លោក សៀម ភ្លុក និងមេធាវី ជូង ជូងី ធ្វើដំណើរចាកចេញពីតុលាការកំពូល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

មេធាវី​ការពារ​ក្តី​លោក​ សៀម​ ភ្លុក​ ​ស្នើ​តុលា​ការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​ជំនួស​ដីកា​នាំ​ខ្លួន​វិញ

មេធាវីការពារក្តីឱ្យស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ស្នើទៅតុលាការចេញដីកាបង្គាប់ឱ្យចូលខ្លួនជំនួសការចេញដីកាបង្គាប់ឱ្យនាំខ្លួនវិញ ដោយសារកន្លងមកសមត្ថកិច្ចបានបញ្ជូនដីកាទៅកូនក្តីរបស់លោកខុសអាសយដ្ឋានស្នាក់នៅ ខណៈកូនក្តីក៏មិនបានទទួលដីកាពីតុលាការនោះដែរ។

សកម្មភាពលើកស្លាកគណបក្សភ្លើងទៀន ខេត្តពោធិ៍សាត់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

មេធាវី​ថា​ការ​ចាប់ខ្លួន​សកម្មជន​បក្សភ្លើងទៀន​ខេត្តពោធិ៍សាត់​បញ្ជូន​ទៅ​តុលាការ​ជា​ការ​គំរាម​ផ្នែកនយោបាយ

មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សភ្លើងទៀន និងកូនប្រុសដែលជាអនីតិជន ចាត់ទុកការចាប់​ខ្លួនកូនក្ដីបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ថា បានប្រើឧបករណ៍ឆក់ត្រីខុសច្បាប់កាលពីចុងសប្ដាហ៍មុន គឺជាការគំរាមកំហែងផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។

លោក​កឹម សុខា៖ ការពង្រឹងផ្ទៃក្នុងជាតិអាចបញ្ចៀសគ្រោះថ្នាក់​ប្រទេស​ពី​ជម្លោះសកលនិងក្នុងតំបន់

មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា បានផ្ញើសារថា ការ​ពង្រឹង​ផ្ទៃក្នុង​ជាតិ នឹង​អាច​បញ្ចៀសកម្ពុជា​ពីគ្រោះថ្នាក់នៃជម្លោះពិភពលោក ក្នុង​តំបន់ ខណៈ​លោក​កំពុង​ជាប់​បម្រាម​ធ្វើនយោបាយ​ក្នុង​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស​ដែល​បាន​អូសបន្លាយ​ជាង​៤ឆ្នាំ​មក​នេះ។

តុលាការលើកលែងការចោទប្រកាន់លោក ញឹក ប៊ុនឆៃ សំណុំរឿងសមគំនិតផលិតនិងនាំចូលសារធាតុផ្សំគ្រឿងញៀន

សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកលែងការចោទប្រកាន់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន ដែលប្រព្រឹត្តនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីខែមេសា ឆ្នាំ២០០៧។

លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន។

គណបក្សភ្លើងទៀនអះអាងពីការ​រងការ​គំរាម​កំហែង​​នៅ​ចំពោះ​មុខ​ក្រសួង​មហា​ផ្ទៃ

តំណាងគណបក្សភ្លើងទៀន អះអាងនៅចំពោះមុខក្រសួងមហាផ្ទៃ ពីការគំរាមកំហែង និង​​ធ្វើ​​​ទុក្ខ​​​បុក​​ម្នេញផ្នែកនយោបាយ ចំពោះគណបក្សក្រៅរដ្ឋាភិបាល ពីសំណាក់អាជ្ញាធរមូល​ដ្ឋាន ​នៅ​មុន​ការ​បោះ​​​ឆ្នោត​​ជ្រើស​​រើស​ក្រុម​​ក្រុមប្រឹក្សាឃុំសង្កាត់ចូលមកដល់។

កិច្ចប្រជុំរបស់ គ.ជ.ប ទៅលើការចុះឈ្មោះបោះឆ្នោត

គ.ជ.ប លុប​ឈ្មោះ​បេក្ខភាព​ចំនួន​១១រូប ចេញ​ពី​បញ្ជី​បោះឆ្នោត​ដែល​ឈរ​ជា​មេ​ឃុំ​ចៅ​សង្កាត់​​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រេច​លុប​ឈ្មោះ​បេក្ខជន​១១​រូប មក​​​ពី​​​គណបក្ស​​​នយោបាយ​​ចំនួន២ ចេញពីបញ្ជីឈ្មោះបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​​ឃុំ​​សង្កា​​ត់​ សម្រាប់​នីតិកាលទី៥ ឆ្នាំ២០២២នេះ។

លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន។

រដ្ឋាភិបាល​ព្រម​ឱ្យ​ប្រតិភូ​បក្ស​ភ្លើង​ទៀន​ជួប​​ដើម្បី​លើក​ពី​បញ្ហា​នយោបាយ​មុនបោះ​ឆ្នោត​ឃុំ-សង្កាត់

រដ្ឋាភិបាលអនុញាតឱ្យប្រតិភូ គណបក្សភ្លើងទៀន ជួបសម្តែងការគួរសមនៅព្រឹកថ្ងៃទី១៨ ខែមីនា​ ដើម្បីជម្រាបជូនអំពីស្ថានភាពនយោបាយ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលឆាប់ៗខាងមុខនេះ។

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn)

សិទ្ធិមនុស្ស UN លើកឡើង​ពី​ស្ថានភាព​នយោបាយ​មុន​ការ​បោះឆ្នោត​មកដល់

​​​អ្នក​​ជំ​នាញ​សិ​ទ្ធិ​ម​​នុស្សអន្តរជាតិ​​ បានលើកឡើងទៅកាន់​រដ្ឋា​​ភិបាល​អំពីស្ថានភាព​​​​​​ន​យោ​​បាយនៅមុខការបោះឆ្នោតនៅកម្ពុជាមកដល់​​​ ខ​​ណៈមា​​ន​សេ​​ចក្ដីរា​យការ​ណ៍ថា​​ ដំ​ណើរឆ្ពោះ​ទៅកា​​​ន់ការ​បោះឆ្នោ​តខាងមុខនេះ​ ​​សិទ្ធិ​​ចូល​​រួ​​ម​​​ក្នុង​ជីវ​ភាពន​យោបា​យរបស់គណបក្សនៅក្រៅរដ្ឋាភិបាល​​កំពុង​​រង​ការគំរាម​​កំហែ​ង​​។

បុរសម្នាក់ពាក់អាវគណបក្សកម្ពុជានិយម។

បេក្ខភាព​មេឃុំ​ចៅសង្កាត់​បក្ស​កម្ពុជានិយម​ត្រូវ​បាន​ផ្ដល់​សុពលភាព ក្រោយ​មាន​ភាព​ចម្រូងចម្រាស

គណៈកម្មាឃុំសង្កាត់រៀបចំការបោះឆ្នោត​ ប្រចាំខេត្តព្រៃវែង បានផ្ដល់សុពលភាព​​ចំពោះ​​បេក្ខ​​ភាព​​​មេឃុំ-ចៅសង្កាត់ដែលឈរឈ្មោះឱ្យ «គណបក្សកម្ពុជា​​និយម» រួចហើយ បន្ទាប់ពីមាន​​ភាពចម្រូង​​​ចម្រាសរឿងឈរឈ្មោះជាបេក្ខភាពមេឃុំចៅ-សង្កាត់កន្លងមក។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

គ.ជ.ប ទទួល​បាន​បណ្ដឹង​២​ករណី​ប្រឆាំង​គណបក្ស​ភ្លើងទៀន​អំពី​សមាសភាព​មេឃុំ​ចៅសង្កាត់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ខ្លួនទទួលបានបណ្ដឹង២ករណីប្រឆាំង​គណ​​បក្ស​​​​​ភ្លើងទៀន អំពីសមាសភាពមេឃុំចៅសង្កាត់ដែល​មិន​គ្រប់​លក្ខ​ន្តិកៈ​កំណត់​​​ដោយ​ច្បាប់​​​ស្ដីពី​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ហើយត្រូវបាន​​ប្រជា​​ពល​​រដ្ឋ​ប្ដឹង​ជំទាស់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ