ដំណោះស្រាយនៃវិបត្តិបំណុលនៅតាមទីជនបទនៅមិនទាន់មានលទ្ធផលល្អនៅឡើយ
វិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ វិស័យនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ឱកាសដល់ប្រជាជនដែលមានជីវភាពក្រីក្របានទទួលកម្ចីហិរញ្ញវត្ថុ ដើម្បីយកទៅអភិវឌ្ឍជីវភាពរបស់ពួកគេ។ ប៉ុន្តែជាអកុសល មានប្រជាពលរដ្ឋជាប់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុនេះកើនឡើងយ៉ាងធ្ងន់ធ្ងរ ជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទ។