កម្មករបម្រើការងារនៅរោងចក្រកាត់ដេរ ស្មាតស៊ើតស៍ ហ្គាមេន មេនូហ្វេកធឺរីង (ខេមបូឌា) (Smart Shirt Garments Manufaturing(Cambodia) Co.,LTD) ស្ថិតក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាន​ផ្ទុះការតវ៉ា ក្រោយថៅកែកាត់លុយអំឡុងពេលកម្មករឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំចិន ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

កម្មករជាង១ពាន់នាក់នៅខេត្តកំពង់ស្ពឺ តវ៉ាបិទផ្លូវជាតិលេខ៤១ ក្រោយគ្មានដំណោះស្រាយវិវាទការងារ

កម្មករឱ្យដឹងថា ពួកគេជាង១ ០០០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរ ស្មាតស៊ើតស៍ ហ្គាមេន មេនូហ្វេកធឺរីង (ខេមបូឌា) (Smart Shirt Garments Manufaturing(Cambodia) Co.,LTD) ស្ថិតក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាន​ផ្ទុះការតវ៉ានៅថ្ងៃពុធនេះ ដោយបិទកំណាត់ផ្លូវជាតិ​​លេខ៤១ ក្រោយថៅកែកាត់លុយអំឡុងពេលកម្មករឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំចិន។

លិខិតផ្សព្វផ្សាយអំពីកូវីដ-១៩ បិទនៅមាត់ទ្វាររោងចក្រកាត់ដេរមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។

កម្មករជិត១ពាន់នាក់បាត់បង់ការងារ ក្រោយរោងចក្រមួយនៅភ្នំពេញបិទទ្វារអាជីវកម្ម

កម្មករ-កម្មការិនីជិត១ ០០០នាក់បាន​បាត់​បង់​​ការ​ងារ ក្រោយ​រោង​ចក្រ​មួយ​ស្ថិត​​នៅ​​​ភូមិ​​ទួល​​សង្កែ​ សង្កាត់​​ទួល​​សង្កែ រាជធានីភ្នំពេញ បានបិទទ្វារអាជីវកម្ម ក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ។

កម្មកររោងចក្រកាត់ដេរជិត២ពាន់​នាក់​នៅខេត្ត​កំពង់ឆ្នាំង ត្រូវ​ព្យួរ​ការ​ងារ​ជិត​២ខែ

កម្មករ-កម្មការិនីជិត ២ ០០០នាក់ បម្រើការងារនៅរោងចក្រ អ៊ឹម និង​​វ៉េ កាត់​​ដេរ​អន្តរជាតិ អិលធីឌី ( M&V International Manufacturing Ltd,.) ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវបានថៅកែព្យួរកិច្ចសន្យាការងាររយៈពេលជិត២ខែ ក្រោយ​គ្មាន​ការងារ​ឱ្យ​ធ្វើ។

លិខិតផ្សព្វផ្សាយអំពីកូវីដ-១៩ បិទនៅមាត់ទ្វាររោងចក្រកាត់ដេរមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។

កម្មករថាការបិទរោងចក្រនិងព្យួរការងារបង្កការលំបាកបន្ថែមដល់ពួកគេ

សហជីព​ និងកម្មករ​នៅតាមបណ្ដារោងចក្រកាត់ដេរសម្លៀកបំពាក់​ និងផលិតស្បែកជើង​មួយចំនួន​បានអះអាងថា​ រោង​ចក្រដែលពួកគេធ្វើការ​​ខ្លះបាន​ព្យួ​រការងារកម្មករ និងខ្លះទៀតបានបិទទ្វារតែម្តង នៅដើមឆ្នាំ២០២៣នេះ​។

បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ដែលកំពុងធ្វើកូដកម្ម ប្រមាណជិត១០០នាក់ បានបន្តប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រុមហ៊ុនជាថ្មីទៀត ទាមទារឱ្យមានដំណោះស្រាយវិវាទការងារដែលអូសបន្លាយជាង១ឆ្នាំ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

កូដករណាហ្គាវើលដ៍បន្តចេញតវ៉ានៅមុខក្រុមហ៊ុន ដើម្បីទាមទារដំណោះស្រាយការងារ

បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍​​ដែលកំពុងធ្វើកូដកម្ម ប្រមាណជិត១០០នាក់ បានបន្តប្រមូលផ្ដុំគ្នា​តវ៉ា​នៅមុខក្រុមហ៊ុនជាថ្មីទៀត នៅថ្ងៃសុក្រ​នេះ ទាមទារឱ្យ​​មាន​​ដំណោះស្រាយវិវាទ​​ការងារដែលអូសបន្លាយ​ជាង​១​ឆ្នាំ។

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

តំណាង​សហជីព​ស្នើ​តុលាការ​ជួយរក​យុត្តិធម៌ ក្រោយ​ក្រុមហ៊ុន​បញ្ឈប់​ពួកគេ​ពី​ការងារ​និង​ទាមទារ​សំណង​ជិត​៤ម៉ឺនដុល្លារ

តំណាងសហជីពចំនួន ៣នាក់ ស្នើ​ទៅ​តុលាការ​ឱ្យ​ជួយ​រក​យុត្តិ​ធម៌ ដោយអះអាងថា ថៅកែក្រុម​​ហ៊ុន​​បាន​រំលោភ​​សិទ្ធិ​​កម្មករ និងព្យួរការងារពួកគេទាំងអយុត្តិធម៌ ហើយបែរជាប្ដឹងទាមទារសំណង​ជិត ៤ម៉ឺនដុល្លារ។

ច្រកចូលរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ។

ថៅកែរោងចក្រអ៊ីស្តក្រោន ទទួលយកថ្នាក់ដឹកនាំសហជីព៩នាក់ចូលធ្វើការវិញ ក្រោយកម្មករប្ដឹងទៅភាគីពាក់ព័ន្ធ

កម្មករឱ្យដឹងថា ថៅកែ​រោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) បានទទួលយកថ្នាក់ដឹកនាំសហជីព ៩នាក់ ឱ្យចូល​ធ្វើការ​ងារ​វិញនៅសប្តាហ៍នេះ ក្រោយពួកគេប្តឹងទៅភាគីពាក់ព័ន្ធឱ្យជួយដោះស្រាយ ករណីថៅកែរោងចក្រនេះ​បញ្ចប់កិច្ចការងារដោយមិនត្រឹមត្រូវតាមច្បាប់។

ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ ៥០នាក់ ប្រមូលផ្តុំគ្នាបង្ហោះប៉ោងៗនៅពីមុខពន្ធនាគារព្រៃស រាជធានីភ្នំពេញ ដោយថា ដើម្បីបញ្ជាក់ទៅកាន់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ ចំពោះជំហរបន្តធ្វើកូដកម្មរហូតដល់មានដំណោះស្រាយ និងទាមទារដោះលែងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ព្រមទាំងទម្លាក់រាល់បទចោទប្រកាន់នានា ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

កូដករណាហ្គាប្រមូលផ្ដុំគ្នាបង្ហោះប៉ោងៗនៅពីមុខពន្ធនាគារព្រៃស បន្តទាមទារដោះលែងកញ្ញា ឈឹម ស៊ីថរ

ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ ៥០នាក់ ប្រមូលផ្តុំគ្នាបង្ហោះប៉ោងៗនៅពីមុខពន្ធនាគារព្រៃស រាជធានីភ្នំពេញ ដោយថា ដើម្បីបញ្ជាក់ទៅកាន់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ ចំពោះជំហរបន្តធ្វើកូដកម្មរហូតដល់មានដំណោះស្រាយ និងទាមទារដោះលែងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ព្រមទាំងទម្លាក់រាល់បទចោទប្រកាន់នានា។

ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ កូដករ​ណាហ្គាវើល​ដ៍​ប្រមាណ១០០នា​ក់បាន​បន្តប្រមូលផ្ដុំគ្នា​តវ៉ា​នៅមុខក្រុមហ៊ុន ទាមទារឱ្យ​​មាន​​ដំណោះស្រាយវិវាទ​​ការងារដែលអូសបន្លាយជាង១​ឆ្នាំ ខណៈ​​ការ​​​ចរចាជាមួយ​​​តំណាង​​​ក្រុម​​ហ៊ុន​ ​ក្រោម​ការ​សម្រប​សម្រួល​របស់​ក្រសួង​ការងារ មិនទទួលបានលទ្ធផល​។

កូដករណាហ្គា ទទូចរដ្ឋាភិបាលដោះស្រាយបញ្ចប់វិវាទការងារដល់ពួកគេមុនការបោះឆ្នោត

បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍​ដែលកំពុងធ្វើកូដកម្ម ទទូច​រដ្ឋាភិបាល​បំពេញតួនាទីរបស់ខ្លួនជាអ្នកបម្រើរាស្ត្រ ដោះស្រាយបញ្ចប់វិវាទការងាររវាងកម្មករនិងថៅកែ មុនការបោះឆ្នោតមកដល់ ដើម្បីបញ្ចៀស​ផល​ប៉ះពាល់ជីវភាពកម្មករ ព្រមទាំងមុខមាត់រដ្ឋាភិបាល ដោយថា បើពួកគាត់​បាន​ដំណោះស្រាយ នោះពួកគេនឹងសម្រេចចិត្តលើសន្លឹកឆ្នោតទៅតាមនោះដែរ។

តំណាងកម្មករចំនួន​ ១២នាក់ បម្រើការងារនៅរោងចក្រ បូវឃើរ ទៅសម្របសម្រួលរកដំណោះស្រាយជាមួយ​ភាគី​រោង​ចក្រ​ នៅ​ទីស្តីការ​ក្រសួង នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោយ​ពីថៅកែបង្ខំ​កម្មករ​​ឱ្យដាក់​ពាក្យឈ​ប់សម្រាកពីការងារដោយ​គ្មានប្រាក់​ឈ្នួល ​រៀង​​រាល់​​ថ្ងៃ​​សៅរ៍ ​រយៈពេល​១ខែ កាលពីខែ​ធ្នូ ឆ្នាំ​២០២២ ក្រោមហេតុផលអត់​ការ​ងារ។

ការចរចារកដំណោះស្រាយវិវាទការងារនៅរោងចក្រ បូវឃើរ មិនទទួលបានលទ្ធផល

តំណាងកម្មករ​ ឱ្យដឹងថា ការចរចារកដំ​ណោះស្រា​យ​វិវាទការងារនៅរោងចក្រកាត់ដេរសម្លៀក​បំពាក់​ បូវឃើរ ហ្គាមេន ហ្វេកធើរី ខេមបូឌា លីមីត​ធីត (Bowker Garment Factory Cambodia) CO.,LTD. ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃម្សិលមិញ មិនទាន់​ទទួលបានលទ្ធផលនៅ​ឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ