ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ២០២២​ ប្រជា​ពលរដ្ឋ​ប្រមាណ១០០នាក់ តំណាង​ពលរដ្ឋ​ជាង​២០០គ្រួសារកំពុង​មាន​ជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន (ឡាន​ហ្វេង និង ​រួយ​ហ្វេង) ស្ថិត​នៅ​ឃុំ​ប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឡើងទៅប្រមូល​ផ្ដុំនៅមុខ​តុលាការ ដើម្បីតាមដាន និងលើកទឹកចិត្តដល់តំណាងជនជាតិដើមភាគតិចកួយ ៥នាក់ បានទៅបំភ្លឺជាលើកទី២ តាម​ដីកា​កោះ​​​របស់​តុលាការ​ខេត្ត​ព្រះ​វិហារ ក្រោមបទចោទ «ការគំរាមកំហែងថានឹងសម្លាប់ និងគំរាមកំហែងថានឹងធ្វើឱ្យខូចខាត» ទៅតាមបណ្តឹងរបស់បុគ្គលឈ្មោះ លី គឹមស្រេង ដែលបានធ្វើសកម្មភាព​ឈូសឆាយដីកំពុងមានជម្លោះរវាងពលរដ្ឋនិងក្រុមហ៊ុនចិន។

ជនជាតិដើម​ភាគតិច​នៅ​ខេត្តព្រះវិហារ ស្នើ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ក្រោយ​ជាប់​បណ្ដឹង​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី

ជនជាតិដើមភាគតិចកួយ ចំនួន៥នាក់ បាន​ស្នើ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួក​គេ ក្រោយ​ជាប់​បណ្ដឹងពាក់​ព័ន្ធ​រឿង​ជម្លោះដីធ្លីជាមួយក្រុម​ហ៊ុន​ចិន ស្ថិត​នៅ​ឃុំ​ប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ជនជាប់ឃុំម្នាក់ដែលជាអតីត​មេដឹកនាំ-សកម្មជន​បក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ ស្ថិតក្នុងរថយន្តពន្ធនាគារ ក្នុងដំណើរចូលរួមសវនាការ ក្រោម​បទចោទ​ប្រកាន់ «រួមគំនិតក្បត់» ពាក់ព័ន្ធការ​ប៉ុន​ប៉ង​និង​គាំទ្រ​ដំណើរ​វិល​ត្រលប់​មិនបានសម្រេច​របស់​លោកស្រី មូរ សុខ​ហួរ រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

តុលាការផ្ដន្ទាទោសអតីតមេដឹកនាំនិងសកម្មជនបក្សប្រឆាំងជិត៤០នាក់ ចន្លោះពី៥ទៅ៧ឆ្នាំ ពីបទចោទ «រួមគំនិតក្បត់»

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោស​អតីត​មេដឹកនាំ​ និង​​សកម្មជន​បក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​ ចំនួន៣៧​នាក់ ក្នុងនោះ ៣៦នាក់ជាប់ពន្ធនាគារ​ចន្លោះ៥ទៅ៧ឆ្នាំ ក្រោម​បទចោទ​ប្រកាន់ «រួមគំនិតក្បត់» ខណៈម្នាក់ក្នុងចំណោមនោះរួចផុតបទចោទ ពាក់ព័ន្ធការ​ប៉ុន​ប៉ង​និង​គាំទ្រ​ដំណើរ​វិល​ត្រលប់​មិនបានសម្រេច​របស់​លោកស្រី មូរ សុខ​ហួរ។

លោក កឹម សុខា អំឡុងពេលចូលរួមសវនាការដែលប្រើពេលវេលាជាង១៣ម៉ោង ក្នុងការជំនុំជម្រះដើម្បីរកភាពត្រឹមត្រូវ សម្រាប់សំ​​ណុំ​​រឿង​ព្រហ្មទណ្ឌក្រោមបទ«គប់គិតជាមួយរដ្ឋបរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល តាមររយៈបដិវត្តន៍ពណ៌​​នៅ​​កម្ពុជា» នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

តុលាការបញ្ចប់សេចក្ដីសន្និដ្ឋានស្ថាពរនិងកំណត់ថ្ងៃប្រកាសសាលក្រមករណីលោក កឹម សុខា នៅដើមខែមីនា ឆ្នាំ២០២៣

សវនាការដែលប្រើពេលវេលាជាង១៣ម៉ោង ក្នុងការជំនុំជម្រះដើម្បីរកភាពត្រឹមត្រូវ សម្រាប់សំ​​ណុំ​​រឿង​ព្រហ្មទណ្ឌក្រោមបទ«គប់គិតជាមួយរដ្ឋបរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល តាមររយៈបដិវត្តន៍ពណ៌​​នៅ​​កម្ពុជា»នេះ ត្រូវបានក្រុមប្រឹក្សា​​ជំនុំ​​ជម្រះនៃតុលាការថ្នាក់ទាប សម្រេចនឹងចេញ​​​សាល​​​ក្រម​​​នៅដើមខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្រុមស្ត្រីថ្ងៃសុក្រ ដែលជាភរិយារបស់សកម្មជនបក្សប្រឆាំងចំនួន៣រូបបានកោរសក់ នៅពីមុខការិយាល័យ​សហភាព​អឺរ៉ុប និងបន្តតាមដានញត្តិ ដើម្បីស្នើកិច្ចអន្តរាគមន៍រកយុត្តិធម៌ឱ្យសាច់ញាតិខ្លួនកំពុងជាប់ឃុំ នៅរាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

កូនស្ត្រីថ្ងៃសុក្រ អំពាវនាវទៅអាជ្ញាធរដោះលែងឪពុករបស់ខ្លួន ដើម្បីបានជួបជុំគ្រួសារធ្វើបុណ្យសពឱ្យម្ដាយ

កូន​ប្រុស​របស់​​ស្ត្រីថ្ងៃសុក្រ​ម្នាក់​​ដែល​​ទើ​ប​​នឹង​​ស្លាប់ អំពាវ​នាវ​ទៅ​អាជ្ញាធរ​ដោះលែង​ឪពុក​របស់​ខ្លួន​​ដែល​​ជា​អតីត​​​​​សមាជិក​ក្រុមប្រឹក្សា​​ខេត្ត​ព្រៃវែង​មក​ពី​គណបក្សប្រឆាំង ដើម្បីបានជួបជុំគ្រួសារធ្វើបុណ្យសពឱ្យ​ម្តាយ​​ ខណៈឪពុករបស់លោកជាប់​ឃុំ​​ក្នុងពន្ធនាគារ​​ជាង​​​២០ខែ​ទាំង​អយុត្តិធម៌។

អ្នកថតរូបឱ្យស្ថាប័នសារព័ត៌មានមួយ ត្រូវបានអាជ្ញាធរហាមចូលជិតនឹងទីតាំងតវ៉ា អំឡុងពេលចុះតាមដានករណីកូដករប្រមូលផ្ដុំធ្វើកូដកម្ម​នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

សង្គមស៊ីវិលបារម្ភពីលំហសិទ្ធិទទួលបានព័ត៌មាន ខណៈសេចក្ដីព្រាងច្បាប់ដែលតាក់តែង៩ឆ្នាំមកហើយនៅមិនទាន់អនុម័ត

ក្រុមអង្គការសង្គមស៊ីវិល បង្ហាញការ​ព្រួយ​បារម្ភ​ពី​លំហ​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន ខណៈសេចក្ដីព្រាងច្បាប់​ស្តីពី «សិទ្ធិ​ទទួលព័ត៌មាន» ដែលបានតាក់តែងឡើង​រយៈពេល​៩ឆ្នាំមក​ហើយ នៅមិនទាន់​ត្រូវបានរដ្ឋាភិបាលអនុម័ត។

អាជ្ញាធរខណ្ឌចំការមន មកពិនិត្យទីតាំងផ្ទុះគ្រាប់បែកដៃដែលត្រូវបានជនអនាមិកមកផ្លុងចោលនៅក្បែររដ្ឋសភាជាតិ និងក្រុមហ៊ុនណាហ្គាវើលដ៍២ ដោយហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

តំណាង​អយ្យការ​កំពុង​សាកសួរ​ជនសង្ស័យ​ដែល​បង្កប់​គ្រាប់បែកដៃ​ក្នុង​នំខេក ក្បែរ​ក្រុមហ៊ុន​ណាហ្គាវើលដ៍

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា តំណាងអយ្យការកំពុងសាកសួរជនសង្ស័យជាជនជាតិចិន និងខ្មែរ ចំនួន៥នាក់​ ដែល​ជាប់​ពាក់ព័ន្ធនឹងករណីបង្កៃ​​​គ្រាប់​​បែក​ដៃក្នុង​នំខេក ​នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីពាក់កណ្ដាលខែនេះ ស្ថិតនៅសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

តុលាការ​បង្គាប់​ឱ្យ​ភាគី​ក្នុង​សំណុំរឿង​លោក កឹម សុខា ដាក់​និក្ខេបបទ​មុន​នឹង​ធ្វើ​សេចក្ដី​សន្និដ្ឋាន

នៅសល់ពេលតែ២ថ្ងៃទៀតទេ ដល់​ពេលដែលភាគីពាក់ព័ន្ធនានា​​នៅក្នុង​សំណុំរឿង​ព្រហ្ម​ទណ្ឌ​ «រួម​គំនិត​​ក្បត់​ជាតិ​​ ហើយ​ចង់​​​ផ្ដួល​​​រំលំរដ្ឋាភិបាល» ត្រូវ​​ឡើង​ការ​ពារ​ពី​​ការ​​ដាក់​​បន្ទុក និង​​​ដោះ​​​​បន្ទុក​​របស់​​ខ្លួន ខណៈមេធាវីការពារសិទ្ធិ​​ឱ្យ​​លោក កឹម សុខា អះអាងថា ខ្លួន​កំពុង​​ពិចារ​​​​ណា​​​​ក្នុង​​ការ​ដាក់​និក្ខេប​បទ ឬ​សារណា នេះទៅតាមការ​​កំ​​ណ​​ត់​​របស់តុលាការ។

មេធាវីការពារក្ដីឱ្យលោក សុន ឆ័យ គ្រោងប្ដឹងសាទុក្ខទៅតុលាការកំពូលនាពេលឆាប់ៗនេះ

មេធាវីការពារក្ដីឱ្យលោក សុន ឆ័យ គ្រោងដាក់ពាក្យបណ្ដឹងសាទុក្ខនៅតុលាការកំពូលនាពេលឆាប់ៗនេះ ដើម្បីច្រាន​ចោលសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានសម្រេចឱ្យ​អនុប្រធានគណបក្សភ្លើងទៀនរូបនេះមានទោស ព្រមទាំង​បង្កើន​ប្រាក់សំណង​ជំងឺ​ចិត្ត​ដែល​តុលាការ​បង្គាប់​ឱ្យផ្ដល់ជូនទៅបក្សកាន់អំណាចដល់ចំនួន​ ១លាន​ដុល្លារអាមេរិក។

ម្ដាយទារករងគ្រោះថ្នាក់ចរាចរណ៍ ស្នើតុលាការពន្លឿននីតិវិធីស្វែងរកយុត្តិធម៌ ក្រោយកូនទទួលមរណភាព

ស្រ្តីជាជនរងគ្រោះ​ និងជាម្តាយទារក ​ក្នុង​ករណី​​គ្រោះថ្នា​ក់​ចរាចរណ៍ ស្នើ​តុលាការ​​ពន្លឿននីតិវិធីក្នុងការ​ស្វែងរកយុត្តិធម៌ និងចាត់វិធានការ​ទៅលើជនបង្ក​ ក្រោយកូនរបស់ខ្លួនបានទទួលមរណ​ភាព។ 

សាលាឧទ្ធរណ៍​បង្កើន​ប្រាក់សំណង​ជំងឺចិត្ត​ឱ្យ​ទៅ​បក្សកាន់អំណាច​ដល់ ១លានដុល្លារ ក្នុង​សំណុំរឿង​លោក សុន ឆ័យ

សាលា​ឧទ្ធរណ៍រាជធានីភ្នំពេញ​​ នៅ​ថ្ងៃ​ពុធ​ម្សិលមិញនេះ ​បាន​​តម្កល់​​សេចក្ដីសម្រេច​​​ក្នុង​​សំណុំ​រឿង«​​បរិហារកេរ្តិ៍​»របស់​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ លោក​ សុន ឆ័យ និង​សម្រេចបង្កើនប្រាក់សំណងជំងឺចិត្តដែលតុលាការបង្គាប់ឱ្យផ្ដល់ជូនទៅបក្សកាន់អំណាចដល់ចំនួន១លាន​ដុល្លារអាមេរិក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ