ក្រសួងការងារហៅតំណាងកម្មករជាង១០នាក់នៅរោងចក្រ បូវឃើរ ទៅដោះស្រាយក្រោយមានវិវាទការងារ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកោះហៅតំណាងកម្មករជាង១០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀក​បំពាក់​ បូវឃើរ ហ្គាមេន ហ្វេកធើរី ខេមបូឌា លីមីត​ធីត (Bowker Garment Factory Cambodia) CO.,LTD. នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ទៅដោះស្រាយ ក្រោយមានវិវាទការងារជាមួយក្រុមហ៊ុន។

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

តុលាការ​កោះហៅ​សហជីព​៣នាក់​ចូលបំភ្លឺ ក្រោយ​ពី​ថៅកែ​ក្រុមហ៊ុន​ប្ដឹង​ករណី​ពួកគេ​តវ៉ា​ទាមទារ​អត្ថប្រយោជន៍​ជូន​កម្មករ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅឱ្យប្រធាន និងសមាជិកសហជីព ២នាក់ទៀត ចូលបំភ្លឺនៅតុលាការ ក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខ តាមបណ្ដឹងរបស់ក្រុមហ៊ុន សិនតៃ ហ្គាមេន។

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កូដករណាហ្គាវើលដ៍ប្រមាណ១០០នាក់បានបន្តប្រមូលផ្ដុំគ្នា​តវ៉ា​នៅមុខក្រុមហ៊ុនជាថ្មីទៀត ទាមទារឱ្យ​​មាន​​ដំណោះស្រាយវិវាទ​​ការងារដែលអូសបន្លាយជាង១​ឆ្នាំ ខណៈ​​ការ​​​ចរចាជាមួយ​​​តំណាង​​​ក្រុម​​ហ៊ុន​ ​ក្រោម​ការ​សម្រប​សម្រួល​របស់​ក្រសួង​ការងារ មិនទទួលបានលទ្ធផល​។

កូដករណាហ្គាបន្តចេញតវ៉ានៅមុខក្រុមហ៊ុន ដើម្បីទាមទាររកដំណោះស្រាយវិវាទការងារ

កូដករណាហ្គាវើលដ៍ប្រមាណ១០០នាក់ បានបន្តប្រមូលផ្ដុំគ្នា​តវ៉ា​នៅមុខក្រុមហ៊ុនជាថ្មីទៀត នៅថ្ងៃសុក្រ​នេះ ទាមទារឱ្យ​​មាន​​ដំណោះស្រាយវិវាទ​​ការងារដែលអូសបន្លាយជាង១​ឆ្នាំ ខណៈ​​ការ​​​ចរចាជាមួយ​​​តំណាង​​​ក្រុម​​ហ៊ុន​ ​ក្រោម​ការ​សម្រប​សម្រួល​របស់​ក្រសួង​ការងារ មិនទទួលបានលទ្ធផល​។

បុគ្គលិកអាកាសចរណ៍នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប តវ៉ាទាមទារដំណោះស្រាយសមរម្យតាមច្បាប់ស្ដីពីការងារ ក្រោយពួកគេផ្អាកពីការងារដោយក្រុមហ៊ុនលើកហេតុផលពីវិបត្តិកូវីដ-១៩។

កម្មករ​ក្នុង​វិស័យ​ទេសចរណ៍​ថា វិវាទការងារ​របស់​ខ្លួន​ដូចគ្នា​ទៅនឹង​វិវាទការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​ដែរ

ទោះបីជាភ្ញៀវ​ទេសចរកក់​ជើង​ហោះហើ​រ​ថ្មី និង​សណ្ឋាគារនៅកម្ពុជា ក្រោយ​ការ​រាត​ត្បាត​នៃជំងឺ​កូវីដ-១៩ក៏ដោយ ក៏សហជីពផ្នែកបដិសណ្ឋារកិច្ច​ កំពុងតស៊ូដើម្បីបានចូលធ្វើការ​​វិញ ឬទាម​ទារ​សិទ្ធិ​របស់​ពួក​គេ​ដែលមានចែងក្នុងអនុសញ្ញារួម ដោយមេដឹកនាំសហជីពជាច្រើនបានប្រៀបប្រដូច​​ទៅនឹងករណីបញ្ឈប់បុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែរ។

កូដករជាស្ត្រីម្នាក់ឈរយំ នៅមុខរបាំងការពារដោយកងកម្លាំង អំឡុងពេលក្រុមកូដករទាំងនោះតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

កូដករ​ណាហ្គា​នៅតែ​បន្ត​ការ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ ខណៈ​វិវាទ​ការងារ​នេះ​ឈាន​ចូល​រយៈពេល​មួយឆ្នាំ

រយៈពេលមួយឆ្នាំមកហើយ​ សកម្មភាពតវ៉ា​​នៅមុខ​ក្រុមហ៊ុនណាហ្គាវើលដ៍ ​ស្ទើរ​តែ​ក្លាយជា​រឿងដែលសាមញ្ញ​​មួយ​ទៅ​ហើយ ខណៈក្រុមកូដករ​បានប្រមូលផ្ដុំគ្នាស្រែកតវ៉ាតាំង​ពី​ព្រឹក​ដល់​ពេលរសៀល ដោយ​​ត្រូវ​ប្រឈម​មុខ​នឹង​ក្រុម​មន្ត្រី​ប្រដាប់​អាវុធ។

ច្រកចូលរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ។

ថៅកែ​រោងចក្រ អ៊ីស្តក្រោន បដិសេធ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​៩នាក់​ចូលធ្វើការ​វិញ ខណៈ​ក្រសួង​ឱ្យ​​ប្ដឹង​ទៅ​តុលាការ

កម្មករឱ្យដឹងថា ថៅកែរោងចក្រ អ៊ីស្តក្រោន នៅតែបដិសេធទទួលយកថ្នាក់ដឹកនាំសហជីព ៩នាក់ ចូល​ធ្វើការ​ងារ​វិញ ហើយ​​​ក្រសួង​​ការ​ងារ​ជំរុញឱ្យកម្មករដែលត្រូវបានបញ្ឈប់​ប្ដឹងករណីនេះ​ទៅ​តុលាការ។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

កូដករណាហ្គាបន្តការតវ៉ាទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ និងដោះស្រាយបញ្ចប់វិវាទការងារ

ក្រុមកូដករណាហ្គាវើលដ៍ បន្តធ្វើកូដកម្មនៅថ្ងៃសុក្រ​​នេះ ដើម្បី​ទាម​ទារឱ្យ​មានការ​​​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ និង​​ទម្លាក់ចោល​ការចោទប្រកាន់លើកូដករផ្សេងៗទៀត​ដែលកំពុងជាប់បណ្ដឹងនៅតុលាការ ព្រមទាំងទាមទារឱ្យ​មានដំណោះស្រាយវិវាទការ​ងារ​​។

កម្មករ-កម្មការិនីបម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) នៅ​​​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកញត្តិទៅដាក់នៅក្រួសួងការងារសុំអន្តរាគមន៍ដោះស្រាយវិវាទការងារនៅរោងចក្រនេះ ​ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

វិវាទការងារនៅរោងចក្រចំនួន៤ មិនទាន់ដោះស្រាយចប់ ខណៈកម្មករដាក់បណ្ដឹងទៅក្រសួងការងារជាច្រើនខែ

វិវាទការងារនៅរោងចក្រចំនួន៤ មិនទាន់​ត្រូវ​បាន​ដោះស្រាយ​ចប់​នៅ​ឡើយ ខណៈ​ក្រុមក​ម្មករ​បាន​ដាក់បណ្ដឹងទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុំអន្តរាគមន៍អស់រយៈពេលជាច្រើនខែ នៅតែមិនទាន់មាន​លទ្ធផល​។

កម្មករម្នាក់បម្រើកា​រ​ងារនៅរោងចក្រកាត់ដេរ ហេន ស៊ើវេន (Hand Seven Apparel Co., LTD ឬអក្សរ​កាត់ H7) នៅជិតផ្សារព្រៃទា ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់កាកាបទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ អង្គុយនៅមុខរោងចក្រ អំឡុងពេលក្រុមកម្មករបាននាំ​គ្នាត​វ៉ា​ទាមទារទៅថៅកែឱ្យទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេស្របតាមច្បាប់ស្តីពីការងារ ក្រោយ​សង្ស័យថា​រោងចក្រ​បិទ​ទ្វារ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

កម្មកររោងចក្រមួយនៅក្បែរផ្សារព្រៃទា តវ៉ាទាមទារឱ្យថៅកែទូទាត់អត្ថប្រយោជន៍ផ្សេងៗក្រោយសង្ស័យរោងចក្របិទទ្វារ

កម្មករ-កម្មការិនីប្រមាណ ២០០នាក់ បម្រើកា​រ​ងារនៅរោងចក្រកាត់ដេរ ហេន ស៊ើវេន (Hand Seven Apparel Co., LTD ឬអក្សរ​កាត់ H7) នៅជិតផ្សារព្រៃទា ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់កាកាបទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំ​គ្នាត​វ៉ា​ទាមទារទៅថៅកែឱ្យទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេស្របតាមច្បាប់ស្តីពីការងារ ក្រោយ​សង្ស័យថា​រោងចក្រ​បិទ​ទ្វារ។

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។

សមត្ថកិច្ច​​បញ្ជូន​ ​កញ្ញា​ ​ឈឹម​ ​ស៊ីថរ​ ​ទៅ​តុលាការ​​ក្រោយ​ចាប់​​ខ្លួន​​​នៅ​​ព្រលាន​យន្ត​ហោះ​​​ពេល​​ត្រឡប់​​មក​​​ពី​​ក្រៅ​​​ប្រទេស​​

​សមត្ថកិច្ចរាជធានីភ្នំពេញ​អះអាងថា ពួកគេពិតជាបាន​ចាប់ខ្លួន​ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារ​បុគ្គលិកកម្មករខ្មែរ​នៃក្រុមហ៊ុនណាហ្គាវើលដ៍​ កញ្ញា ឈឹម ស៊ីថរ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ប្រាកដមែន និងបានបញ្ជូនប្រធានសហជីពរូបនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវីធី ដ្បិត​ការចាប់ខ្លួននោះ​​ធ្វើឡើងតាមដីការបស់ចៅក្រមស៊ើបសួរពាក់ព័ន្ធល្មើសបម្រាមរបស់តុលាការ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ