
លោកហ៊ុន សែន នឹងធ្វើដំណើរទៅប្រទេសឡាវចំនួន២ថ្ងៃនៅក្នុងសប្តាហ៍នេះ
ប្រធានព្រឹទ្ធសភា នឹងដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាមួយក្រុម ទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសឡាវ នៅក្នុងសប្តាហ៍នេះ។

ប្រធានព្រឹទ្ធសភា នឹងដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាមួយក្រុម ទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសឡាវ នៅក្នុងសប្តាហ៍នេះ។

នៅពេលដែលអ្នកធ្វើអត្ថាធិប្បាយកាន់ជើងគណបក្សប្រជាជនកម្ពុជា បានប្រកាសអបអរបែបចំអកការដែលអាមេរិកសម្រេចបង្កកជំនួយ និងថែមទាំងហៅជំនួយអាមេរិកដល់កម្ពុជាថា ជាជំនួយស្មោកគ្រោក និង«បែបឆ្កួតលីលា»ថែមទៀតនោះ អាជ្ញាធរមីនបានប្រកាសថា បុគ្គលិកដោះមីនជាង ១ពាន់នាក់ បានបាត់បង់ការងារ ដោយសារការផ្អាកជំនួយរបស់អាមេរិកនេះ។ លើសពីនេះ វិស័យផ្សេងៗទៀត ដូចជា សិទ្ធិមនុស្ស អប់រំ សុខាភិបាល បរិស្ថាន រួមទាំងអង្គការសង្គមស៊ីវិលដែលកំពុងអនុវត្តគម្រោងជាច្រើន ក៏បានលើកឡើងពីការទទួលរងផលប៉ះពាល់ផងដែរ។

ការដែលលោក ហ៊ុន សែន បន្ទន់ឥរិយាបទ នៅចំពោះសហរដ្ឋអាមេរិកនៅពេលនេះ បានក្លាយជាមន្ទិលថា អាចចារល្បិច ដើម្បីបន្ថយកម្តៅការទូតជាមួយមហាអំណាចលោកសេរីប៉ុណ្ណោះ មិនមែនជាចេតនាចង់ស្តារប្រជាធិបតេយ្យឡើងអ្វីនោះទេ ដោយមើលឃើញថា គ្រួសារហ៊ុន លែងហ៊ានប្រកួតអំណាច តាមគន្លងប្រជាធិបតេយ្យទៀតហើយ ព្រោះខ្លាចបាត់បង់អំណាច។

អ្នកតាមដានស្ថានការណ៍ នយោបាយព្រមានថា អំណាចគ្រួសារហ៊ុន នឹងប្រឈមហានិភ័យខ្ពស់ បើមិនវិលទៅរកគន្លងប្រជាធិបតេយ្យវិញ ក្រោយពីមហាអំណាចកុម្មុយនីស្តចិន ដែលជាមិត្តដែកថែបមេដឹកនាំកម្ពុជានោះ ឈប់ឱ្យលុយខ្ចី។

នាវាចម្បាំងសហរដ្ឋអាមេរិកមួយ នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាលើកដំបូង នៅសប្តាហ៍ក្រោយនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្រោយពីអវត្តមាន៨ឆ្នាំ ដោយសារកម្តៅការទូត ជុំវិញការដែលកម្ពុជារងការចោទថា រំលោភសិទ្ធិមនុស្ស និងយាយីគណបក្សប្រឆាំង។

អ្នកឃ្លាំមើល គាំទ្រចំពោះការពង្រឹងចំណងមិត្តភាពល្អជាមួយចិន តែជំរុញកម្ពុជាឱ្យបង្កើនការកសាងទំនាក់ទំនង និងរក្សាអព្យាក្រឹតភាពរបស់ខ្លួន ដើម្បីផលប្រយោជន៍ជាតិ និងបញ្ចៀសការចោទប្រកាន់ថាកម្ពុជាលម្អៀងទៅចិន។

សង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោត និងបក្សជំទាស់ រំពឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជា នឹងជួយសម្រួលស្ថានភាពមុនការបោះឆ្នោតនៅកម្ពុជាឱ្យធូរស្រាលវិញ។

រដ្ឋាភិបាលកម្ពុជា ប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគីដែលកំពុងទទួលរងគ្រោះរញ្ជួយដីបណ្តាលឱ្យមនុស្សជាច្រើនពាន់នាក់បាត់បង់ជីវិត។ រដ្ឋាភិបាលអះអាងថា ជំនួយមនុស្សធម៌នេះ គឺដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈនេះ ដែលរដ្ឋាភិបាលកម្ពុជាថាធ្វើឡើងដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកការផ្ដល់ពានអ្នកការពារសិទ្ធិមនុស្ស ឆ្នាំ២០២២ ដោយក្រសួងការបរទេសអាមេរិកដល់កញ្ញា ឈឹម ស៊ីថរ គឺជាការផ្តល់ទៅឱ្យបុគ្គលល្មើសច្បាប់ និងមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួនកញ្ញា ឈឹម ស៊ីថរ នៅក្នុងតុលាការនោះឡើយ។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីទូរទស្សន៍អនឡាញ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២៥ រក្សាសិទ្ធិគ្រប់យ៉ាងដោយ វីអូឌី