សកម្មកាពសិស្សក្នុងអំឡុងសិក្សានៅសាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

នាយករដ្ឋមន្ត្រី​ណែនាំ​ឱ្យ​ក្រសួងអប់រំពិនិត្យ​មើល​លទ្ធភាព​បើកសាលារៀនឡើងវិញ

តាមរយៈសារសំឡេងពិសេស​នៅថ្ងៃទី៣១ ខែសីហានេះ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បាន​កត់​សម្គាល់​ថា ស្ថានភាពឆ្លងជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ និងខេត្ត-ក្រុង​មួយ​ចំនួនបាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់។ លោកថា ករណីនេះ ​ជាចំណុចវិជ្ជមានមួយក្នុងការ​ត្រៀម​បើក​ឡើងវិញ​នូវដំណើរការ​​សាលារៀន​ផងដែរ។ 

បុរសម្នាក់ជិះម៉ូតូកាត់ពីមុខសាលាបឋមសិក្សា​ស្រែ​ក្លេង ក្នុង​ភូមិ​ឡាំ​មេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រ​ដា ខេត្តមណ្ឌលគិរី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

កម្ពុជា​ត្រៀម​បើក​សាលា​រៀន​ឡើង​វិញ​ដោយ​ផ្តើម​ចេញ​ពី​តំបន់​ជនបទ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើលលទ្ធភាពក្នុងការបើកសាលារៀនឡើងវិញ ដោយចាប់ផ្តើមពីតំបន់ជនបទឬ​ទីតាំងដែល​មិនមានការឆ្លងជំងឺកូវីដ-១៩។

កូវីដ-១៩ និង​ខ្វះ​សម្ភារ​ជាគោលដៅ​នាំឱ្យ​កុមារ​នៅ​បឹង​ទន្លេសាប​បាត់​ឱកាស​សិក្សា

តំណាងសហគមន៍ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ បង្ហាញការ​ព្រួយ​បារម្ភពីស្ថាន​ភាព​កុមាររស់​នៅ​​​​តាមបឹងទន្លេសាប ក្នុងកំឡុង​វិបត្តិកូវីដ-១៩ ខណៈពួកគេ​ត្រូវជួយ​ឪពុកម្តាយ ឬ​ក្រុម​គ្រួសារ​ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ដែលធ្វើឱ្យ​ពួកគេបាត់បង់​ឱកាសសិក្សា និង​ឈាន​​ទៅ​​បោះបង់ចោល​ការសិក្សាបន្ថែមទៀត។​

គ្រឹះស្ថាន​អប់រំ​ចាប់​ពី​អនុ​វិទ្យា​ល័យ​ឡើង​ អាច​នឹង​បើក​ឱ្យ​ចូលរៀន​ឡើង​វិញ​នៅ​ខែ​កញ្ញា​ឬ​តុលា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ប្រកាសថា បេសកកម្មចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដល់កុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំ​ដល់១៧ឆ្នាំ គឺជាវិធានការ​មួយដើម្បីត្រៀមក្នុងការបើកសាលារៀនឡើងវិញ​នៅខែកញ្ញាឬតុលាខាងមុខ។

(ឆ្វេង) លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ស្ដាំ) ហុចលិខិតប្តូរសារដែលចុះហត្ថលេខាស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ជប៉ុន​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៣,៣១​លាន​ដុល្លារ​ជួយ​អភិវឌ្ឍធនធាន​មនុស្ស​​នៅ​កម្ពុជា​

រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយឥតសំណងចំនួន៣,៣១​លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា​ សម្រាប់ជួយដល់​គម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១។

សាលា​បឋម​សិក្សា​យុគន្ធរ

សិស្ស​ជាង​៣​លាន​នាក់​នៅ​កម្ពុជា​បាន​ប៉ះពាល់​ការ​សិក្សា​ដោយ​សារ​វិបត្តិ​​កូវីដ-១៩​ក្នុង​ឆ្នាំ​២០២០​

អង្គការសហប្រជាជាតិ រកឃើញថា ក្នុងឆ្នាំ២០២០ សិស្សជាង៣,២លាន​នាក់នៅទូទាំងប្រទេស​កម្ពុជាបាន​ប៉ះ​​ពាល់ការសិក្សា បន្ទាប់ពីគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនបានបិទដំណើរការជាបណ្តោះអាសន្ន​ដោយ​សារការរីករាលដាល​ជំងឺកូវីដ-១៩។

រដ្ឋា​ភិបាល​គ្រោង​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ដល់​កុមារ​ក្រោម​អា​យុ​១៨​ឆ្នាំ

រដ្ឋាភិបាលគ្រោងចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់​កុមារចាប់ពីអាយុ១២ឆ្នាំ ដល់​១៧ឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បង្កើតភាពស៊ាំក្នុងសង្គម និង​ជាការគិតគូរមួយ​សម្រាប់​​ការ​បើកសាលារៀនឡើងវិញ។

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅ។

ក្រសួង​អប់រំ​បង្កើត​ការ​ប្រកួត​សរសេរ​គម្រោង​ «បំណងប្រាថ្នា»​ ជា​លើក​ដំបូង​តាម​ប្រព័ន្ធ​ឌីជីថល​ ខណៈ​សាលា​បន្ត​បិទ​ទ្វារ ​

​ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើស​​សិស្សឆ្នើមទូទាំងប្រទេស តាមរយៈការដាក់ពាក្យចូលរួមពីចម្ងាយឬ​ឌីជីថល ក្នុងការសរសេរគម្រោងមួយដែលមានឈ្មោះថា «បំណងប្រាថ្នា» សម្រាប់សិស្សា​នុសិស្សទាំងអស់​ដែលកំពុងសិក្សាពីថ្នាក់ទី៧ ដល់ទី១២ ទាំងគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន។

មន្ត្រី​​ក្រសួង​អប់រំ​ ច្រាន​ចោល​ព័ត៌មាន​ដែល​ថា​ក្រសួង​ឱ្យ​​បើក​សាលា​រៀន​​ឡើង​វិញ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងថា ក្រសួងមួយនេះនៅ​ពុំទាន់អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​អប់រំ​ទាំងអស់​បើកដំណើរការឡើងវិញ​ដូចការ​​ផ្សព្វផ្សាយនៅក្នុង​​​​បណ្តាញ​សង្គម​នោះទេ។

សិស្ស​និស្សិត​ខ្លះ​ប្រឈម​បោះបង់​ចោល​ការ​សិក្សា​ ខណៈ​ជំងឺ​កូវីដ-១៩​នៅ​តែ​បន្ត​អូស​បន្លាយ​

ភ្នំពេញ៖ ស្របពេលជំងឺកូវីដ-១៩កើនឡើងជាបន្ទាប់ គ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទាំងអស់ក៏បានបន្តបិទទ្វារដោយមិនកំណត់។ ការអូសបន្លាយនៃជំងឺកូវីដ-១៩រយៈពេលជិត២ឆ្នាំមកនេះ បានធ្វើឱ្យសិស្សនិស្សិតមានការលំបាកក្នុងការសិក្សាណាស់ ពិសេសគឺសិស្សត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងនិស្សិតនៅសាកលវិទ្យាល័យនានា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ