ពលរដ្ឋ​នៅ​កោះកុង​ជិត​១​ពាន់​គ្រួសារ​រក​អន្តរា​គមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​ឱ្យ​ជួយ​ដោះស្រាយ​រឿង​ដី​ធ្លី

ប្រជាពលរដ្ឋជិត១ ០០០គ្រួសារ នៅស្រុកចំនួន៣ ក្នុងខេត្តកោះកុង រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយ​ដោះស្រាយវិវាទដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា​ លី យ៉ុងផាត់។ 

លោក យួន ឈីវ ជាអ្នកសារព័ត៌មានមួយរូបនៅខេត្តកោះកុង កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុកលោក យួន ឈីវ)

តុលាការ​ផ្តន្ទាទោស​អ្នក​សារព័ត៌មាន​ម្នាក់​នៅ​ខេត្ត​កោះកុង​ឱ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​ ពាក់ព័ន្ធ​ការ​រាយការណ៍​ពី​វិវាទ​ដីធ្លី

សាលាដំបូងខេត្តកោះកុង បាន​ផ្តន្ទាទោស​អ្នក​សារព័ត៌មានប្រចាំខេត្តនេះឱ្យជាប់ពន្ធនាគារ១ឆ្នាំ ពីបទ​«ញុះញង់​​​​បង្ក​​ភាព​​វឹកវរ​​ដល់​​សន្តិសុខ​សង្គម» បន្ទាប់ពីអ្នកសារព័ត៌មាន​រូបនេះត្រូវបានមន្ត្រី​នគរ​បាល​​ ​កោះហៅទៅសាកសួរ​ជុំវិញការ​ផ្សព្វ​ផ្សាយ​ថា អភិបាលរងខេត្តកោះកុង «ឃោរឃៅបំផុត​ធ្វើ​បាបពលរដ្ឋ»។

ប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់ នៅចំណុចផ្លូវព្រែកហូរ ត្រង់ភូមិសាស្ត្រព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

លោក ហ៊ុន​ សែន បញ្ជាឱ្យ​ប្រគល់យានយន្តដឹកលើសទម្ងន់ជាង២០០គ្រឿងទៅម្ចាស់វិញ ក្រោមលក្ខ​ខណ្ឌ​ពិ​ន័យតាមច្បាប់

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅ​ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យប្រគល់យានយន្តដឹកជញ្ជូនលើសទម្ងន់​ជាង២០០គ្រឿងទៅម្ចាស់ដើមវិញមុនកាលកំណត់ តែភ្ជាប់លក្ខខណ្ឌដោយតម្រូវឱ្យម្ចាស់​បង់ប្រាក់ពិន័យជាមុនសិន។

សមត្ថកិច្ច​ចាប់​ខ្លួន​អតីត​សកម្មជន​បក្ស​ប្រឆាំង​២​នាក់​ទៀត​ ករណី​ញុះញង់​និង​ក្លែង​បន្លំ​ឯកសារ

សមត្ថកិច្ចបានឃាត់ខ្លួនអតីតសកម្មជនគណបក្សសង្រ្គោះជាតិ២នាក់បន្ថែមទៀត កាលពីម្សិលមិញ ដោយពួកគេទាំងពីរនាក់នោះត្រូវបាននគរបាលបញ្ជូនទៅឃុំខ្លួនហើយដែរ ក្រោមបទចោទប្រកាន់ «ញុះញង់បង្កភាពវឹកវរ​ដល់សន្តិសុខសង្គម និងក្លែងបន្លំលិខិតឯកសារសាធារណៈ»។

ក្រសួងរ៉ែ បំភ្លឺ​ជុំវិញ​ការ​ចាប់​ខ្លួន​ក្រុម​នាវិក​ដែល​លួច​ប្រេងឆៅ​របស់​កម្ពុជា

ក្រសួងរ៉ែ និងថាមពល អះអាងថា ការចាប់ខ្លួនក្រុមនាវិកនិងនាវាពាក់ព័ន្ធនឹងបទល្មើសលួចប្រេងនៅកម្ពុជានៅក្នុង​ទឹកដីឥណ្ឌូនេស៊ី នា​ពេល​កន្លងទៅ ដោយសារ​តែមាន​កិច្ចសហការល្អរវាងប្រទេសជាសមាជិកអាស៊ាន។

លោក យឹម ស៊ីណន អតីតប្រធានប្រតិបត្តិនៃចលនាយុវជនអតីតបក្សសង្រ្គោះជាតិនៅកូរ៉េខាងត្បូង។ (ហ្វេសប៊ុក៖ Yim Sinorn )

មន្ត្រី​ថា​មាន​តែ​តុលាការ​ទើប​មាន​សិទ្ធិ​ដក​បទ​ចោទ​លើ​លោក​ យឹម ស៊ីណន​ និង​បក្ខពួក

មន្ត្រីក្រសួងយុត្តិធម៌លើកឡើងថា ការសម្រេចដករាល់ការចោទប្រកាន់ទាំងឡាយទៅលើលោក យឹម ស៊ីណន និង​បក្ខពួក ដែលជាអតីតសកម្មជនបក្សប្រឆាំង បាន​ឬមិនបានអាស្រ័យលើសិទ្ធិសម្រេចរបស់តុលាការតែប៉ុណ្ណោះ។

អគ្គនាយក​ពន្ធដារ​ពន្យារពេល​បង់​ពន្ធ​អចលន​ទ្រព្យ​រហូត​ដល់​ចុង​ខែ​តុលា​ឆ្នាំ​នេះ

អគ្គនាយកដ្ឋាន​ពន្ធដារ សម្រេចពន្យារពេល​​ការ​បង់ពន្ធ​លើ​អចលនទ្រព្យ​រហូត​ដល់​​ចុង​ខែតុលា ឆ្នាំ​​២០២១ ខណៈ​​ម្ចាស់​អចលនទ្រព្យ​មួយ​ចំនួន​ទៀតនៅ​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ប្រភេទ​នេះ​នៅឡើយ។

អតីត​ប្រធាន​ចលនា​យុវជន​ CNRP​ នៅកូរ៉េខាងត្បូង​ ស្នើ​​លោក​ ហ៊ុន សែន​ ដក​ការ​ចោទ​ប្រកាន់​លើ​ក្រុម​ខ្លួន​

អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន បានស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយស្នើដល់អាជ្ញាធរមានសមត្ថកិច្ចដកការចោទប្រកាន់ទាំងឡាយទៅលើខ្លួននិង​បក្ខពួក ​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍វិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

រថយន្តពន្ធនាគារដឹកកុមារា កាក់ សុវណ្ណច្ឆ័យ ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

តុលាការ​បដិសេធ​សំណើ​មេធាវី​សុំ​គ្រូពេទ្យ​ជំនាញ​អូទីហ្សឹម​ចូលរួម​សវនាការ​កុមារា​ កាក់ សុវណ្ណច្ឆ័យ

​ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់មេធាវីកុមារា កាក់ សុវណ្ណច្ឆ័យ ដែលស្នើសុំឱ្យមានគ្រូពេទ្យជំនាញ​ចូលរួមសវនាការ ដើម្បីពិនិត្យស្ថានភាពកូនក្ដី ខណៈម្ដាយកុមាររូបនេះបានអះអាងថា កូនប្រុសរបស់ខ្លួនមានជំងឺអូទី​ហ្សឹមប្រចាំកាយ។

ក្រសួង​ព័ត៌មាន​ប្តេជ្ញា​រៀបចំ​ស្នើ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឱ្យ​បាន​ឆាប់ ​

ក្រសួងព័ត៌មាន ប្តេជ្ញាចិត្តខិតខំ​ស្នើច្បាប់​ស្តីពី«សិទ្ធិទទួលបានព័ត៌មាន»​ចេញជាផ្លូវការ​ស្របតាមនីតិវិធីច្បាប់ឱ្យបានកាន់តែឆាប់ ក្រោយពីស្ថាប័ននេះបានធ្វើសេចក្តីព្រាងច្បាប់មួយនេះមិនក្រោម៥ឆ្នាំនោះទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ