ព្រឹកនេះ​យន្តហោះ​ចម្បាំង​ថៃ​ទម្លាក់​គ្រាប់​បែក​៤០​គ្រាប់​ដាក់​ភូមិ​ជោគ​ជ័យ​និង​បាញ់​ផ្សែង​ពុល

យន្តហោះចម្បាំងថៃ នៅថ្ងៃសុក្រនេះ ទម្លាក់​គ្រាប់បែកចំនួន៤០គ្រាប់ ចូលភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបាញ់ផ្សែងពុល ខណៈទីតាំង​ជាច្រើនទៀត ដូចជា ប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទព្រះវិហារជាដើម យោធាថៃបង្កើនការបាញ់ផ្លោងយ៉ាងសន្ធាប់ ដើម្បីឈ្លានពានកម្ពុជា។

សង្គមស៊ីវិល​​ជំរុញ​ឱ្យ​​​​អន្តរ​​ជា​តិ​​​ចាត់វិធានកា​រ​​​ជា​​ដុំកំភួន​​ប្រឆាំង​​​​​នឹ​​ង​​ការ​ឈ្លានពាន​របស់ថៃមកលើកម្ពុជា​

អង្គការសង្គមស៊ីវិលកម្ពុជាជាង​១៨០​ស្ថាប័ន ជំរុញឱ្យសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងអាស៊ាន ចាត់វិធាន​ការជាដុំកំភួន និងធ្វើសកម្មភាពផ្ទាល់ជាជាងប្រយោល ក្នុងការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពសង្គ្រាមឈ្លានពានរបស់យោធាថៃ ក្នុងទឹកដីកម្ពុជា ព្រមទាំងបង្កើតក្រុមស៊ើបអង្កេតអន្តរជាតិឯករាជ្យ ដើម្បីស៊ើបអង្កេតលើការរំលោភបំពាន ការបំផ្លិចបំផ្លាញ រួមទាំងអំពើហិង្សា​ផ្លូវភេទ និងការសម្លាប់ដោយខុសច្បាប់ ពីសំណាក់ក្រុម​សមាជិកយោធា​ថៃ​មក​លើជនស៊ីវិលកម្ពុជា។

កម្ពុជា​ឱ្យអន្តរជាតិ​​​ទប់ស្កាត់​ទង្វើថៃឈ្លាន​ពាន ខណៈជនស៊ីវិលខ្មែរ​​ស្លាប់​​និង​របួស​​កើន​ជិត១២០នាក់

កម្ពុជា អំពាវនាវដល់មិត្តបរទេស ជាពិសេស អាមេរិក ចិន ម៉ាឡេស៊ី និងមិត្តអាស៊ាន បន្តសកម្មភាពជួយជ្រោមជ្រែងពន្លត់ភ្លើងសង្គ្រាម ដោយសារអំពើឈ្លាន​ពាន​របស់រដ្ឋាភិបាល និងយោធាថៃ មក​លើ​ដែនអធិបតេយ្យកម្ពុជា ខណៈគិតត្រឹម​ម៉ោង​៦ល្ងាចថ្ងៃទី២៤ខែធ្នូ ម្សិលមិញ ពលរដ្ឋខ្មែរស្លាប់បានកើនដល់ ៣០នាក់ របួសជិត ៩០នាក់ និងជនភៀសសឹកកើនដល់ជាង ៦៣ម៉ឺននាក់។

កងទ័ព​ថៃបន្តវាយសន្ធាប់​​មក​លើតំ​បន់​​ប្រាសាទ​ព្រះវិហារ​ក្រោម​ក្រសែ​ភ្នែក​​យូណេស្កូ

គិតមកដល់ត្រឹមព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០២៥​នេះ កងទ័ពថៃនៅតែបន្តធ្វើការបាញ់ផ្លោងយ៉ាងសន្ធាប់មកលើភូមិ​សាស្ត្រ​ប្រាសាទព្រះវិហារ ធ្វើឱ្យផ្នែកខ្លះនៃប្រាសាទ​រងការខូចខាតយ៉ាងដំណំ បើ​ទោះ​​បី​ជាអង្គការយូណេស្កូបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងកំពុងតាម​ដាន​ភាពតានតឹងនៃការប្រយុទ្ធគ្នានៅតំបន់ប្រាសាទបុរាណខ្មែរដ៏ល្បីល្បាញនេះ​ក្តី។

ការទប់ស្កាត់ទង្វើឈ្លានពានរបស់ថៃត្រូវ​ឆ្លើយ​តប​ទៅ​នឹង​បំណង​អន្តរ​ជាតិ​និង​ត្រូវ​ដាក់​ពាក្យ​បណ្តឹង

ការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរ​ជាតិ ការស្ដារសិទ្ធិមនុស្ស និងចាប់ខ្លួនមេឧក្រិដ្ឋជនឆបោក ជាដើម ត្រូវគេ​ជឿ​ថា ជាជម្រើសមួយឆ្លើយតបទៅបំណងប្រាថ្នារបស់សហគមន៍អន្តរជាតិ ដែលអាច​ឱ្យពួកគេយកចិត្តទុកដាក់នឹងមេដឹកនាំកម្ពុជា ជុំវិញការអំពាវ​នាវ​ឱ្យ​ជួយ​ទប់​ស្កាត់​ការឈ្លានពានរបស់ថៃ នាសម័យ​ទំនើប​នេះ។

ចំពេលយន្តហោះចម្បាំងថៃឈ្លានពានកាន់តែជ្រៅ​អ្នក​តាម​ដាន​ឱ្យ​គ្រួសារ​ហ៊ុន​ពង្រឹង​ប្រសិទ្ធ​ភាព​ទប់​ស្កាត់

ចំពេលយន្តហោះចម្បាំងថៃ ឈ្លានពានកាន់​តែជ្រៅក្នុងទឹកដីខ្មែរ រួមទាំងនៅក្នុង​ខេត្តបាត់ដំបងនាពេលថ្មីៗនេះ អ្នកតាមដានជំរុញឱ្យរដ្ឋាភិបាលគ្រួសារហ៊ុន បង្ហាញសមត្ថភាពទប់ស្កាត់បន្ទាន់ ដើម្បីការពារអាយុជីវិតជនស៊ីវិលខ្មែរ កុំឱ្យបន្តស្លាប់ក្រោមការឈ្លានពានយ៉ាងកំរោលពីយោធាថៃ ខណៈមានអ្នកស្លាប់និងរបួស​កើនដល់ជាង១០០នាក់ រីឯជនភៀស​សឹក​ខ្មែរ ជាងកន្លះលាននាក់កំពុងរងគ្រោះ។

ថៃបង្កើនការវាយសន្ធាប់ឈ្លានពានដីខ្មែរមុនការ​ជជែក​បទ​ឈប់​បាញ់​ថ្នាក់​រដ្ឋ​មន្ត្រី​ជា​ថ្មី​ទៀត

ការឈ្លានពានរបស់យោធាថៃ ឈានចូលដល់ថ្ងៃទី១៩នេះ ថៃបានបាញ់បំបុកយ៉ាង​សន្ធាប់ ព្យាយាមច្បាមយកប្រាសាទព្រះវិហារ និងទីតាំងមួយចំនួនទៀត ដើម្បី​សម្រេចមហិច្ចតាលេបទឹកដីខ្មែរ មុនការជជែកថ្នាក់រដ្ឋមន្រ្តីការពារជាតិជាថ្មីទៀត តាមយន្តការទ្វេភាគី ដែលគ្រោង​ធ្វើនៅ២ថ្ងៃខាងមុខ ពាក់ព័ន្ធនឹងការ​ជំរុញនានា ឱ្យថៃគោរពបទឈប់បាញ់។

យោធាថៃនៅព្រឹកនេះបង្កើនការ​បាញ់​បុក​យ៉ាង​ខ្លាំង​រុល​ចូល​ប្រាសាទ​ព្រះវិ​ហារ

ក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា រហូត​មកដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ យោធា​ថៃនៅបន្តប្រើអាវុធធុនធ្ងន់ និង​រថក្រោះ រួមទាំងដ្រូនអត្តឃាត បាញ់សន្ធាប់​យ៉ាងខ្លាំងបុករុលចូលប្រាសាទព្រះវិហារ និងទីតាំងមួយចំនួនទៀត តែថាកងកម្លាំងជួរមុខកម្ពុជាកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញ ដើម្បីការពារទឹកដី។

ថៃដាក់លក្ខខណ្ឌមុនកិច្ចពិភាក្សាសន្តិភាពកម្ពុជារយៈពេល៤ថ្ងៃ

យោធាថៃ បាននិយាយថា កិច្ចចរចា​បទ​ឈប់​បាញ់ជាមួយប្រទេសកម្ពុជា ដែលកំណត់នៅថ្ងៃទី២៤ខែធ្នូនោះ ត្រូវបានរំពឹងថានឹងបញ្ចប់ជាមួយនឹងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ នៅថ្ងៃទី ២៧ ខែធ្នូ ខណៈដែលភាគីទាំងពីរកំពុងព្យាយាមបញ្ចប់ការប៉ះទង្គិច​ដែលអូសបន្លាយជាច្រើនសប្តាហ៍។

ទោះថៃកំពុងឈ្លានពាន លោក ហ៊ុន សែន បន្តគំរាមចា​ប់​ខ្មែ​រ​អ្ន​ក​​រិះគន់​ដាក់​គុក

លោក ហ៊ុន សែន ត្រូវបានអ្នកឃ្លាំមើលចាត់ទុកថា ជាមេដឹកនាំអាត្មានិយម​ហួស​ហេតុ គិតតែពីពង្រឹងអំណាចក្តោបអំណាចតពូជ ដែលសូម្បីតែក្នុងកំឡុងពេលពលរដ្ឋខ្មែរនៅគ្រប់ទិសទី និងកង​ទ័ព​កំពុងរួបរួមគ្នាប្រយុទ្ធតតាំងនឹងថៃឈ្លានពានក្តី ក៏មេដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានលើកបន្តុប​ដោយវៀតណាមរូបនេះ នៅតែឆ្លៀតបញ្ចេញសារគំរាមកំហែងចាប់ពលរដ្ឋខ្មែរ ដែលមានមតិផ្ទុយដាក់គុកដែរ ប៉ុន្តែបែរជាបង្ហាញឱ្យឃើញពីភាពអសមត្ថភាពយ៉ាងខ្លាំង ក្នុងការទប់ទល់ទៅនឹងការរំលោភឈ្លានពានយ៉ាងកំរោល​ពីកងទ័ពថៃលើទឹកដីកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ