(ស្ដាំ) លោក គង់ រ៉ៃយ៉ា បេក្ខភាពគណបក្សភ្លើងទៀនឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។

បក្សកាន់អំណាច​មិន​ទទួល​យក​ការ​សម្របសម្រួល​របស់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឃុំ-សង្កាត់​ខេត្តកំពង់ចាម​ដែល​ប្ដឹង​លើ​បក្សភ្លើងទៀន

គណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ខេត្តកំពង់ចាម បានបញ្ជូនបណ្ដឹងគណបក្សប្រជាជនកម្ពុជាទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោតក្រោយពីគណបក្សកាន់អំណាចមិនទទួលយកការសម្របសម្រួល ដោយទាមទារដកបេក្ខភាពពីបក្សភ្លើងទៀនទាំង១១នាក់ចេញបញ្ជីបោះឆ្នោត។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្នុងថ្ងៃហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

បក្សភ្លើងទៀន​នឹង​ពិនិត្យ​ឡើងវិញ​ពាក់ព័ន្ធ​ការតែងតាំង​លោក សុន ឆ័យ ជា​អនុ​ប្រធានបក្ស តាម​សំណើ​ក្រសួងមហាផ្ទៃ

មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន អះអាងថា គណបក្សខ្លួននឹងពិនិត្យឡើងវិញពាក់ព័ន្ធការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានបក្ស តាមសំណើក្រសួងមហាផ្ទៃ បន្ទាប់ពីក្រសួងចេញលិខិតមួយថា ការតែងតាំងនេះជាការអនុវត្តផ្ទុយពីលក្ខន្តិកៈរបស់គណបក្ស។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន រួមនឹងមន្ត្រី និងសកម្មជនបក្សផ្សេងទៀត ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

ក្រសួង​មហាផ្ទៃ​ថា​ការ​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្សភ្លើងទៀន ផ្ទុយ​ពី​លក្ខន្តិកៈ

​ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សភ្លើងទៀន ​ពិនិត្យឡើងវិញ និងអនុវត្តតាមលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួង​ ក្រោយរកឃើញថា ការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានបក្សនេះកន្លងមក គឺធ្វើឡើងផ្ទុយពីលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់នៅក្រសួង។

ផ្លាកគណបក្សកម្ពុជានិយម ដែលទុកសម្រាប់លើកបង្ហាញបម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ នៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រសួងមហាផ្ទៃ​បញ្ជា​សាលា​រាជធានីភ្នំពេញ​សម្រួល​ឱ្យ​បក្សកម្ពុជានិយម​បាន​លើកស្លាក

ប្រតិកម្មរបស់ក្រសួងមហាផ្ទៃនៅពេល​នេះ ក្រោយពី «គណបក្សកម្ពុជានិយម» ព្យាយាមលើកស្លាក​​​គ​​​ណ​​​​​​​បក្ស​​​របស់ខ្លួននៅលើទីតាំងសាធារណៈមិនបានជោគជ័យ ខណៈអាជ្ញាធរមូលដ្ឋាន​​​នៅក្នុង​​​សង្កា​​​​​ត់​​​​រលួ​​សព្យាយាមជំទាស់ និងបិទសិទ្ធិមិនឱ្យលើកស្លាកទៅតាមការស្នើសុំឡើយ។

លោក ស ឡុងដេត ប្រធានក្រុមការងាររាជធានី រួមនឹងក្រុមការងារនៃគណបក្សភ្លើងទៀន បើកកិច្ចប្រជុំអំពីការជ្រើសរើសភ្នាក់ងារ និងការលើកស្លាកគណបក្ស ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។

បក្សភ្លើងទៀនចោទអាជ្ញាធរសង្កាត់ទួលសង្កែទី១ថាផ្ដួលរំលំផ្លាកគណបក្សនៅទីតាំងសាធារណៈ

គណបក្សភ្លើងទៀន ចោទប្រកាន់អាជ្ញាធរសង្កាត់ទួលសង្កែទី១ ថាបាន​កាប់​បំផ្លាញ និង​ផ្ដួល​រំលំ​ផ្លាក​​​គណ​​បក្ស​​​ក្រៅរដ្ឋាភិបាល​មួយ​នេះ ខណៈអាជ្ញាធរ​បាន​ចេញ​គោល​ការណ៍​បិទ​ផ្លូវ​មិន​​​ឱ្យគណ​​បក្ស​​ភ្លើង​​​ទៀនបន្តលើកផ្លាកនៅតាមទីតាំងសាធារណៈ បើទោះជាគណបក្សបានជូនដំណឹងរួច​ហើយ​​​ក្ដី។

មន្ត្រីជាន់ខ្ពស់តំណាងក្រសួងយុត្តិធម៌ ជួបពិភាក្សាជាមួយជាមួយលោក សុន ឆៃ អនុប្រធានគណបក្សភ្លើងទៀន នាទីស្តីការក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងការស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។

បក្សភ្លើងទៀន​ស្នើ​ឱ្យ​ក្រសួងយុត្តិធម៌​ពន្យារ​នីតិវិធី​តុលាការ​លើ​សកម្មជន​ក្នុង​អំឡុង​ពេល​បោះឆ្នោត

គណបក្សភ្លើងទៀន បានស្នើ​ក្រសួងយុត្តិធម៌​អន្តរាគមន៍ទៅស្ថាប័នតុលាការពន្យារពេលការ​អនុវត្តនីតិវិធីតុលាការលើសកម្មជនរបស់ខ្លួននៅក្នុងអំឡុងពេលបោះឆ្នោតឃុំសង្កាត់​ ប៉ុន្តែមន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​ឆ្លើយតបថា ក្រសួងមិនអាចលូកដៃបានឡើយ។

សកម្មភាពលើកស្លាកគណបក្សភ្លើងទៀន ខេត្តពោធិ៍សាត់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

បក្សភ្លើងទៀន​ដាក់​ភស្តុតាង​ទៅ​ក្រសួងមហាផ្ទៃ​សុំ​កិច្ចអន្តរាគមន៍​លើ​ការ​ធ្វើទុក្ខ​ផ្នែក​នយោបាយ

គណបក្សភ្លើងទៀន បានដាក់ភស្តុតាងមួយចំនួន​ទៅ​ក្រសួង​មហា​ផ្ទៃ​​ ដោយ​​មាន​ភ្ជាប់​ទៅ​ជាមួយ​បញ្ជី​​​ឈ្មោះ​​​​​​​​​មន្ត្រីបក្ស​ផង ដើម្បីសុំកិច្ច​អន្តរាគមន៍ ក្រោយ​គណបក្សមួយនេះ​រក​ឃើញ​ថា អា​ជ្ញា​​​ធរ​នៅ​ថ្នាក់​​​​មូល​ដ្ឋាន​នៅបន្តគំរាម​កំហែងនិង​ធ្វើទុក្ខ​បុកម្នេញ​​ផ្នែក​នយោ​​បា​​យ នៅមុ​​​ន​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​រើស​​​ក្រុម​​​ប្រឹក្សា​ឃុំ-​​សង្កាត់ឈានចូលមកដល់។

ផ្លាកគណបក្សកម្ពុជានិយម ដែលទុកសម្រាប់លើកបង្ហាញបម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ នៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គណបក្សកម្ពុជានិយម ស្នើ​ក្រសួងមហាផ្ទៃ​ជួយ​អន្តរាគមន៍​ដើម្បី​បាន​លើកផ្លាក​គណបក្ស​នៅ​សង្កាត់រលួស

គណបក្សកម្ពុជានិយម បានស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ដើម្បីបើក​ផ្លូវ​ឱ្យ​គណ​បក្ស​​​ថ្មី​ថ្មោ​​ង​​​​​​​​​​​មួយ​នេះបាន​លើកផ្លាកគណបក្ស​នៅទីសាធារណៈដូចគណបក្សប្រជាជនកម្ពុជាដែរ ខ​​ណៈ​​​​​​​​អាជ្ញាធរសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មិនអនុញ្ញាត​ឱ្យគណបក្សនេះលើកផ្លាក។

លោក សៀម ភ្លុក និងមេធាវី ជូង ជូងី ធ្វើដំណើរចាកចេញពីតុលាការកំពូល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងមហាផ្ទៃ​ធានា​មិន​ឱ្យ​លោក សៀម ភ្លុក រត់ចេញពី​កម្ពុជា​ឡើយ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃព្រមានថា ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក នឹងមិនអាចគេចចេញពីសំណាញ់ច្បាប់កម្ពុជាបានឡើយ បើទោះជាលោកបានព្យាយាមដល់ទៅ២លើកមិនចូលទៅបំភ្លឺនៅតុលាការតាម​បណ្ដឹងរបស់ក្រសួងក៏ដោយ។

លោក សុន ឆ័យ និងមន្ត្រីតំណាងគណបក្សភ្លើងទៀន ចូលរួមកិច្ចប្រជុំ ស្ដីពីដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។

បក្សភ្លើងទៀន​គ្រោង​ដាក់​លិខិត​ជាថ្មី​ទៅ​ក្រសួងមហាផ្ទៃ​ឱ្យជួយ​អន្តរាគមន៍​រឿង​ហិង្សា​នយោបាយ

មន្រ្តី​ជាន់ខ្ព​ស់​គណបក្សភ្លើងទៀន បញ្ជាក់ថា ខ្លួន​នឹងដាក់លិខិតជាថ្មីទៀត​​ទៅក្រសួង​​មហា​​ផ្ទៃ នៅដើមសប្ដាហ៍ក្រោយ​ ដើ​​ម្បី​​​​​​​​សុំ​​​​កិច្ចអន្តរាគមន៍​រឿងការធ្វើទុក្ខ​បុកម្នេញផ្នែកនយោបាយទៅ​លើ​អ្នក​គាំទ្រ​ ស​កម្ម​ជ​​​ន​​ន​​យោ​បាយ និងមន្រ្តីគណបក្សក្រៅរដ្ឋាភិបាលមួយនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ