អតីតមន្ត្រីបក្សសង្រ្គោះជាតិជំរុញរដ្ឋាភិបាលបើកផ្លូវឱ្យអ្នកនយោបាយនៅក្រៅប្រទេសបានចូលស្រុកវិញដើម្បីតតាំងនៅតុលាការ
មន្រ្តីជាន់ខ្ពស់អតីតគណបក្សប្រឆាំងនៅកម្ពុជា ជំរុញទៅរដ្ឋាភិបាល និងតុលាការ គួរហ៊ានបើកផ្លូវសម្រាប់ពួកគេ បានវិលចូលប្រទេសវិញ ប្រសិនបើពិតជាចង់ឱ្យអ្នកនយោបាយដែលមានឈ្មោះនៅក្នុងដីកាទាំងអស់ ហើយកំពុងរស់នៅដោយនិរទេសខ្លួន បានចូលរួមស្តាប់ និងតតាំងនៅក្នុងតុលាការ នាពេលខាងមុខនេះ។