ជនជាតិដើមភាគតិចនៅមណ្ឌលគិរីស្នើអាជ្ញាធរថ្នាក់ជាតិជួយដោះស្រាយជម្លោះដីធ្លីជាង២៥០ហិកតាជាមួយឧកញ៉ា
ជនជាតិដើមភាគតិចពូនង៧នាក់ តំណាងឱ្យពលរដ្ឋជាង១៣០គ្រួសារ នៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែវិច្ឆិកា បានដាក់ញត្តិតាមស្ថាប័នរដ្ឋថ្នាក់ជាតិមួយចំនួន ដើម្បីសុំអន្តរាគមន៍ជួយដោះស្រាយជម្លោះដីធ្លី ២៥៥ហិកតា ជាមួយឧកញ៉ា។