លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោក ហ៊ុន សែន បញ្ជា​​ឱ្យ​បញ្ចេញ​ទ័ព​ និង​អាវុធ​ទប់​ស្កាត់​​ចលនា​​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជា​ទៅ​កម្លាំងកង​ទ័ព​នៅ​ថ្ងៃ​នេះ ឱ្យ​បង្ក្រាប​​ទៅ​លើ​ក្រុម​អ្នក​គាំ​ទ្រ​ដំណើរ​វិល​ត្រឡប់​មក​វិញ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ដែល​បាន​ប្រកាស​អំពី​គម្រោង​វិល​ត្រឡប់​មក​វិញ​នៅ​ខែ​ក្រោយ​នេះ។

សម រង្សុី

តុលាការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី និងភរិយា ព្រមទាំងបក្សពួក​៧នាក់ផ្សេង​ទៀតពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ

តុលាការរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី និងភរិយាពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលក្រោយលោក សម​ រង្ស៊ី អំពាវនាវកងកម្លាំងប្រដាប់អាវុធឱ្យចូលរួមជាមួយគាត់ក្នុងការ​ទម្លាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃទី៩ វិច្ឆិកាខាងមុខ​។

ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក​ ហ៊ុន​ សែន​ គំរាម​អ្នកគាំទ្រ​ដំណើរ​វិលត្រឡប់​លោក​ សម​ រង្ស៊ី​

មេដឹកនាំ​បក្ស​កាន់អំណាច​ លោក​ ហ៊ុន​ សែន​ គំរាម​​អ្ន​កគាំ​ទ្រ​ចលនា​​លោក​ សម​ រង្ស៊ី​ ​ថា បានផុងខ្លួនប្រព្រឹតបទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ តែថា​ អ្នក​ដែល​ចេញ​សារភាព​ នឹង​ត្រូវលើ​កលែងទោស​។

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ

អតីតមន្ត្រី CNRP ៣រូបរងការចោទក្រោយផ្តល់បទសម្ភាសន៍បញ្ជាក់ជំហរនយោបាយ

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ(CNRP)​កើនឡើង៣នាក់ដែលត្រូវតុលាការចោទប្រកាន់បន្តបន្ទាប់ក្រោយពីផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន វីអូអេ និង អាស៊ីសេរី ដែលបញ្ជាក់ពីគោលជំហរនយោបាយ។

លោក ហ៊ុន សែន

លោក ហ៊ុន សែនថា ឆ្នាំនេះកម្ពស់ទឹក១ម៉ែត្រក៏រៀបចំពិធីបុណ្យអំទូកដើម្បីឈ្នះលោក សម រង្ស៊ី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នៅឆ្នាំនេះទោះបីជាកម្ពស់ទឹកទន្លេទាបសល់ត្រឹម១ម៉ែត្រ ក៏ត្រូវរៀបចំពិធីបុណ្យអុំទូកដែរ ដោយថា ដើម្បីយកឈ្នះលោក សម រង្ស៊ី ដែលប្រកាសចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា។

លោក ហ៊ុន សែន

លោកហ៊ុន សែនថា កម្ពុជាសល់មាស៣០តោននិងចំណូលពន្ធកើនឡើង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាមិនរស់ចាំតែជំនួយគ្រប់យ៉ាងពីបរទេសទៀតនោះទេ ដោយថាពេលនេះ កម្ពុជាសល់មាស៣០តោន ប្រាក់បម្រុង១៥ពាន់លានដុល្លារ និងចំណូលពន្ធបានលើសពីការរំពឹងទុក។

លោក ស ថេត

លោក ស ថេត ថាសមត្ថកិច្ច​កំពុង​ស៊ើបអង្កេតករណី​ហិង្សា​លើអតីតចៅសង្កាត់ CNRP​

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានឱ្យដឹងថា ខាងសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតករណីហិ​ង្សា​​លើអតីតចៅសង្កាត់នៅកោះដាច់ មកពីគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ និងអតីត​ប្រធានក្រុមអង្គ​រក្សអតីតមេបក្សនេះ។

ម៉ោញ សារ៉ាត

តុលាការ ​នឹង​ចេញ​ដីការ​តាម​ចាប់ខ្លួន​អតីតប្រធាន​​បក្ស​ប្រឆាំងប្រចាំ​​ខេ​ត្ត​ឧត្តរមា​នជ័យក្រោមបទ«រួមគំនិតក្បត់»

មន្ត្រី​ជាន់ខ្ពស់​សាលាដំបូង​ខេ​ត្ត​ឧត្តមា​នជ័យ​អះអាង​ថា​ ខ្លួន​នឹង​ចេញដីកា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​អតីត​ប្រធាន​គ​ណ​​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​នេះ​ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ថា​«រួមគំនិតក្បត់​» ប្រឆាំង​រដ្ឋាភិបាល​។

រ៉ូណា ស្មីត

អ្នក​រាយ​ការណ៍​ពិសេស​ UN​ ប្រកាស​មិន​គាំ​ទ្រ​លោក សម រង្ស៊ី ចង់​ផ្តួល​រំលំ​រដ្ឋា​ភិបាល​​

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ប្រកាសមិនគាំទ្រលោក សម រង្ស៊ី កៀងគប្រជាពលរដ្ឋឱ្យចូលរួមដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលកំពុងដឹកនាំដោយលោក ហ៊ុន សែននោះទេ។​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកជិន ម៉ាលីនសង្ស័យការផ្សព្វផ្សាយករណីវាយមន្ត្រីបក្សប្រឆាំងជាការរៀបចំទម្លាក់កំហុសលើរដ្ឋាភិបាល

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ ស្វែងរកការពិត ជុំវិញករណីប្រើហិង្សាទៅលើអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ ដើម្បីបង្ហាញដល់សាធារណជន ជៀសវាងការចោទប្រកាន់ណាមួយមកលើរដ្ឋាភិបាល។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ