ក្រសួងសុខាភិបាលអំពាវនាវឱ្យក្រុមមនុស្សដែលមានហានិភ័យសុខភាពទៅទទួលចាក់វ៉ាក់សាំងកូវីដ-១៩
ក្រសួងសុខាភិបាលបានអំពាវនាវនៅថ្ងៃនេះ ឱ្យប្រជាពលរដ្ឋជាក្រុមមនុស្សមានហានិភ័យសុខភាពឬក្រុមមនុស្សវ័យចំណាស់ ឱ្យទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈក្រសួងបានរកឃើញថា អត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ភាគច្រើនអត់ទាន់បានចាក់វ៉ាក់សាំង។