ក្រសួងវប្បធម៌កម្ពុជា​ជំទាស់​ថៃ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ប្រាសាទ​តា​ក្របី

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ប្រកាសតវ៉ាទៅនឹងការដែល​ថៃ​សាង​សង់​ហេដ្ឋា​រចនាសម្ព័ន្ធនានានៅប្រាសាទតាក្របី ដោយចាត់ទុកថា ទង្វើនេះជាការរំលោភបំពានដែនដីអធិបតេយ្យកម្ពុជា ដែលទាម​ទារ​ឱ្យ​ថៃងាកមកដោះស្រាយដោយសន្តិវិធី គោរព​សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧។

សង្គមស៊ីវិលបន្តសើ្ន​តុលាការ​​ពន្លឿន​នីតិ​វិធី​​ជម្រះ​ក្តី​សំណុំ​​រឿង​​សកម្ម​ជន​​២៣​តុលា​

សង្គមស៊ីវិល បន្តស្នើតុលាការក្រុងភ្នំពេញ ពន្លឿននីតិវិធីក្នុងសំណុំរឿងសកម្ម​ជន​ផ្សព្វ​​​ផ្សាយ​កិច្ចព្រមព្រៀងសន្តិភាពក្រុង​ប៉ារីស លោក ស៊្រុន ស្រ៊ន និងសកម្មជនផ្សេងទៀត ដោយសារពួកគេត្រូវបានឃុំខ្លួន ១៨ខែមកហើយ ក្នុងចំណោមស្ថាន​ទម្ងន់​ទោសដែលកំពុងចោទទៅលើពួក​គេ មាន២ឆ្នាំឬ២៤ខែ ដែលការណ៍នេះបង្កើត​ជាក្តីបារម្ភថានឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនៃការឃុំខ្លួនរបស់ជនជាប់​ចោទ។

អ្នកឃ្លាំមើល​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​បង្កើន​​ការ​​​​យក​​ចិត្ត​​​ទុ​កដាក់​​​​លើ​​ជីវភាព​​កង​ទ័ព​ដែល​​កំពុង​​ជួប​ការ​លំបាក​

បន្ទាប់ពីសង្គ្រាមឈ្លានពានយ៉ាងកំរោលរបស់ថៃចំនួន២លើកមកនេះ បានលាតត្រដាងឱ្យ ឃើញច្បាស់ថា កងទ័ពជួរមុខកម្ពុជា និងគ្រួសាររបស់ពួកគាត់ ពិតជាមានការខ្វះខាតនិងមានជីវភាពក្រលំបាក​ខ្លាំងណាស់។

ជនភៀសសឹកនៅបឹងត្រកួន​​ឱ្យ​រដ្ឋ​ដោះ​​ស្រាយ​​បញ្ហា​​ផ្ទះ​​សម្បែង​​​និង​​មុខ​របរ​ដោយ​ថា​កំពុង​ជួប​​វិបត្តិ​ជីវភាព

ជនភៀសសឹកតំបន់បឹងត្រកួន ខេត្តបន្ទាយ​មានជ័យ បាននិយាយនៅថ្ងៃពុធនេះថា ការស្នាក់នៅក្នុងជំរំជិតពីរខែមក​នេះ ពួកគេប្រឈមធ្ងន់ធ្ងរទៅនឹងបញ្ហាជីវភាព និងផ្លូវចិត្ត ក្រោយរងការគំរាមកំហែងពីការឈ្លានពានរបស់យោធា​ថៃ។

រឿងអាស្រូវពុករលួយ​ផ្តល់​សញ្ជាតិ​ឱ្យ​មេ​ឧក្រិដ្ឋ​ជន​ត្រូវ​​​គេ​ស្តី​​បន្ទោស​ថា​មក​ពី​ការ​ដឹក​នាំ​បែប​គ្រួសារ​និយម

រឿងអាស្រូវពុករលួយ ជុំវិញការផ្តល់សញ្ជាតិ​ឱ្យមេឧក្រិដ្ឋឆបោកលំដាប់អន្តរ​ជាតិ ដែលស្និទ្ធនឹងមេដឹកនាំ ត្រូវបានអ្នក​ឃ្លាំមើលដែលមិនចំណុះឱ្យរដ្ឋាភិបាល បន្តលាតត្រដាង ក្រោយពីមន្ត្រីជាន់ខ្ពស់មួយរូបថ្មីៗនេះ បានបកស្រាយថា លោក ចេន ហ្ស៊ី ទទួលបានសញ្ជាតិខ្មែរមិនស្របច្បាប់។

បទវិភាគ៖ ការ​កែទម្រង់​គ្មាន​​ប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច​ជា​ការ​បិទ​បាំង​របប​ផ្តាច់​ការ​បែប​ទំនើប​ឬ?

ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត កម្ពុជាបានឈានចូលដល់យុគសម័យថ្មីមួយ ដែលការគ្រប់គ្រងរដ្ឋមើល​ពី​សម្បកក្រៅ ហាក់លែងពឹងផ្អែកតែលើ​ការ​បំភិត​បំភ័យ​ដោយកម្លាំងបាយសុទ្ធ​សាធ​ដូច​មុន​ទៀត​ហើយ ប៉ុន្តែ​វា​បានវិវត្តទៅជាការគ្រប់គ្រងតាមរយៈការកសាងទំនុកចិត្ត និងការតុបតែងសោភ័ណភាព​រដ្ឋបាលយ៉ាងសម្រិតសម្រាំង។

ប្រធានពន្ធនាគារនៅខេត្តព្រះវិហារ និងព្រះរាជ​អាជ្ញារងម្នា​ក់រ​ងកា​រ​ចោទ​ថា ឃុំខ្លួ​ន​មនុស្ស​ខុស​ច្បាប់

យុវជនជនជាតិដើមភាគតិចកួយ រស់​នៅ​ខេត្តស្ទឹងត្រែង គឺលោក ម៉ៅ វាសនា វ័យ ១៨ឆ្នាំ ត្រូវជាកូនប្រុសបង្កើតសកម្ម​ជន​​ការពារព្រៃឈើ លោក អ៊ុក ម៉ៅ ទាម​ទារ​រក​យុត្តិធម៌ ក្រោយពីប្រធានពន្ធនា​គារនៅខេត្តព្រះវិហារ លោក យន់ ម៉ានី និងព្រះរាជអាជ្ញារងខេត្តនេះ លោក ស្រេង វុទ្ធា បន្តឃុំខ្លួនរូបលោក លើសពេលកំណត់ ផ្ទុយពីខ្លឹមសារ​សាល​ដីកា​សាលាឧទ្ធរណ៍ត្បូងឃ្មុំ ចុះថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០២៥។

ពលរដ្ឋតំបន់អូរស្មាច់បន្ត​ស្នាក់​នៅជំ​រំ​ភៀស​សឹក​​ជាមួយ​ក្ដីស​ង្ឃឹម​​​​ថា​នឹង​បា​ន​​ត្រឡប់​​ទៅ​​ផ្ទះ​​វិញ

ជំរំបាត់ថ្កៅ ខេត្តឧត្តរមានជ័យ ដែលធ្លាប់​មាន​សភាពអ៊ូអរ ពេលនេះប្រែមកស្ងប់ស្ងាត់បន្តិច ក្រោយពលរដ្ឋនៅតំបន់ខ្លះត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យត្រឡប់ទៅ​ផ្ទះ​វិញ។ ប៉ុន្តែសម្រាប់ពលរដ្ឋនៅតំបន់​អូរស្មាច់ ពួកគាត់ត្រូវបន្តរស់នៅក្នុងជំរំនេះ ដ្បិតមានផ្ទះ តែមិនអាចត្រឡប់ទៅរស់នៅបាន។ មិនអាចត្រឡប់ទៅវិញ ព្រោះថាតំបន់អូរស្មាច់ ត្រូវបានចាត់​ចូលជាតំបន់ក្រហម ដែលនៅកៀកនឹងព្រំដែនកម្ពុជា-ថៃ ជាទីដែលយោធា​ថៃ​បាញ់​ផ្លោង​ចូល​ជា​ច្រើ​ន​គ្រាប់។

អ្នកតាមដានទាមទារឱ្យចាប់ខ្លួនអ្នកពាក់ព័ន្ធផ្តល់​សញ្ជាតិ​​ខ្មែរ​​​ក្លែង​ក្លាយ​​ឱ្យ​​លោក ចេន ហ្ស៊ី

ក្រុមអ្នកតាមដាន ទាមទារឱ្យចាប់ខ្លួនអ្នកគប់គិតគ្នា ផ្តល់សញ្ជាតិខ្មែរក្លែង​ក្លាយ​ឱ្យមេឧក្រិដ្ឋជនឆបោកខ្នាតអន្តរ​ជាតិ ចេន ហ្ស៊ី បើដូចរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអះអាងពិតមែន ដោយថា ការផ្តល់សញ្ជាតិខ្មែរឱ្យបរទេសឱ្យមកបំផ្លាញខ្មែរ ត្រូវមានទោសរហូត ១០ឆ្នាំ ដោយមិនគិតចូលពីបទប្រមាថ​ដល់ស្ថាប័នព្រះ​មហា​ក្សត្រ។

ការបង្ខំឱ្យអាជីវករផ្សារដើមគ​ទៅលក់នៅបឹង​តាមោក​រ​ង​ការ​រិះ​​គន់​ថា​ជា​ការ​គំរាម​កំហែង​ជីវភាព​ធ្ងន់​ធ្ងរ

ការដែលរដ្ឋបាលរាជធានីភ្នំពេញ បង្ខំឱ្យអាជីវករផ្សារដើមគចាស់ ផ្លាស់ប្តូរទៅលក់​ទីតាំងផ្សារដើមគថ្មី នៅបឹងតាមោក រងការរិះគន់ថា ហាក់យកក្រុមអាជីវករទៅបោះបង់ចោល ដែលនឹងធ្វើឱ្យពួកគេប្រឈមនឹងវិបត្តិជីវភាពធ្ងន់​​ធ្ងរ ដែលរដ្ឋាភិបាលចាំបាច់ត្រូវពិចារណា​ឡើងវិញ ដើម្បីស្តារទំនុកចិត្តពីប្រជា​ពលរដ្ឋ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ