ហ៊ុន សែន និង សម រង្ស៊ី

លោក ហ៊ុន សែន ប្រកាសថា នឹងមិនលើកលែងទោសឱ្យលោក សម រង្ស៊ី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា លោកនឹងមិនចុះហត្ថលេខា ដើម្បីស្នើសុំទៅព្រះមហាក្សត្រឱ្យលើកលែងទោសលោក សម រង្ស៊ី ម្ដងទៀតឡើយ។

លោក ហ៊ុន សែន

លោក ហ៊ុន សែន ប្រាប់​ឱ្យ​ដោះ​លែង​ និង​បញ្ឈប់​​ការ​ចាប់​ខ្លួន​​អ្នក​គាំ​ទ្រ​​អតីត​បក្ស​ប្រឆាំង​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​បញ្ជា​​ឱ្យ​ដោះ​លែង​អ្នក​គាំ​ទ្រ​​អតីត​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​យុទ្ធនាការ​វិល​ត្រឡប់​មក​វិញ​របស់​អតីត​មេបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​បាន​អំពាវនាវ​សកម្មជន​ ឬ​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​ដែល​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ ឱ្យ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា។

លោក ពេជ្រ ស្រស់ - លោក ម៉ម សូណង់ដូ និងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង។

សមាជិកឧត្តមក្រុមប្រឹក្សាហៅវិធានការ EU ធ្វើឡើងខុសច្បាប់អន្តរជាតិ

ថ្នាក់ដឹកនាំគណបក្សមួយចំនួនជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកឡើងថា វិធានការ EU ដាក់សម្ពាធលើកម្ពុជាជារដ្ឋឯករាជ្យនោះ ធ្វើឡើងក្រោមហេតុផលនយោបាយ និងផ្ទុយពីច្បាប់អន្តរជាតិ។​ ​

លោកស្រី រ៉ូណា ស្មីត និងលោក កឹម សុខា

ស្ថានបេសកកម្ម​រំឭកអ្នករាយការណ៍UNកុំជ្រៀតជ្រែកប្រព័ន្ធយុត្តិធម៌កម្ពុជា

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ រំឭកឱ្យអ្នករាយការណ៍ពិសេសលោកស្រី រ៉ូណា ស្មីត បំពេញការងារតាមតួនាទីឱ្យបានត្រឹមត្រូវ កុំជ្រៀតជ្រែកកិច្ចការប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។​

រូបភាព ទង់ជាតិកម្ពុជា ទង់ជាតិសហភាពអឺរ៉ុប រូបភាពកសិករប្រមូលស្រូវ និងរូបភាពតវ៉ារបស់កម្មករ។

អឺរ៉ុបបញ្ចប់របាយការណ៍ព្យួរប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្នដល់កម្ពុជា

សហភាពអឺរ៉ុបនៅថ្ងៃអង្គារម្សិលមិញប្រកាសថា បានបញ្ចប់របាយការណ៍ស្តីពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្ន ហើយបានបញ្ជូនរបាយការណ៍នេះឱ្យរដ្ឋាភិបាលកម្ពុជារយៈពេល១ខែដើម្បីឆ្លើយតប។

លោក សម រង្ស៊ី ប្រាប់ប្រទេសជិតខាងឱ្យជួយស្តារប្រជាធិបតេយ្យដើម្បីទប់ស្កាត់វ​ត្តមានមូលដ្ឋានទ័ពចិន

លោក សម រង្ស៊ី បានប្រាប់ទៅកាន់ប្រទេសជិតខាង ឱ្យជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីទប់ស្កាត់វត្តមានយោធាចិន​នៅក្នុងតំបន់ ដែលអាចកើតចេញពីទំនាក់ទំនងរវាងកម្ពុជា-ចិន។

ឯកអគ្គរដ្ឋទូតរបស់អាល្លឺម៉ង់ចាប់ដៃជាមួយលោក កឹម សុខា ក្រោយពេលបញ្ចប់កិច្ចពិភាក្សារយៈពេលជិត២ម៉ោង នៅគេហដ្ឋានលោក កឹម សុខា នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទូតអាល្លឺម៉ង់ពិភាក្សាពីការកសាងលទ្ធិប្រជាធិបតេយ្យជាមួយលោក កឹម សុខា

ឯកអគ្គរដ្ឋទូតរបស់អាល្លឺម៉ង់នៅព្រឹកថ្ងៃអង្គារនេះ បានទៅសួរសុខទុក្ខលោក កឹម សុខា សាកសួរពីបញ្ហាសុខភាព និងបានពិភាក្សាពីការកសាងលទ្ធិប្រជាធិបតេយ្យ។​

(ឆ្វេង) លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (កណ្ដាល) លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង (ស្ដាំ) លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។

លោក ហ៊ុន ម៉ាណែត៖ ប្រជាជនត្រូវការរស់នៅជុំគ្នាមិនប្រកាន់និន្នាការឬសាសនា

កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ គឺលោក ហ៊ុន ម៉ាណែត លើកឡើងថា ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះប្រជាពលរដ្ឋចូលរួមអបអរកុះករ ហើយថា នេះជាអ្វីដែលពួកគាត់ចង់បានគឺរស់នៅជុំគ្នាដោយមិនប្រកាន់និន្នាការ ឬសាសនា។​

លោក កឹម សុខា

លោក ​កឹម សុខា ថ្លែង​ជា​សាធារណៈ​លើក​ដំបូង​ក្រោយ​ជាប់​ឃុំ​រយៈ​ពេល​២​ឆ្នាំ

ប្រធាន​អតីត​គណ​បក្សសង្គ្រោះជាតិ​ លោក កឹម សុខា បាន​ថ្លែង​សុំ​ទោស​ទៅ​ដល់​សាធារណជន​ចំពោះ​​ការ​បដិសេធ​​ផ្ដល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ ដោយ​ថា​ ការ​ដាក់​លក្ខខណ្ឌ​របស់​តុលាការ​ធ្វើ​ឱ្យ​លោក​ពិបាក​ក្នុ​ងការ​និយាយ​ស្ដី។

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល ចាប់​ដៃ​ជាមួយ​អគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី Eva Nguyen Binh នៅ​ឯ​គេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

មន្ត្រី​ប្រាប់​ថា ជំនួប​លោក កឹម សុខា និង​មន្ត្រី​ទូត​បារាំង​ជជែក​អំពី​ផ្លូវ​ទៅ​រក​ប្រជាធិបតេយ្យ

ប្រធាន​ខុទ្ទកាល័យរបស់លោក កឹម សុខា បាន​ថ្លែង​ថា មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​រូប​នេះ និង​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​ខ្លះៗ​អំពី​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​កសាង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​នោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ