
វិធានបង្ក្រាបបទឧក្រិដ្ឋអនឡាញធ្វើឱ្យជនជាតិចិននិងឥណ្ឌូនេស៊ីរាប់រយនាក់រកស្ថានទូតជួយ
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជនជាតិចិន និងឥណ្ឌូនេស៊ីរាប់រយនាក់ បាននាំគ្នាឈរតម្រង់ជួរ និងប្រមូលផ្តុំនៅមុខស្ថានទូតនៃប្រទេសរបស់ពួកគេប្រចាំនៅកម្ពុជា ដើម្បីបន្តទិដ្ឋាការ និងស្នើសុំឱ្យមានការអន្តរាគមន៍ឱ្យពួកគេអាចត្រឡប់ទៅប្រទេសកំណើតវិញ ដែលការណ៍នេះ អ្នកឃ្លាំមើល បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងវិធានការគ្រប់គ្រងជនបរទេស លុបបំបាត់អំពើពុករលួយ និងបង្ក្រាបបទឧក្រិដ្ឋអនឡាញឱ្យដល់ឬសគល់ ដើម្បីសណ្តាប់ធ្នាប់សង្គម និងស្តារមុខមាត់កម្ពុជាលើឆាកអន្តរជាតិឡើងវិញ។









