គ្រោះ​ថ្នាក់​​ចរា​ចរណ៍​និង​​គ្រោះ​​អគ្គិ​ភ័យ​​នៅ​​ថ្ងៃ​ចូល​ឆ្នាំ​​ចិន​​ឆ្នាំ​នេះ​ ថយ​​ចុះ​​ជាង​​ឆ្នាំ​មុន​

​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រោះ​អគ្គិភ័យ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-វៀតណាម នៅ​ឆ្នាំនេះ មានការ​ថយ​ចុះបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

រដ្ឋ​មន្រ្តី​​ថា​​អ្នក​បើក​បរ​​រថយន្ត​​ធុន​ធំ​​ ៣៣​​% មិន​ទាន់​​មាន​​បណ្ណ​​បើក​បរ​

​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន ឱ្យ​ដឹង​ថា ​អ្នកបើកបរ​រថយន្ត​ធុន​ធំៗ​ប្រមាណ ៣៣​% មិន​មាន​បណ្ណ​បើកបរ ឬបណ្ណ​បើកបរ​ដែល​មាន​នោះ​មិន​ត្រឹមត្រូវ​តាម​ប្រភេទ​យានយន្ត​ឡើយ ដែល​ករណីនេះ​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ។

មេ​ខ្យល់​​នាំ​​ពលករ​​ឆ្លងដែន​​ពី​​ថៃ​​ចូល​​កម្ពុជា​​គេច​​ពី​​ការ​​ធ្វើ​​ចត្តា​ឡីស័​ក​ត្រូវ​​បញ្ជូន​​ទៅ​​តុលាការ

​កម្លាំង​សមត្ថកិច្ច​ខេត្តបាត់ដំបង បាន​បញ្ជូន​បុរស​ជា​ជនសង្ស័យ​ពីរ​នាក់​ដែល​ជា​មេខ្យល់​នាំ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ឆ្លងដែន​ចូល​មក​កម្ពុជា​វិញ​ដោយ​ខុសច្បាប់ ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ឱ្យ​តុលាការ​បន្ត​នីតិវិធី​តាមច្បាប់។

លោក​ ស​ ខេង​ បញ្ជា​​មន្រ្តី​​អគ្គិភ័យ​​ឱ្យ​​លុប​បំបាត់​​ករណី​ច​រចា​​តម្លៃ​​មុន​​បាញ់​ទឹក​ពន្លត់​ភ្លើង​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជា​ទៅ​គណៈ​បញ្ជាការ​កងឯកភាព​រាជធានី​-ខេត្ត ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព ជាពិសេសត្រូវ​ពិនិត្យ​និង​លុបបំបាត់​ករណី​មន្ត្រី​ពន្លត់​អគ្គិភ័យ​ទារប្រាក់​ពី​ជនរងគ្រោះ​ជា​ថ្នូរ​នឹង​ការ​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ។

​ប៉ូលិសចរាចរណ៍​ពីរ​នាក់​ឈរ​ចាំ​សម្រួល​ចរាចរណ៍​ដល់​ពលរដ្ឋ​ធ្វើដំណើរ​នៅ​ម្ដុំ​ស្ដា​តអូឡាំពិក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

នគរ​បាល​​ជាតិ​​ណែ​នាំ​​ឱ្យ​​មន្រ្តី​​ពង្រឹង​​សន្តិសុខ​​សណ្តាប់​​ធ្នាប់​​សង្គម​​នៅ​​ថ្ងៃ​ចូល​ឆ្នាំ​​ចិន​​-​វៀត​ណាម​

អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ ណែនាំ​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈនិង​សុវត្ថិភាព​សង្គម ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-វៀតណាម។

មនុស្ស​​ពីរ​​នាក់​​ស្លាប់​​ក្នុង​​គ្រោះ​​អគ្គិ​ភ័យ​​ឆេះ​​ឃ្លាំង​​ស្តុក​​ទំនិញ​​មួយ​​កន្លែង​នៅ​​ខណ្ឌ​​បឹងកេង​កង

​បុរស​ជា​កម្មករ​ចំនួន២នាក់បាន​ស្លាប់ក្នុង​គ្រោះ​អគ្គិ​ភ័យ​ឆេះ​ឃ្លាំង​ស្តុក​ទំនិញ​របស់​ក្រុម​ហ៊ុន​ឡុងភឿង ស្ថិតនៅ​សង្កាត់​ទួលស្វាយព្រៃ១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ។

ស្ត្រី​​ម្នាក់​​ប្តឹង​​មន្ត្រី​​យោធា​​មួយ​​រូប​​ទៅ​​តុលាការ​​ដោយ​​ចោទ​​ពី​​បទ​​ប្រើ​​ហិង្សា​​និង​​គំរាម​​សម្លាប់

​ស្ត្រី​ម្នាក់បាន​ប្តឹង​មន្ត្រី​យោធា​ថ្នាក់​ឧត្តមសេនីយ៍​មួយ​រូបទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដោយ​ចោទ​មន្ត្រី​យោធា​រូប​នោះ​ថា ​បាន​ប្រើ​ហិង្សានិង​គំរាម​សម្លាប់​ទៅលើ​រូប​គាត់។

មន្រ្តី​​សិទ្ធិ​មនុស្ស​​ជំរុញ​​ឱ្យ​​ចាប់​​ជន​ល្មើស​​ដែល​​បាញ់​បោះ​​សេរី​​មក​​ផ្តន្ទា​​ទោស​​ដើម្បី​​លុប​បំបាត់​​វប្បធម៌​​និ​ទណ្ឌ​​ភាព​

​មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​សមត្ថកិច្ច​ពង្រឹង​ការអនុវត្ត​ច្បាប់​ចំពោះ​ជនល្មើស​ដែល​ជា​អតីត​មន្រ្តី​យោធា​និង​សមត្ថកិច្ច​ដែល​បាន​បាញ់សម្លាប់​ជនរងគ្រោះ​ មក​ផ្តន្ទា​ទោស​តាមច្បាប់​ ដើម្បី​កុំឱ្យ​វប្បធម៌​និ​ទណ្ឌ​ភាព​កើតមានឡើង ខណៈ​មន្រ្តី​អនុវត្ត​ច្បាប់​អះអាង​ថា ​សមត្ថកិច្ច​មិនដែល​បោះបង់​ការ​តាម​ចាប់ខ្លួន​ជនល្មើស​ណាមួយ​នោះ​ទេ។

ឧត្តម​សេនីយ៍​ម្នាក់​ប្តឹង​បក​គ្រួសារ​​ក្មេង​ដែល​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ជាមួយ​រថយន្ត​ខ្លួន​

ឧត្តមសេនីយ៍យោធាម្នាក់ បានប្តឹងបកទាមទារសំណង១៣ ០០០ដុល្លារពីគ្រួសារមួយ បន្ទាប់ពីមាន​គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តរបស់ខ្លួននិង​ម៉ូតូរបស់ពលរដ្ឋមួយគ្រួសារនោះ ដែលក្នុងឧបទ្ទវហេតុនោះ កូនប្រុសអាយុ៣ឆ្នាំរបស់​អ្នកជិះម៉ូតូបានបាត់បង់ជីវិត​។

បាក់រលំអគារនៅខេត្តកែប ៣ មករា ២០២០

តុលាការ​ខេត្ត​កំពត​ ឱ្យ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​សំណុំ​រឿង​បាក់​អគារ​នៅ​ខេត្ត​កែប​

សាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃពុធនេះ បានសម្រេច​ឱ្យ​ស៊ើបអង្កេតឡើងវិញលើសំណុំរឿង​បាក់រលំអគារកម្ពស់៧ជាន់​ នៅខេត្តកែប កាលពីមួយ​ឆ្នាំមុន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ