នាយករដ្ឋមន្ត្រីរំឭក​អាជ្ញាកណ្តាលផ្តល់ពិន្ទុការប្រកួតកីឡាឱ្យត្រឹមត្រូវ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកដល់អាជ្ញាកណ្តាលទាំងអស់ត្រូវផ្តល់ពិន្ទុលើការប្រកួតកីឡាឱ្យបានត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បីកុំឱ្យប៉ះពាល់ទឹកចិត្តកីឡា កីឡាការិនី និងកិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិ។​

​អគ្គ​លេខា​ធិការ​​សហព័ន្ធ​​កាយ​​វប្បកម្ម​លា​លែង​តំណែង​​ ក្រោយ​គ្មាន​ដំណោះស្រាយ​ប្រាក់​រង្វាន់​កីឡាករ​

មន្ត្រីជាន់​ខ្ពស់មួយរូប​នៅ​សហព័ន្ធកាយ​វប្បកម្ម​ ប្រកាស​លាលែង​ពី​តំណែ​ង ដោយ​សារ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​ប្រធាន​សហព័ន្ធ​ និងមានភាពមិនប្រក្រតីក្នុងការផ្តល់ប្រាក់រង្វាន់​សម្រាប់​កីឡាករ​កាយ​វប្បកម្មដែលកើតឡើងថ្មីៗនេះ។

បេក្ខភាពកម្ពុជាទទួលជ័យលាភីរង​​ក្នុងការប្រកួត Mister & Miss Asian International នៅថៃ

បេក្ខជនម្នាក់របស់ម្ពុជាទទួលបានចំណាត់ថ្នាក់រងជាច្រើនក្នុងកម្មវិធីប្រកួត Mister & Miss Asian International 2019 ដែល​​​​​ជាការប្រកួតសម្រស់​ និងសមត្ថភាព​កម្រិត​អន្តរជាតិ​​​នៅក្នុងទីក្រុងបាង​កក ប្រទេសថៃ​​​ក្នុងវគ្គ​ផ្ដាច់​ព្រ័ត្រ​​ កាលពីយប់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ម៉ន សាម៉េត ឈ្នះតំណែងជើង​ឯក ក្រោយ​​ធ្លាក់ប្រជាប្រិយភាព​

ក្នុងពិភពប្រដាល់ ​គ្មានអ្នកណាមិនដឹងនោះទេថា ​កីឡាករ ម៉ន សាម៉េត បានឈ្នះ​​តំណែងជាម្ចាស់​ខ្សែក្រវាត់​​មួយ​នៅលើសង្វៀន​​​​​របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ប៉ុន្តែ​​​ ដោយសារតែលោក​រវល់នឹង​ការងារ​ខាងក្រៅ ហើយមិនសូវ​​​​​​យកចិត្តទុកដាក់នឹងការហ្វឹកហាត់អោយបានជាប់លាប់ ទើប​ធ្វើ​អោយទីផ្សារ និងប្រជាប្រិយភាពរបស់លោក​ធ្លាក់ចុះយ៉ាង​គំហ៊ុក។

តារាវ័យក្មេងមានជម្ងឺខូចក្រលៀន បន្ទាប់ពីប្រើប្រាស់ថ្នាំធ្វើឲ្យស្បែកស និងផលិតផលថែសម្ផស្ស

តារាសម្តែងនិងចម្រៀងកម្ពុជាដែលមានជម្ងឺខូចក្រលៀនបានអះអាងថា អាហារបំប៉ន និងផលិតផលធ្វើឲ្យស្បែកសបង្កឲ្យពួកគេខូចក្រលៀន ដែលតម្រូវឲ្យមានការវះកាត់ជាបន្ទាន់។

បឺត សង្ឃឹម បាត់ឱកាស​​ដណ្ដើមពានជើងឯកក្រោយភ្លាត់ស្នៀតចាញ់ ធន់ អៀងឡៃ

អ្នកគាំទ្រវិស័យកីឡាប្រដាល់បានទស្សទាយថា ព្រឹត្តិការណ៍​ជ្រើសរើសជើងឯក Tv5 Boixng Knock Out Series By K-Cement ​ទំនងជា​​ធ្លាក់ក្នុងដៃរបស់កីឡាករ បឺត សង្ឃឹម ដែលជា​​​​​​​អ្នកស្នង​តំណែង​ជើងខ្លាំង បឺត ខាំ និង​ បឺត ​​សំខាន់ បន្ទាប់ពីលោក​​​​មានឱកាស​​ឡើង​​​​ដល់វគ្គ​​​​១ ភាគ៤ ដែលឈ្នះតែមួយប្រកួត​ទៀត នឹង​បានឡើងទៅ​ប្រកួត​​ដណ្ដើមពានជើងឯក។ ប៉ុន្តែកីឡាករ បឺត សង្ឃឹម ធ្វើឲ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង ដោយចាញ់កីឡាករ​បង្គោលខៀវ​ជើងថ្មី ធន់ អៀងឡៃ កាលពីថ្ងៃទី​​៩ ខែកុម្ភៈ ឆ្នាំ២០១៩។

កីឡាករ កៀន ធារ៉ា បោះបង់អាជីពពីអ្នកប្រដាល់ទៅជាព្រូរថយន្តតាក់ស៊ីវិញ

កីឡាករ​​វ័យក្មេង​ កៀន ធារ៉ា បានធ្វើឲ្យអ្នកស្នេហា​​​​​កីឡាប្រដាល់​ផ្ដោត​ការ​​​ចាប់​​អារម្មណ៍​គួរឲ្យកត់សម្គាល់​​ កាលពី៣ឆ្នាំមុន ដោយសារតែគេ​​​​​​​​​​​​​​​ទើបតែហ្វឹកហាត់ ប៉ុន្តែ​​​មានសមត្ថភាព​ប្រកួតបានល្អ ​​ដោយ​ធ្លាប់មានប្រវត្តិ​​វាយឲ្យកីឡាករចាស់​​វស្សា​មួយចំនួន​​បាក់មុខ​​លើរេញ​នោះផង​។ ក្រោយមក​​​ កីឡាកររូបនេះបានបាត់មុខមួយរយៈ ដែលធ្វើឲ្យអ្នកគាំទ្រមានការងើយឆ្ងល់។

ក្រុមបាល់ទាត់កម្ពុជាប្រកួតជាមួយថៃ ដើម្បីប្រមូលថវិកាសប្បុរសធម៌

ក្រុមបាល់ទាត់ល្បីមួយប្រចាំប្រទេសថៃ បានប្រកាស​​​​​ចាប់ដៃ​ជាមួយក្រុម​​បាល់ទាត់​​​​​​​​​របស់កម្ពុជា ធ្វើការប្រកួតជាលក្ខណៈមិត្តភាព សម្រាប់​ធ្វើ​គម្រោងសប្បុរសធម៌​​​មួយដល់កម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី​​​៩ ខែកុម្ភៈ ឆ្នាំ​​២០១៩ខាងមុខនេះ។

កញ្ញា ខេមរៈ ស្រីពៅ តារាចម្រៀងផលិតកម្មសាន់ដេ កាលពី២ឆ្នាំុមុន

ខេមរៈ ស្រីពៅ ទទួលមរណភាពនៅក្នុងប្រទេសឥណ្ឌា

តារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព បន្ទាប់ពីបានបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសឥណ្ឌា ហើយថាមិនមានលទ្ធផល។ នេះបើតាមការប្រកាសនៅលើគណនីហ្វេសប៊ុករបស់សិល្បករខ្មែរមួយចំនួន និងទំព័រហ្វេសប៊ុក លោកហេង ឡុង ស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា។

តួឯកស្រីរឿង «អន្ទងវិញ្ញាណ» ​ទម្លាយរឿងឯកជន ​​មិនខ្វល់រឿង​​​ល្បីល្បាញ

​ក្នុងពិធីសម្ពោធរឿង​​ «​អន្ទងវិញ្ញាណ» ​កាលពីល្ងាចថ្ងៃទី២២ ខែមករា នៅផ្សារទំនើបអ៊ីអន២ ​តួឯកស្រី​ភាពយន្តនេះ បានអះអាងថា ​ខ្លួនពិតជាភរិយា​ផលិតករ និង​ជាស្រ្តីមាន​​​​កូន​ ហើយការអះអាងរបស់តារារូបនេះមិនបារម្ភពីការបាត់បង់ប្រជាប្រិយភាពក្នុងវិស័យសិល្បៈនោះទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ