយការផ្ទាល់របស់ប្រមុខរដ្ឋាភិបាល។

លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យប្អូនៗយុវជនមួយចំនួនចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងអនុវត្តគម្រោង «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» នៅសាលប្រជុំសាលាខេត្ត (អគារ ខ) នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ Page)

អាជ្ញាធរខេត្តកំពង់ស្ពឺហាមពលរដ្ឋកុំឱ្យទិញដីឡូត៍ពីក្រុមហ៊ុន អ៊ុក ឃុន ដែល​ធ្វើ​ខុស​ពីនី​តិវិធី

អាជ្ញាធរខេត្តកំពង់ស្ពឺ ហាមប្រជាពលរដ្ឋមិនឱ្យទិញដីឡូត៍ពីក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្មដែលកំពុង​​ធ្វើសកម្មភាពលក់ទិញលក់ដីឡូត៍ ស្ថិតនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដោយថា ក្រុមហ៊ុននោះ​បាន​ទិញលក់ដីខុសនីតិវិធី។

cintri

លោក ហ៊ុន សែន ជំរុញទៅក្រសួងរ៉ែរកដៃគូវិនិយោគបង្កើតរោងចក្រផលិតអគ្គិសនីដោយដុតសំរាម

ប្រមុខរដ្ឋាភិបាលបានជំរុញទៅក្រសួងរ៉ែ និងថាមពលឲ្យស្វែងរកដៃគូសម្រាប់វិនិយោគបង្កើតរោងចក្រផលិតអគ្គិសនីដោយដុតសំរាម ដើម្បីជំរុញឲ្យបរិស្ថានស្អាត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ