ព្រឹកថ្ងៃទី០២​ ខែកក្ដដា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រោយការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ និងពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំក្រុង-ស្រុក នៅទីស្នាក់ការគណបក្សប្រចាំខេត្តកំពង់ធំ។

គណបក្ស​ខ្មែរស្រឡាញ់ជាតិ​រំលាយ​ខ្លួនឯង​ចុះចូល​ជាមួយ​បក្សកាន់អំណាច

គណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាស​រំលាយ​ខ្លួន​ឯង ​ដើម្បី​ចុះចូល​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

​​អ្នកស្រី រស់ បូរ៉ានី អាយុ៣៤ឆ្នាំ បច្ចុប្បន្នមានផ្ទះ​ចម្ងាយ​មិនដល់​១ម៉ែត្រ​ពី​មាត់​ទន្លេ ឈរមើលនៅផ្នែកខាងក្រោយផ្ទះជាប់នឹងច្រាំងដែលបានបាក់មួយផ្នែក នៅតាមបណ្ដោយទន្លេសាប ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

សាលាក្រុង​ចាប់ផ្ដើម​ស្ថាបនា​ផ្លូវ​ដែល​ខូចខាត​ដោយសារ​តែ​ករណី​បាក់ច្រាំង​ទន្លេ​ក្នុង​ខណ្ឌជ្រោយចង្វារ​ឡើងវិញ

មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា ពួកគេនឹងចាប់ផ្ដើមសាងសង់ឡើងវិញនូវកំណាត់ផ្លូវមួយខ្សែតាមដងទន្លេសាប ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលរងនូវការខូចខាតដោយសារតែករណីបាក់ច្រាំងចូលទន្លេ ក្នុងខណ្ឌជ្រោយចង្វារ កាលពីដើមឆ្នាំនេះ។

តុលាការ​កំពូល​តម្កល់​សាលដីកា​សំណុំរឿង «ញុះញង់» លើ​យុវជន​ចលនា​មាតា​ធម្មជាតិ​៣នាក់​ទុក​ជា​បាន​ការ

តុលាការ​កំពូល នៅថ្ងៃសុក្រនេះ បាន​តម្កល់សាលដីកាសាលាឧទ្ធរណ៍​លើសំណុំរឿង «ញុះញង់បង្កឱ្យ​មាន​ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» លើយុវជនចលនា​​​មាតាធម្មជាតិ ៣នាក់ ទុកជាបានការដដែល។

គណបក្ស​មួយចំនួន​ប្រកាស​គាំទ្រ​ការ​អនុម័ត​សេចក្ដីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

គណបក្ស​ក្រៅរដ្ឋាភិបាលមួយចំនួនប្រកាសគាំទ្ររដ្ឋសភា ដែល​​អនុម័ត​លើ​សេចក្ដីព្រាង​​ច្បាប់​​វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់​ធម្មនុញ្ញបន្ថែមទាំង៨មាត្រា ដោយ​ថា ​ការ​ធ្វើ​វិសោធន​កម្ម​​រដ្ឋ​ធម្មនុញ្ញ​លើក​ទី១០​នេះ ជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និង​ស្រប​តាម​គោល​ការណ៍​របប​សភា​និយម។  ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃគាំទ្រការសម្រេចមួយក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ រៀបចំដោយរដ្ឋសភា លើរបៀបវារៈចំនួន៥ ក្នុងនោះក៏លើកឡើងអំពី «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម នូវមាត្រាចំនួន៨» នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

UPDATED៖ រដ្ឋសភា​អនុម័ត​សេចក្ដី​ពា្រងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ទោះ​សង្គមស៊ីវិល​និង​បក្ស៤ជំទាស់

​​​រដ្ឋស​​ភាបា​​ន​​អ​នុម័​តទាំ​ង​ស្រុង​​​លើ​សេច​ក្ដីព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​លើក​​​ទី​១០ដែល​រដ្ឋាភិបា​​ល​បាន​ស្នើឡើង បើទោះបីជាគណបក្សនៅក្រៅរដ្ឋាភិបាលចំនួន៤ និង​ក្រុមអ​ង្គការសង្គមស៊ីវិលជាង១០​០​​ស្ថាប័ន បាន​ប​ង្ហា​ញ​​​ក្ដីបា​រម្ភ​ថា ការស្នើនេះនឹង​កាត់​បន្ថយ​អំណាច​​សភា និងប៉ះ​ពា​ល់ដ​ល់​ប្រព័ន្ធ​សភានិយមអាស្រ័យធម្មនុញ្ញ​ក្ដី។

សកម្មជន​បរិស្ថាន​ម្នាក់​ស្នើ​តុលាការ​ខេត្តរតនគិរី​ទម្លាក់​ចោល​ការ​ចោទប្រកាន់ ក្រោយ​រង​បណ្ដឹង​របស់​មន្ត្រី​មូលដ្ឋាន

សកម្មជនការពារព្រៃឈើ និងបរិស្ថានម្នាក់ នៅខេត្តរតនគិរី បានស្នើ​ដល់​តុលាការ​ទម្លាក់​ចោល​​បទចោទប្រកាន់ ក្រោយពីលោក​រងបណ្ដឹងរបស់អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹង​បទ ​​«កាប់​គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីជាកម្មសិទ្ធិ»។

ពលរដ្ឋម្នាក់មកទទួលសេវាសាធារណៈនៅសាលាឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

កម្មវិធី​ទូរសព្ទដៃ​សម្រាប់​ពលរដ្ឋ​រិះគន់​កែលម្អ​សេវា​សាធារណៈ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ

ក្រសួងមហាផ្ទៃ និងអង្គការ​សង្គម​ស៊ីវិល នៅថ្ងៃព្រហស្បតិ៍នេះ បាន​សម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់​​កម្មវិធីទូរសព្ទ​ដៃ ឬ App ដែលមានឈ្មោះថា «មតិយើង» សម្រាប់ឱ្យ​ពលរដ្ឋ​រិះគន់​កែលម្អ​សេវាសាធារណៈ​នៅ​​ថ្នាក់ក្រោមជាតិ និង​អាកប្បកិរិយាខ្វះខាតរបស់មន្ត្រីមូលដ្ឋាន ជាពិសេស​អំពើ​ពុករលួយ ដោយរក្សា​ការសម្ងាត់ និងលាក់អត្តសញ្ញាណអ្នករាយការណ៍។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ថ្លែងក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ រៀបចំដោយរដ្ឋសភា លើរបៀបវារៈចំនួន៥ ក្នុងនោះក៏លើកឡើងអំពី «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម នូវមាត្រាចំនួន៨» នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

សមាជិក​សភា​អាស៊ាន​ថា​ការ​កែ​រដ្ឋធម្មនុញ្ញ​គឺ​ជា​ការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

សមាជិក​សភា​អាស៊ានដើម្បីសិទ្ធិមនុស្ស ឬហៅកាត់ថា APHR បានសម្ដែងការព្រួយបារម្ភចំពោះការស្នើឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយពួកគេចាត់ទុកថា វាជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។

រដ្ឋសភាអនុម័តទាំងស្រុង​លើ​សេចក្តី​ព្រាង​​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញបន្ថែម

រដ្ឋសភា​អនុម័តទាំងស្រុងលើ​​​​សេចក្តីព្រាងវិសោធន​កម្ម​​ធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ដោយសំឡេង១០៥ លើ​ ១០៦សំឡេង។

ព្រឹកនេះរដ្ឋសភា​ប្រជុំពិភាក្សាលើសេចក្តីព្រាងវិសោធនកម្មធម្មនុញ្ញ​និងច្បាប់ធម្មនុញ្ញបន្ថែមដោយមានលោក ហ៊ុន សែន ចូលរួម

រដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បាន​បើកសម័យ​​ប្រជុំពេញអង្គពិភាក្សា លើសេចក្តីព្រាងវិសោធនកម្មមាត្រាមួយចំនួន​នៃ​រដ្ឋធម្មនុញ្ញ និងមាត្រា​ចំនួន​២នៃ​​ច្បាប់​ធម្មនុញ្ញបន្ថែម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ