គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

បក្សភ្លើងទៀននឹងប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីនៅជិតថ្ងៃបោះឆ្នោត

អនុប្រធានបក្សភ្លើងទៀន អះអាងថា គណបក្សនឹងប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនៅជិតថ្ងៃបោះឆ្នោត ដោយថាបេក្ខភាពដែលត្រូវជ្រើសរើសអាចជាបុគ្គលនៅក្នុង ឬបុគ្គលចូលរួមជាមួយបក្ស គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​អាចឱ្យប្រជាពលរដ្ឋជឿទុកចិត្ត។

កញ្ញា ឆែម ស្រីគា រៀបចំរៀបសៀវភៅរើចេញពីទាំងដាក់បណ្ណាល័យចល័យរបស់កញ្ញា នៅលើសួរច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។

សន្តិសុខខណ្ឌដូនពេញឱ្យសកម្មជនយុវជនរុះរើបណ្ណាល័យចល័ត

សន្តិសុខ​ខណ្ឌដូនពេញ​ពីរនាក់​រារាំង​សកម្មជន​យុវជន​ម្នាក់ រួម​ជាមួយនឹង​ក្រុមយុវជន​ខ្មែរ​ថាវរៈ​ មិន​ឱ្យ​រៀបចំ​បណ្ណាល័យ​ចល័ត​តូចមួយ​នៅលើ​សួនច្បារ​មុខវត្តបទុមវតី ​រាជធានី​ភ្នំពេញ។

ពលរដ្ឋរងគ្រោះ ដើរ​កាត់​អគារ​បាក់​រលំ​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ Kahramanmaras ប្រទេស​តួកគី កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

កម្ពុជាផ្ដល់ជំនួយ ១០ម៉ឺនដុល្លារ ដល់តួកគីក្រោយរងគ្រោះរញ្ជួយដី

រដ្ឋាភិបាលកម្ពុជា​ ប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគីដែលកំពុងទទួលរងគ្រោះរញ្ជួយដីបណ្តាលឱ្យមនុស្សជាច្រើនពាន់នាក់បាត់បង់ជីវិត។ រដ្ឋាភិបាលអះអាងថា ជំនួយមនុស្សធម៌នេះ គឺដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

លោក ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងសប្ដាហ៍នេះ ដើម្បីរឹតចំណងសហប្រតិបត្តិការ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈនេះ ដែលរដ្ឋាភិបាលកម្ពុជាថាធ្វើឡើងដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក ពេជ្រ ស្រស់ មិនប្ដឹងអតីតមន្ត្រីដែលចោទលោកថាយកលុយបក្សកាន់អំណាចបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន

ប្រធានគណបក្ស​យុវជន​កម្ពុជា អះអាងថា នឹងមិនប្ដឹងមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនដែលបានលាឈប់ពីគណបក្សនេះ បន្ទាប់ពីលោកថា មន្ត្រីទាំងនោះបានបដិសេធចំពោះការចុះផ្សាយថា លោក ពេជ្រ ស្រស់ ទទួលលុយពីលោក ហ៊ុន សែន ដើម្បីយកមកបង្កើតគណបក្សបច្ចុប្បន្ន។

អ្នកស្រី ឡាញ់ ថាវរី (ឆ្វេង) និងអ្នកស្រី កឹម តុលា កាន់ដៃគ្នាពេលដើរចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយចូលរថយន្តពន្ធនាគារ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

តុលាការជំនុំជម្រះលើបណ្ដឹងទាស់របស់អតីតមេឃុំគណបក្សសង្គ្រោះជាតិដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន

សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ​លើបណ្ដឹង​ទាស់ទៅនឹងអតីតមេឃុំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសកាលពីឆ្នាំមុន បន្ទាប់ពីត្រូវបានផ្ដន្ទាទោសកំបាំងមុខពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

លោក គង់ គាំ អរគុណលោក ហ៊ុន សែន ក្រោយដកបណ្ដឹង តែស្ដាយទ្រព្យតម្លៃ៥០លានដុល្លារ

អតីតឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ អរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីពា​​​​​​​​​ក់ព័​ន្ធ ក្រោយពីបក្សកាន់អំណាចដកពាក្យបណ្ដឹងនៅតុលាការខេត្តត្បូងឃ្មុំ លាយឡំនឹងការស្ដាយ​​នូវការបាត់ទ្រ​ព្យ​​​​​សម្បត្តិយ៉ាងគំហុកប្រមាណជា៥០លានដុល្លារ ដោយសាររិះគន់ប្រភពថ្ងៃ៧ម​ក​​រា។

ស្ត្រីម្នាក់ឈរកាន់ទង់គណបក្សភ្លើងទៀន ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

អ្នកឃ្លាំមើលថាបក្សភ្លើងទៀនអាចបាត់ការគាំទ្រ បើមិនហ៊ានរិះគន់ចំណុចខ្វះខាតបក្សកាន់អំណាច

អ្នកឃ្លាំមើលបានលើកឡើងប្រហាក់ប្រហែលគ្នាថា បើគណបក្សភ្លើងទៀនបន្ថយការរិះគន់ចំណុចខ្វះខាតរបស់គណបក្សកាន់អំណាច ព្រោះតែខ្លាចការធ្វើទុក្ខបុកម្នេញ អាចនឹងធ្វើឱ្យគណបក្សនេះបាត់បង់ការគាំទ្រច្រើនពីម្ចាស់ឆ្នោត។

គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដកពាក្យបណ្តឹងដែលប្តឹងលោក គង់ គាំ

គណបក្សប្រជាជនកម្ពុជា​​ខេត្ត​ត្បូង​ឃ្មុំ បាន​ដក​ពាក្យ​​បណ្តឹង ដែល​​ប្តឹង​​​លោក គង់ គាំ អតីត​ឧត្តមទីប្រឹក្សា​គណបក្សភ្លើងទៀន ពីសាលាដំបូងខេត្តត្បូងឃ្មុំវិញ។

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។

លោក​ ​កឹម​ ​សុខា​៖ សន្តិភាព​ផ្លូវ​ចិត្ត​ដែល​កើត​មាន​នៅ​នឹង​​បុគ្គល​ម្នាក់​ៗ​​ជា​សន្តិភាព​ពិត​ប្រាកដ​ ​

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានលើកឡើងថា សូម​ឱ្យមនុស្សគ្រប់រូប ដែលតាំងខ្លួនថាប្រាថ្នាចង់បាននូវសន្តិភាព ត្រូវយល់ដឹងពីអត្ថន័យនៃ«សន្តិភាព»ពិតនោះ គឺជាសន្តិភាពដែលកើតមាននៅក្នុងផ្លូវចិត្តរបស់បុគ្គលរៀងៗខ្លួន ដែលស្តែងចេញតាមរយៈកាយ និងវាចា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ