រដ្ឋាភិបាលបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន ខណៈការឆ្លងរាលដាលជំងឺកូវីដ-១៩នៅបន្តមាន
ក្រសួងអប់រំ យុវជន និងកីឡា បន្តផ្អាកគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជននៅទូទាំងប្រទេសបន្តទៀត ដោយពុំទាន់កំណត់ពេលបើកដំណើរការឡើងវិញនៅឡើយ ខណៈព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» នៅបន្តមានអ្នកឆ្លងជំងឺកូវីដ-១៩ជាច្រើនរយនាក់ក្នុងមួយថ្ងៃៗ។