តុលាការខេត្តត្បូងឃ្មុំលើកពេលប្រកាសសាលក្រមលើអតីតសកម្មជនបក្សប្រឆាំង៦រូប
មេធាវីការពារ បានឱ្យដឹងថា សាលក្រមនៃសំណុំរឿង«រួមគំនិតក្បត់»ចោទទៅលើមនុស្ស៧នាក់ដែលជាសកម្មជនបក្សប្រឆាំងនៅខេត្តត្បូងឃ្មុំ ត្រូវបានតុលាការខេត្តនេះសម្រេចលើកពេលទៅប្រកាសសេចក្ដីសម្រេចនៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌវិញ បន្ទាប់ពីបញ្ចប់សវនាការនៅព្រឹកថ្ងៃនេះ។