គោលនយោបាយឃុំ-សង្កាត់របស់បក្សប្រជាជននៅអាណត្តិថ្មីនៅតែបន្តលើកកម្ពស់វិស័យកសិកម្ម
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា គោលនយោបាយសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅឆ្នាំ២០២២នេះ នៅតែដាក់បញ្ចូលចំណុចពង្រឹងគុណភាពការដាំដុះ និងជួយរកទីផ្សារសម្រាប់លក់កសិផលជូនកសិករដូចគោលនយោបាយអាណត្តិមុនៗដែរ។