តុលាការ​ខេត្ត​​ត្បូងឃ្មុំ​​លើក​ពេល​​ប្រកាស​​សាល​ក្រម​​លើ​​អតី​ត​សកម្ម​ជន​​បក្ស​​ប្រឆាំង​៦រូប

​មេធាវី​ការពារ បាន​ឱ្យដឹង​ថា សាលក្រម​នៃ​សំណុំរឿង​«រួមគំនិតក្បត់»ចោទ​ទៅលើ​មនុស្ស៧នាក់​ដែល​ជាសកម្ម​ជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​តុលាការខេត្ត​នេះសម្រេច​លើកពេល​ទៅ​ប្រកាស​សេចក្ដីសម្រេច​នៅ​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​វិញ បន្ទាប់ពី​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃនេះ។

ក្រុម​គ្រួសារ​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង​ជិត២០នាក់ បាន​នាំគ្នា​ប្រមូលផ្ដុំ​នៅមុខ​សាលាឧទ្ធរណ៍ ដើម្បី​ទាមទារ​ឱ្យ​ដោះលែងនិង​ទម្លាក់​បទចោទប្រកាន់​លើ​គ្រួសារ​របស់​ពួក​គេ នៅមុខសាលាឧទ្ធរណ៍ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

សាលា​ឧទ្ធរណ៍​​បដិសេធ​​បណ្ដឹង​សុំ​​នៅ​​ក្រៅ​​ឃុំ​​របស់​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​២​រូប​

​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ សម្រេច​ច្រានចោល​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារក្ដី​សកម្មជន​បក្ស​ប្រឆាំង​ពីរ​រូប ដោយ​សម្អាង​ថា ដើម្បី​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

លោក កឹម សុខា និងលោក ហ៊ុន សែន។

នាយក​​រដ្ឋ​មន្ត្រី​និង​​អតីត​​មេ​ដឹក​នាំ​​បក្ស​​ប្រឆាំង​ ផ្ញើ​​សារ​​ផ្សេង​គ្នា​​ក្នុង​​ពេល​​ភ្ជុំ​បិណ្ឌ​​

នាយក​រដ្ឋមន្ត្រីនិង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ផ្ញើ​សារ​បែប​ក្រើន​រំ​ឭកផ្សេង​ៗគ្នាសម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​អំឡុង​ពេល​កាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ​នេះ។

លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍គម្រប់ ៣០ឆ្នាំថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និងខួបគម្រប់១១ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងខេត្តកណ្ដាល នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ក្រើន​រំឭក​កង​​អង្គ​រក្ស​​ឱ្យប្ដេជ្ញា​​ការ​ពារ​​សន្តិភាព​និង​​ស្ថិរ​​ភាព​​នយោ​បាយ​​ប្រទេស​

​កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើនរំឭក​ទៅ​កង​អង្គរក្ស​ផ្ទាល់ខ្លួន​លោកនាយក​រដ្ឋមន្ត្រី ឱ្យប្រកាន់​ខ្ជាប់​តាម​គោលការណ៍​របស់​បញ្ជាការ​ដ្ឋាន ដើម្បី​ការពារ​សន្តិភាពនិង​ស្ថិរ​ភាព​នយោបាយ​របស់​ប្រទេស។

តុលាការ​ខេត្ត​​កំពត​ ផ្តន្ទា​​ទោស​​ស្ត្រី​​ម្នាក់​​​ដាក់​​ពន្ធនា​គារ​៥​ឆ្នាំ​ពី​​បទ​​រួម​គំនិត​ក្បត់​​ជាតិ​​

សាលាដំបូង​ខេត្តកំពត កាលពី​ថ្ងៃម្សិលមិញ បាន​ផ្តន្ទា​ទោស​ស្ត្រី​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ដាក់​ពន្ធនាគារ៥ឆ្នាំ ពី​បទ«រួមគំនិតក្បត់​ជាតិ»។

សភា​​កម្ពុជា​​ស្នើ​​អាស៊ាន​​ធ្វើ​ស​មា​​ហរ​ណ​កម្ម​​តំបន់​​ឱ្យ​​កាន់​តែ​​ស៊ី​ជម្រៅ​​ក្នុង​​ពេល​​មាន​​វិបត្តិ​​កូ​វីដ​១៩​​

ប្រធាន​រដ្ឋសភា​កម្ពុជា បាន​ស្នើ​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ធ្វើស​មា​ហរ​ណកម្ម​តំបន់ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ដើម្បី​សម្រួល​ដល់​លំហូរទំនិញ សេវាកម្ម និង​ប្រជាជន នៅក្នុង​ពេល​មាន​វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរដោយសារ​ជំងឺ​កូ​វីដ១៩នេះ។

រដ្ឋា​ភិបាល​​សម្រេច​​ប្តូរ​​ទីតាំង​​សាលា​ដំបូង​​រាជ​ធានី​​ទៅ​​តំបន់​​អភិវឌ្ឍន៍​​របស់​​ក្រុមហ៊ុន​OCIC​នៅ​​ព្រែក​លៀប​

​រដ្ឋាភិបាល​សម្រេច​ផ្លាស់​ប្តូរ​ទីតាំង​សាលាដំបូង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​ទៅកាន់​ទីតាំង​ថ្មី​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុមហ៊ុនOCIC ។

បក្សមូលដ្ឋានប្រចាំខេត្តកណ្តាលអំពាវនាវឱ្យអាជ្ញាធរបើកទូលាយព័ត៌មានព្រំដែន​

ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រចាំខេត្តកណ្តាល អំពាវនាវដល់អាជ្ញាធរខេត្តនេះ ឱ្យស្វាគមន៍ និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ ចំពោះអ្នកដែលមានបំណងចង់ដឹងពីបញ្ហាព្រំដែននៅកន្លែងដែលវៀតណាម​រៀបចំទីតាំងឱ្យយោធាប្រចាំការ។​

លោក សុន ឆ័យ

ព្រះ​​មហា​​ក្សត្រ​ត្រាស់​​បង្គាប់​​ឱ្យ​​លោក ​សុន​ ឆ័យ​ ធ្វើ​នយោ​បាយ​​វិញ​​

អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​មួយ​រូបគឺ​លោក សុន ឆ័យ ត្រូវ​បាន​ព្រះមហាក្សត្រត្រាស់​បង្គាប់​ឱ្យធ្វើ​នយោបាយ​ឡើងវិញ ក្រោយពី​លោក​ដាក់​លិខិតស្នើ​សុំ​ក្រសួងមហាផ្ទៃ។

លោក កឹម សុខា ទាមទារទម្លាក់បទចោទក្នុងខួប៣ឆ្នាំនៃការចាប់ខ្លួន

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្នុងខួប៣ឆ្នាំនៃការចាប់ខ្លួន បាន​​ទា​ម​​ទារឱ្យមានការ​​​​​​​ទម្លាក់ចោល​ការ​ចោទប្រកាន់​ទៅ​លើ​រូប​​លោក​ ដោយសំអាងថា តុលាការ​មិនមានភស្តុតាងជាក់លាក់ និងគ្រប់​គ្រាន់ ក្នុង​ការ​​ដាក់បន្ទុក​ទៅតាម​បទ​ចោទ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ