UPDATED៖ កម្មករជាង១ពាន់នាក់នៅខេត្តកំពង់ស្ពឺ រំសាយការតវ៉ាបិទផ្លូវនិងចូលធ្វើការងារវិញ ក្រោយមានដំណោះស្រាយវិវាទការងារ
កម្មករបម្រើការងារនៅរោងចក្រកាត់ដេរ ស្មាតស៊ើតស៍ ហ្គាមេន មេនូហ្វេកធឺរីង (ខេមបូឌា) (Smart Shirt Garments Manufaturing(Cambodia)Co.,LTD) ស្ថិតក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃពុធនេះ បាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៤១ អស់ជាច្រើនម៉ោង ដើម្បីទាមទារឱ្យមានដំណោះស្រាយវិវាទការងារ ប៉ុន្តែក្រោយការចរចាទទួលបានផលជាវិជ្ជមាន ពួកគេបានរំសាយការតវ៉ា និងចូលធ្វើការងារវិញរសៀលថ្ងៃដដែលនេះ។