
ស្នងការនគរបាលខេត្តកណ្ដាលបំភ្លឺករណីចាប់ជំរិតស្រ្តីម្នាក់ថាជាករណីហិង្សា
ស្នងការគរបាលខេត្តកណ្តាល ចេញបំភ្លឺថា ករណីស្ត្រីម្នាក់ដែលអះអាងថាត្រូវគេប្រើឧបករណ៍ឆក់ បង្ខំឱ្យវេរលុយចំនួន ២៤០០ដុល្លារ ទាំងដៃជាប់ខ្នោះ ជាករណីហិង្សា ខណៈស្ត្រីរងគ្រោះបញ្ជាក់ថា មូលហេតុដោយសារខ្លួនទៅបង្ហាញខ្លួន ដើម្បីទទួលការងារជាអ្នកបកប្រែចិន។









