កម្ពុជាប្រារព្ធខួប១៤ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិព្រះមហាក្សត្រ នរោត្ដម សីហមុនី
គិតត្រឹមថ្ងៃនេះ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី បានឡើងគ្រងរាជសម្បត្តិអស់រយៈពេល ១៤ឆ្នាំហើយ បន្ទាប់ពីទ្រង់ត្រូវបានជ្រើសរើសឲ្យឡើងគ្រងរាជសម្បត្តិជំនួសព្រះបិតារបស់ទ្រង់។