គ.ជ.ប ទទួលបណ្តឹងចំនួន៣៦ពីបណ្តារាជធានី-ខេត្តនៅដំណាក់កាលបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្តឹងចំនួន៣៦បណ្តឹង ពីបណ្តារាជធានី-ខេត្តចំនួន១០ នៅដំណាក់កាលបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងប្រទេស។